NSA បញ្ចេញគោលកាណ៍ណែនាំអំពីសុវត្ថិភាពទៅលើ ​DNS (DNS over HTTPS)

ទីភ្នាក់ងារសន្តិសុខជាតិ (NSA) របស់សហរដ្ឋអាមេរិក បានបញ្ចេញនូវឯកសារណែនាំមួយដែលនិយាយអំពីការអនុម័តនូវការធ្វើកូដនីយកម្ម ​(encrypted) ទៅលើ ​Domain Name System (DNS) ដំណើរការនៅលើ HTTP (HyperText Transfer Protocol) ពីលើ ​Transport Layer Security (HTTPS) ដែលយើងសំដៅដល់ DNS over HTTPS (DoH)។

នៅពេលដែលយើងធ្វើការរៀបចំឱ្យបានត្រឹមត្រូវ ​(configure properly) នោះវានឹងធ្វើឱ្យការគ្រប់គ្រងទៅលើ DNS កាន់តែមានល្អប្រសើរ (ខ្លាំង) ដែលអាចជួយបង្ការពីបច្ចេកទេសនៃការវាយប្រហារដោយចោរបច្ចេកវិទ្យាបាន។

NSA បានធ្វើការលើកទឹកចិត្តឱ្យអ្នកគ្រប់គ្រងទៅលើ DSN នៅតាមបណ្តាអង្គភាពធំៗទាំងឡាយ ធ្វើការត្រួតពិនិត្យទៅលើគោលការណ៍ណែនាំ Info Sheet: Adopting Encrypted DNS in Enterprise Environments និងពិចារណាក្នុងការអនុវត្តនូវអនុសាសន៍ដែលបានដាក់ចេញនៅក្នុងឯកសារនេះ ដើម្បីពង្រឹងសុវត្ថិភាពទៅលើ DNS។

រូបភាព៖ NSA recommended enterprise DNS architecture with DoH

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version