Fake FileZilla FTP Software Steal Username and Password

ក្រុមហ៊ុន AVAST បានរកឃើញនូវកម្មវិធី FileZilla ក្លែងក្លាយមួយដែលមានបង្កប់នូវមេរោគ ដើម្បីលួចយកនូវព័ត៌មាន ⁣Username និង Password។ កម្មវិធីនោះគឺជាកម្មវិធីប្រភពកូដចំហរ (open source software) ហើយត្រូវបានកែប្រែដោយ hackers ក្នុងគោលបំណងដើម្បីលួចយកនូវ Username និង Password ហើយដែលត្រូវបានដាក់ឲ្យធ្វើការទាញយកនៅ តាមវិបសាយមួយចំនួនរបស់ hackers ហើយមានភ្ជាប់មកជាមួយនូវផ្ទាំងផ្សាយពាណិជ្ជកម្ម ។

នៅពេលដែលយើងធ្វើការបញ្ចូលវាទៅក្នុងកុំព្យូទ័រ ទាំងរូបរាងនិងមុខងារគឺដូចគ្នាទៅនឹងកម្មវិធីដើម (original) ហេតុដូច្នេះហើយ អ្នកប្រើប្រាស់មិនងាយនឹងដឹងថាវាគឺជាកម្មវិធីក្លែងក្លាយឡើយ ហើយកម្មវិធី ដែលមានបង្កប់នូវមេរោគនេះ (file .exe) គឺមានទំហំតូចជាងបន្តិចប៉ុណ្ណោះពី file .exe ពិតប្រាកដ។

ភាពខុសគ្នាតែមួយប៉ុណ្ណោះដែលអាចមើលឃើញនោះគឺ កម្មវិធីដែលភ្ជាប់មកនូវ malware ប្រើប្រាស់នូវ 2.46.3-unicode ហើយកម្មវិធីពិតប្រាកដប្រើប្រាស់ 2.45-unicode ដូចរូបខាងក្រោម៖

កម្មវិធីដែលត្រូវបានកែដោយ hackers គឺធ្វើការចំលងនូវព័ត៌មាន (login information) នៃអ្នកប្រើប្រាស់ ហើយបញ្ជូនទៅកាន់ម៉ាស៊ីនមេ ដែលមានទីតាំងនៅក្នុងប្រទេស ⁣Germany ហើយ កម្មវិធីក្លែងក្លាយនេះគឺត្រូវបាន complied នៅក្នុងខែកញ្ញា ២០១២។

ចូរមានការប្រុងប្រយ័ត្នក្នុងការទាញយកនូវកម្មវិធី ⁣FileZilla FTP client  ដោយតែកម្មវិធីក្លែងក្លាយនេះ⁣ អាចធ្វើការចែកចាយនូវមេរោគបន្តទៀតបាន។ អ្នកប្រើប្រាស់ត្រូវបានផ្តល់អនុសាសន៍ឲ្យទាញយក កម្មវិធីតែពីវិបសាយផ្លូវការប៉ុណ្ណោះ។
Exit mobile version