DropBox Phishing Emails
អ្នកវាយប្រហារ និងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិតកំពុងតែព្យាយាមធ្វើការទាញយកនូវការតភ្ជាប់ទៅកាន់គណនី DropBox ណាមួយ ឬ random ដោយធ្វើកាបញ្ជូននូវ DropBox Phishing Emails ទៅកាន់អាសយដ្ឋានអីុម៉ែលរាប់ពាន់ ដែលគេយកបានតាមរយៈទីផ្សារងងឹត (black-market)។ អ៊ីម៉ែលបោកបញ្ជោតនៃ DropBox ដែលអៈអាងថា មាននូវឯកសារមួយដែលត្រូវបានចែករំលែកដោយបុគ្គលម្នាក់ ដែលអ្នកអាចស្គាល់ ឬមិនស្គាល់។
DropBox Phishing Emails
តំណរភ្ជាប់ត្រូវបានបង្ហាញទៅជារូបរាងប៉ូតុង ដែលអាចឲ្យអ្នកប្រើប្រាស់ មិនបានចាប់អារម្មណ៍ ហើយចុចទៅលើវា។ នៅពេលដែលចុចទៅលើតំណរភ្ជាប់នោះ វានឹងនាំអ្នកប្រើប្រាស់ទៅកាន់ វិបសាយមួយដែលលួចយកនូវ ព័ត៌មានគណនី Dropbox អ្នក ហើយនឹងអាចឲ្យអ្នកប្រើប្រាស់ចុចបើកឯកសារដែលមានផ្ទុកទៅ ដោយមេរោគផងដែរ។ ឯកសារទាំងនោះអាចមានលក្ខណៈជាទម្រង់ រូបភាព, PDF ឬ .exe ហើយក៍អាចមាននូវ extension ដែលអ្នកមិនបានស្គាល់ផងដែរ។
CIRCULATING DROPBOX PHISHING EMAILS
រូបភាពខាងក្រោមគឺជាឧទាហរណ៍នៃ Phishing Email។ នៅក្នុងករណីនេះ អ្នកវាយប្រហារបានធ្វើការព្យាយាមលួងអ្នកប្រើប្រាស់ឲ្យចុចទៅលើឯកសារ ដែលបានចែករំលែក ដែលមានឈ្មោះគណនី “David” ហើយឯកសារដែលមានភ្ជាប់មកនោះ មានទម្រង់ជា PDF។
How to discover phishing emails and how to stay safe
បើសិនជាអ្នកមានការប្រុងប្រយ័ត្ន ចូរអ្នកធ្វើការ login តែពីក្នុងវិបសាយផ្លូវការរបស់ DropBox មួយតែប៉ុណ្ណោះ បើសិនជាអ្នកឃើញនូវសារ ដែលប្រាប់អ្នកថា មាននូវឯកសារដែលរង់ចាំអ្នកទៅទាញយក។ អ្នកក៍អាចធ្វើការទាក់ទងទៅកាន់ក្រុមគាំទ្រ DropBox ហើយសាកសួរអំពីអ៊ីម៉ែល ដែលអ្នកបានទទួល ហើយពួកគេ នឹងអាចផ្ទៀងផ្ទាត់ឲ្យអ្នក ថាតើអ៊ីម៉ែលនោះត្រឹមត្រូវ ឬក៍ក្លែងក្លាយ។