តើអ្នកគួរប្រើមួយណានៅពេលលប់ទិន្នន័យ Delete vs Erase vs Shred vs Wipe?
ជារឿយៗអ្នកទាំងអស់គ្នាប្រហែលជាប្រើប្រាស់ពាក្យ delete, erase, shred ឬ wipe ឆ្លាស់គ្នាទៅវិញទៅមក។ ប៉ុន្តែអ្នកទាំងអស់គ្នាមានដឹងទេថា ការដែលយើងធ្វើការ ”deleted” ឯកសារ គឺងាយស្រួលណាស់ក្នុងការទាញយកមកវិញ (recover) ហើយអ្នកត្រូវការ “erase” ដើម្បីប្រាកដថាឯកសារ ទាំងនោះគឺបាត់បង់រហូត? អាស្រ័យទៅលើភាពសំងាត់នៃទិន្នន័យ អ្នកអាចប្រើប្រាស់ជម្រើសមួយណាសមរម្យសម្រាប់អ្នក។
នៅពេលដែលយើងនិយាយអំពីពាក្យដែលប្រើប្រាស់ មានដូចជា wipe, shred, delete ឬ erase យើងតែងតែប្រើប្រាស់វាឆ្លាស់គ្នាទៅវិញទៅមក។ ជាទូទៅយើងអាចទទួលយកក្នុងការប្រើប្រាស់ពាក្យទាំងនេះក្នុងន័យតែមួយ ប៉ុន្តែតាមការពិតវាមានន័យនិងការប្រើប្រាស់ខុសគ្នា។
តើអ្វីទៅជាពាក្យ “Delete”?
ពាក្យ “Delete” គឺជាពាក្យដែលគេនិយមប្រើប្រាស់ជាប្រចាំ។ វាសំដៅទៅលើសកម្មភាពនៃការលប់ (remove) ឯកសារពីក្នុងកុំព្យូទ័រ និងស្មាតហ្វូន។ អ្នកអាចធ្វើការកត់សំគាល់ថា ពេលដែលអ្នកធ្វើការ delete files នៅក្នុងកុំព្យូទ័រវានឹងបញ្ជូន files ទាំងនោះទៅក្នុង Recycle Bin ។
នៅពេលដែលអ្នកធ្វើការ delete នៅក្នុងកុំព្យូទ័, ស្មាតហ្វូន, ឬនៅក្នុងឧបករណ៍អេឡិចត្រូនិចណាមួយ ឯកសារទាំងនោះគឺមិនទាន់បាត់បង់ទាំងស្រុងនោះទេ។ ឯកសារទាំងនោះនឹងស្ថិតនៅក្នុងកុំព្យូ័រនោះនៅឡើយ ដោយគ្រាន់តែលាក់មិនឲ្យអ្នកឃើញប៉ុណ្ណោះ។ អ្នកអាចប្រើប្រាស់កម្មវិធីស្រោចស្រង់ទិន្នន័យ (data recovery) ដើម្បីទាញយកទិន្នន័យទាំងនោះបាន។ នៅក្នុងន័យបច្ចេកទេស ដំណើរការនៃការ delete គឺគ្រាន់តែធ្វើការអាប់ដេតទៅលើដាតាបេសដើម្បីធ្វើការកត់ត្រានូវ files នៅលើ disk ហើយ remove ចោលព័ត៌មានអំពីទីតាំង files ទាំងនោះប៉ុណ្ណោះ។ វាគ្រាន់តែប្រាប់ទៅដល់ប្រព័ន្ធប្រតិបត្តិការ (operating system) ថាមានកន្លែងទំនេរនៅលើ disk ដែលអាចដាក់ឯកសារពីលើបាន (written over)។
តើនៅពេលណាដែលអ្នកគួរតែប្រើប្រាស់ “delete”?
បើសិនជាអ្នកយល់ដឹងអំពីវិធីសាស្ត្រដំណើការរបស់ “delete” នោះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ដឹងអំពីហានិភ័យនៃការដែលអ្នកធ្វើការ “delete” ឯកសារធម្មតារបស់អ្នក។ ដោយសារតែឯកសាររបស់អ្នកគឺនៅតែស្ថិតនៅក្នុង disk ទោះបីជាត្រូវបាន deleted ហើយនោះ នរណាម្នាក់អាចធ្វើការទាញយកមកវិញ (recover) ហើយប្រើប្រាស់វាដើម្បីកេងចំណេញពីអ្នក។
តើអ្វីទៅ Erase?
នៅពេលដែលយើងនិយាយអំពីពាក្យថា erase files គឺមានន័យថាលប់ចោល (removing) files ទាំងស្រុងចេញពីក្នុង hard drive ហើយមិនធ្វើការស្រោចស្រង់មកវិញបានឡើយ។ មានវិធីសាស្ត្រជាច្រើនក្នុងការ erase files ទាំងនោះរួមមានដូចជា wiping, scrubbing, ឬគ្រាន់តែធ្វើការកំទេចចោល hard drive ឬឧបករណ៍ទាំងនោះ។ ដំណើរការនេះគឺជាការសរសេរជាន់ពីលើ (overwrites) ទិន្នន័យជាមួយនឹងលេខ 0s និង 1s ។
តើអ្វីទៅ Shred?
Shredding គឺជាដំណើរការដូចគ្នាទៅនឹង erase ដែរ។ នៅពេលដែលយើងដំណើរការ shred អ្នកនឹងធ្វើការ erase ទៅលើទិន្នន័យដែលអ្នកជ្រើសរើស ។ វានឹងធ្វើការសរសេរជាន់ពីលើទៅលើកន្លែងទំនេរជាមួយនឹងលេខ 0s និង 1s ។ ដូច្នេះ Shred គឺជាដំណើរការ erase ប៉ុន្តែទៅលើ files/folders ណាមួយ។
តើអ្វីទៅជា Wipe?
Wipe គឺជាដំណើការនៃការ erase នៅក្នុងទ្រង់ទ្រាយធំ ។ ជាធម្មតាវាប្រើប្រាស់ក្នុងការលប់ចោលទាំងអស់នូវរាល់ទិន្នន័យនៅលើ drive ដោយការប្រើប្រាស់កម្មវិធីសម្រាប់ wipe ។ វាធ្វើការសរសេរជាន់ពីលើនៅគ្រប់ផ្នែកទាំងអស់នៃ drive ដើម្បីប្រាកដថា drive គឺស្អាតទាំងស្រុង។
នៅពេលណាដែលអ្នកគួរតែប្រើប្រាស់ wipe ឬ shred?
អ្នកត្រូវតែមានកម្មវិធី Shredder បញ្ចូលនៅក្នុងកុំព្យូទ័ររបស់អ្នកគ្រប់ពេលវេលា ហើយអាចប្រើប្រាស់វាដើម្បីលប់ចោលនូវ files/folders ណាមួយ។
បើសិនជាអ្នកចង់លក់នូវ hard drive ឬកុំព្យូទ័ររបស់អ្នក វាគឺជាការល្អក្នុងប្រើប្រាស់ wipe៕