សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន ​(CyberCrime) នឹងបញ្ចប់នាពេលខាងមុខ

នាពេលថ្មីៗនេះ​ ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តល់កិច្ចសម្ភាសដល់ វិទ្យុ ​VOA អំពីវឌ្ឍនៈភាពនៃការរៀបចំច្បាប់បទល្មើសតាមប្រព័ន្ធបចេ្ចកវិទ្យាព័ត៌មាន (CyberCrime) របស់កម្ពុជា។

កិច្ចសម្ភាសនេះ បានធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋលេខាធិការដឹកនាំគណៈប្រតិភូអន្តរក្រសួង (ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី) ទៅសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍អំពីការងារបទល្មើសបច្ចេកវិទ្យាព័ត៌មានជាមួយនឹងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនក្នុងសហរដ្ឋអាមេរិក។

សូមទស្សនាកិច្ចសម្ភាសនេះទាំងស្រុងដូចខាងក្រោម៖

ទន្ទឹមនឹងគ្នានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់កិច្ចសម្ភាសខ្លីមួយទៀត ជាមួយនឹងសារព័ត៌មានអគ្គស្នងការនគរបាលជាតិ អំពីលទ្ធផលចូលរួមសិក្ខាសាលា លើប្រធានបទ «សេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន»

Exit mobile version