រៀនជំនាញសន្តិសុខព័ត៌មានជាមួយនឹងប្រព័ន្ធ Capture The Flag (CTF) របស់ហ្វេសប៊ុក
ការប្រកួតប្រជែងលក្ខណៈ Capture the Flag (CTF) នឹងធ្វើការបណ្តុះបណ្តាលជំនាញសន្តិសុខព័ត៌មាន ព្រមជាមួយជំនាញបច្ចេកទេស ដោយរួមមាននូវកត្តាមួយចំនួន ដូចជាកូដនីយកម្ម (encryption) និងការធ្វើវិស្វកម្មត្រលប់ (reverse engineering) ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការដាក់នូវប្រព័ន្ធ CTF របស់ខ្លួនទៅជាប្រភេទកម្មវិធី កូដចំហរ (open-sourced) ដែលអាចធ្វើការតេស្ត និងធ្វើការអភិវឌ្ឍនូវជំនាញក្នុងការជ្រៀតចូល និងការពារប្រព័ន្ធ ។
ដោយផ្អែកទៅលើការសរសេរដោយ Facebook’s Blog បានអោយដឹងថា៖
នៅក្នុងប្រព័ន្ធ CTF នោះរួមមាននូវបញ្ហាជាច្រើនដើម្បីធ្វើការដោះស្រាយ ដោយរួមមានដូចជា reverse-engineering, forensics, web application security, cryptography, និង binary exploitation ។ អ្នកក៏អាចធ្វើការបង្កើតនូវលំហាត់ដោយខ្លួនអ្នកផងដែរ នៅក្នុង Facebook’s CTF នោះ ដើម្បីបង្កើតនូវការប្រកួតណាមួយដែលអ្នកចង់បានដោយខ្លួនឯង ។
នៅក្នុងនោះផងដែរ ប្រព័ន្ធ CTF នេះមានសមត្ថភាពក្នុងការបង្រៀននូវជំនាញបចេ្ចកទេសមួយចំនួនធំ ច្រើនជាងអ្វីដែលអ្នកអាចរកឃើញនៅក្នុងកម្មវិធី computer science ទៅទៀត ដែលវាជាយន្តការមួយជួយអ្នកក្នុងការចូលទៅប្រឡូកក្នុងឧស្សាហកម្មសន្តិសុខព័ត៌មានបានដោយងាយស្រួល។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការស្វែងរកនូវការងារពេញម៉ោងផ្នែកសន្តិសុខព័ត៌មាន នោះអ្នកនឹងជួបប្រទៈនូវការធ្វើសម្ភាសភាគច្រើនគឺមានលក្ខណៈ ដូចគ្នាទៅនឹងការប្រកួតប្រជែង CTF ដូចនេះដែរ។
ដើម្បីតំឡើងកម្មវិធី CTF នេះ អ្នកអាចធ្វើការទាញយកនូវ source code ពីក្នុង GitHub ដែលទាមទារឲ្យអ្នកមានដំណើរការ Ubuntu 14.04 ។ នៅក្នុងនោះ Facebook’s CTF នឹងធ្វើការជួយអ្នកក្នុងការបង្កើតនូវផែនទី (maps), ការចុះឈ្មោះ (registration) និងតារាងពិន្ទុ (score) ។ ការប្រកួតប្រជែងអាចរួមមាននូវអ្នកចូលរួម ពីរឬបីនាក់ រហូតដល់រាប់រយនាក់ ដែលអាចតំឡើងនៅបណ្តាញផ្ទៃក្នុង (local network) ឬអនឡាញ (online) ។
សាកលវិទ្យាល័យ, ក្រុមសិស្ស ឬនិស្សិត, ឬក្រុមដទៃនានាដែលខ្វៈខាតនូវធនធានក្នុងការបង្កើតនូវ CTF ដោយខ្លួនឯង អាចប្រើប្រាស់នូវ CTF ដែលបញ្ចេញដោយហ្វេសប៊ុក។ សម្រាប់ព័ត៌មានលំអិតអំពី Facebook’s CTF អាចចូលទៅកាន់ https://www.facebook.com/notes/facebook-ctf/facebook-ctf-is-now-open-source/525464774322241៕
ប្រភព៖ Life Hacker / ប្រែសម្រួលដោយ៖ SecuDemy.com