Ebay hacked! Change you password now
វិបសាយ Ebay ត្រូវបាន hacked! ចូរធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់អ្នកក្នុងពេលនេះ
វិបសាយលក់ដូរទំនិញដ៏ល្បីរបស់អាមេរិកមួយឈ្មោះថា Ebay.com (www.ebay.com) បានចេញផ្សាយប្រកាស ដែលបង្ខំឲ្យអ្នកប្រើប្រាស់ខ្លួនធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ (password) ខ្លួន បន្ទាប់ពីទទួលរងការជ្រៀតចូលក្នុងប្រព័ន្ធ។
ក្រុមហ៊ុននេះបានបន្តទៀតថា ដាតាេបេស (database) ត្រូវបាន hacked នៅក្នុងកំឡុងចុងខែកុម្ភះ និងដើមខែមិនា ដែលមាននូវ encrypted passwords និងព័ត៌មានផ្សេងៗទៀត តែមិនពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។ វាមិនទាន់មានភស្តុតាងដែលបញ្ញាក់ពីការប្រើប្រាស់ ដែលបានមកពីការលួចនោះ ទៅលើគណនីរបស់សមាជិកខ្លួនឡើយ។
ប៉ុន្តែ ក្រុមហ៊ុនបានបន្ថែមទៀតថា ការផ្លាស់ប្តូរពាក្យសម្ងាត់ គឺជាការអនុវត្តន័ល្អ ហើយវានឹងជួយពង្រឹងផ្នែកសន្តិសុខសម្រាប់អ្នកប្រើប្រាស់ ebay។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ebay មានមូលដ្ឋាននៅទីក្រុង California មានអ្នកប្រើប្រាស់សកម្ម 128 លាននាក់ ហើយមានទំហំទឹកប្រាក់សរុប $212bn នៃអាជីវកម្មរបស់ខ្លួនទាំងអស់ នៅក្នុងឆ្នាំ ២០១៣។