Deksee’s Website hacked

នាព្រលប់ថ្ងៃពុធនេះ មានវិបសាយមួយទៀតទទួលរងការវាយប្រហារពីសំណាក់ hacker ម្នាក់ដែលមានរហស្សនាមថា ចៅកំសត់ ។ Hacker មួយនេះទំនងមានការគួរសម ច្រើន ពីព្រោះបើតាមពាក្យពេចន៍ដែលសរសេរនៅក្នុងវិបសាយដែលរងគ្រោះ ដូចខាងក្រោម៖

សារ​ ពី ចៅកំសត់

ខ្ញុំបាទ ចៅ កំសត់ សូមអភ័យទោសដល់ Admin

វេបរបស់លោកអ្នកមានចន្លោះប្រហោង (BUG) ដែលអាចនាំអោយអ្នកដែលមានបំណងមិនល្អចូលមកលុកលុយបាន ដោយងាយ ខ្ញុំបាទមិនមែនជា Hacker ឬ Cracker ទេ។ ខ្ញុំគឺគ្រាន់តែជាបុគ្គលម្នាក់ដែលចូលចិត្តផ្នែកពត៌មានវិទ្យា នឹង ចូលចិត្តសាកតាមរយះអាន,មើល google,youtube ប៉ុណ្ណោះ។ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមកទីនេះមិនមានបំណងអាក្រក់ឡើយ ខ្ញុំមិនបាន លុប​ ឬ ដូរ អ្វីឡើយ។ គឺខ្ញុំគ្រាន់តែបន្ថែម File មួយនេះ នឹងសាកល្បងរៀនវាយ typing ពាក្យដែលលោកអ្នកកំពុងអាននេះដាក់ប៉ុណ្ណោះ ហើយទំព័រនេះហ្នឹងបាត់ទៅវិញតាមថេរះវេលា 3 នាទី (ខ្ញុំទុកពេលបីនាទីនេះអោយលោកអ្នកអាន នឹង ស្តាប់ចំរៀង1បទលេង) សូម Admin,web master Fix bug វេបរបស់លោកអ្នកផង។

“Seek the truth, it leads you to the facts!”

“សូមអរគុណ”
“ចៅ កំសត់”

Exit mobile version