Facebook បានធ្វើការរាំងខ្ទប់ Facebook Group ដែលរិះគន់រដ្ឋាភិបាលថៃ

តាមប្រភពព័ត៌មានពី ​Reuters បានឱ្យដឹងថា ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការរាំខ្ទប់ (blocked) ការអាក់សេសទៅកាន់ក្រុមហ្វេសប៊ុក ​​(facebook group) មួយដែលមានសមាជិកចំនួន ១លាននាក់នៅក្នុងប្រទេសថៃ មូលហេតុដោយសារតែក្រុមហ្វេសប៊ុកនោះបានធ្វើការរិះគន់ទៅលើព្រះមហាក្សត្រថៃ។ ក៏ប៉ុន្តែក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ខ្លួនមានផែនការតទល់តាមផ្លូវច្បាប់ជាមួយនឹងការទាមទាររបស់រដ្ឋាភិបាលថៃដែលឱ្យធ្វើការរាំខ្ទប់នោះ។

ករណីនេះកើតឡើងចំពេលមានការតវ៉ាដឹកនាំដោយយុវជនស្ទើរតែប្រចាំថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយអតីតមេដឹកនាំរបបយោធា និងការអំពាវនាវដែលមិនធ្លាប់មានពីមុនមកសម្រាប់ការកែទម្រង់របបរាជានិយម។

ក្រុមហ្វេសប៊ុកដែលមានឈ្មោះថា “Royalist Marketplace” ត្រូវបានបង្កើតឡើងនៅខែមេសា ដោយលោក Pavin Chachavalpongpun ដែលជាអ្នករិះមួយរូបចំពោះរបបរាជានិយមកំពុងនិរទេសខ្លួន។

នៅយប់ថ្ងៃច័ន្ទ នៅក្នុងទំព័រនៃក្រុមរបស់ហ្វេសប៊ុកបានសរសេរសារមួយថា “ការចូលទៅកាន់ក្រុមនេះត្រូវបានរឹតត្បិតនៅក្នុងប្រទេសថៃ ដោយយោងតាមសំណើស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គម” ។

ផាវីនដែលរស់នៅក្នុងប្រទេសជប៉ុនបាននិយាយថាហ្វេសប៊ុកបានគោរពចំពោះសម្ពាធរបស់រដ្ឋាភិបាលដែលត្រួតត្រាដោយយោធា។

លោក Phavin បានប្រាប់រ៉យទ័រថា “ក្រុមរបស់យើងគឺជាផ្នែកមួយនៃដំណើរការប្រជាធិបតេយ្យូបនីយកម្ម វាគឺជាកន្លែងសម្រាប់សេរីភាពនៃការបញ្ចេញមតិ” ។

តាមរយៈការធ្វើដូចនេះ ហ្វេសប៊ុកកំពុងសហការជាមួយរបបផ្តាច់ការដើម្បីរារាំងលទ្ធិប្រជាធិបតេយ្យ និងការដាំដុះផ្តាច់ការនៅប្រទេសថៃ។ ក្រុមហ្វេសប៊ុកថ្មីរបស់លោក Pavin ដែលមានឈ្មោះដូចគ្នានេះ ត្រូវបានបង្កើតឡើងនាថ្ងៃអង្គារ៍នេះ ហើយមានសមាជិកច្រើនជាង 455,000 រួចទៅហើយ។

ក្រុមហ៊ុនហ្វេសប៊ុកបាននិយាយនៅក្នុងថ្ងៃអង្គារ៍នេះថា ខ្លួនមានផែនការក្នុងការតទល់តាមផ្លូវច្បាប់ជាមួយនឹងរដ្ឋាភិបាលថៃ បន្ទាប់ពី “បង្ខំ ​(compell)” ឱ្យខ្លួនធ្វើការរាំងខ្ទប់ការអាក់សេសទៅកាន់ក្រុម។

អ្នកនាំពាក្យហ្វេសប៊ុកបាននិយាយថា “សំណើបែបនេះគឺធ្ងន់ធ្ងរផ្ទុយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយមានឥទ្ធិពលទៅលើសមត្ថភាពរបស់ប្រជាជនក្នុងការបញ្ចេញមតិ” ។ យើងធ្វើការដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់អុីនធឺណិតទាំងអស់ ហើយយើងកំពុងរៀបចំដើម្បីជំទាស់នឹងសំណើនេះដោយស្របច្បាប់” ។

ច្បាប់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសថៃហាមមិនអោយប្រមាថព្រះមហាក្សត្រ ដែលមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ ច្រើនតែជាមូលដ្ឋានសម្រាប់ការស្នើសុំបែបនេះ ដើម្បីរារាំង ឬលុបចោលមាតិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

កាលពីដើមខែនេះ រដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសថៃបានចោទប្រកាន់ហ្វេសប៊ុកថាមិនបានគោរពតាមសំណើដើម្បីដាក់កម្រិតលើមាតិការួមទាំងការប្រមាថដល់រាជាធិបតេយ្យ។

កាលពីថ្ងៃទី ១០ ខែសីហា លោកបានឲ្យហ្វេសប៊ុក ១៥ថ្ងៃ ដើម្បីអនុវត្តតាមបទបញ្ជាដកហូតដោយតុលាការ ឬប្រឈមនឹងការចោទប្រកាន់ក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រក្នុងស្រុក ដែលពិន័យជាប្រាក់រហូតដល់ ២០ ម៉ឺនបាត (៦.៣៦៧.៤០ ដុល្លារ) និងបន្ថែម ៥.០០០ បាត (១៥៩,១៨ ដុល្លារ) ក្នុងមួយថ្ងៃ។

អ្នកនាំពាក្យក្រសួងឌីជីថលលោក Putchapong Nodthaisong បាននិយាយកាលពីថ្ងៃច័ន្ទថា ហ្វេសប៊ុកបានសហការគ្នាមុនថ្ងៃកំណត់ ពីព្រោះក្រុមហ៊ុនហ្វេសប៊ុកយល់ពីបរិបទនៃសង្គមថៃ។

លោក Putchapong មិនបានអត្ថាធិប្បាយអំពីផែនការរបស់ហ្វេសប៊ុកសម្រាប់ការចាត់វិធានការតាមផ្លូវច្បាប់ទេ នៅពេលត្រូវបានសួរដោយរ៉យទ័រកាលពីថ្ងៃអង្គារ។

កាលពីសប្តាហ៍មុនក្រសួងបានដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអុីនធឺណិតដាច់ដោយឡែកមួយប្រឆាំងនឹងលោក Pavin ពីបទបង្កើតក្រុម។

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version