ISAC Cambodia (InfoSec)
GeneralSecurity News

EU to order banks, energy firms to report cyber attacks

មានក្រុមហ៊ុនចំនួនប្រហែល ៤២០០០ នៅក្នុងសហគមន៍អឺរ៉ុប រួមមាន airports, banks and hospital ត្រូវតែជូនដំណឹងដល់បញ្ញត្តិករ នៅរាល់ពេលណា ដែលកុំព្យូទ័ររបស់ពួក គេត្រូវបានគេ hacked នេះបើតាម សេចក្តីស្នើរច្បាប់ EU ដែលនឹងត្រូវផ្សព្វផ្សាយនៅថ្ងៃព្រហស្បត្ត៍នេះ។

ច្បាប់នេះនឹងកំនត់បាននូវ កត្តិសាស្ត្រច្បាប់ទូទៅមួយ សម្រាប់ធ្វើការការពារ ហេដ្ឋារចនាសម្ព័ន្ធគន្លឺះ (critical infrastructure) ប្រឆាំងនឹងការវាយប្រហារតាមឌីជីតាល់ ដែលជាការ គំរាមគំហែងដល់ក្រុមហ៊ុន និងរដ្ឋាភិបាល នៅក្នុងយុគ្គសម័យនៃការរីករាលដាល នៃ cybercrime និង cyber-terrorism។

ប៉ុន្តែអាជីវកម្មខ្អះមានការព្រួយបារម្ភថា ពួកគេនឹងប្រឈមមុខនឹងចំណាយបន្ថែម។

នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋសមាជិកត្រូវតែទាមទារឲ្យមានការ បង្កើតនូវប្រព័ន្ធឃ្លាំមើលសម្រាប់ក្រុមហ៊ុនណា ដែលជាគន្លឺះសំខាន់សម្រាប់សេដ្ឋកិច្ច។ ក្រុមហ៊ុនទាំងនោះ ត្រូវតែធ្វើ របាយការណ៍ ស្តីពីការវាយប្រហារទៅកាន់ អាជ្ញាធរជាតិមានសមត្ថកិច្ច និងបញ្ចេញនូវព័ត៌មានស្តីពីការវាយប្រហារនោះ។

ក្រុមហ៊ុនដឹកជញ្ជូនប្រមាណ ១៥០០០ ធនាគារ ៨០០០ ក្រុមហ៊ុនថាមពល ៤០០០ និងមន្ទីរពេទ្យ ១៥០០០ នឹងត្រូវតែរាយការណ៍ពីការវាយប្រហារ បើសិនជាសេចក្តីស្នើរច្បាប់នេះ ត្រូវបាន អនុម័តដោយរដ្ឋាភិបាលសហគមន៍ អឺរ៉ុប និងសភាសហគមន៍អឺរ៉ុប។

សេវាគ្រប់គ្រងសាធារណៈ និងប្រតិបត្តិករនៃសេវាកម្មអិនធឺណែត ក៏នឹងត្រូវរាយការណ៍ផងដែរ។ ក្រុមហ៊ុនដែលមាន បុគ្គលិកតិចជាង ១០នាក់ មិនត្រូវបានរាប់បញ្ចូលនៅក្នុងច្បាប់នេះទេ។

នៅពេលដែលពិភពអិនធឺណែតបានក្លាយទៅជាផ្នែកមួយ នៃអ្វីៗទាំងអស់ដែលយើងធ្វើ ការធ្វើឲ្យមានសន្តិសុខ ចំពោះពិភពនេះគឺមានភាពចាំបាច់ណាស់ ដើម្បីធ្វើឲ្យប្រាកដថា សង្គមនឹងមានសន្តិសុខ ភាពរីកចម្រើន និងសេរីភាព។

ប្រភព៖ http://www.reuters.com/

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button