DDoS on US Bank

បើសិនជាអ្នកបានតាមដានព័ត៌មាន អ្នកប្រហែលជាបានដឹងនូវ រលកនៃការវាយប្រហារបែប DDoS ថ្មីៗនេះទៅលើ ធនាគារអាមេរិកធំៗមួយចំនួន។ ក្រុម hacker មួយឈ្មោះថា Izz ad-Din al-Qassam ដែលបានទទួលខុសត្រូវលើការវាយប្រហារនេះ បានប្រកាសថា ពួកគេសងសឹកចំពោះ ខ្សែភាពយន្តប្រឆាំងអ៊ីស្លាម ដែលបំពានទៅលើ Prophet Muhammad ហើយក៏ជាផ្នែកមួយនៃ ប្រតិបតិ្តការ “Operation Ababil”។

នៅក្នុងរបាយការណ៍នេះបានបង្ហាញថា ស្ថាប័នហិរញ្ញវត្ថុធំៗចំនួនបី រងគ្រោះដោយសារការវាយប្រហារនេះ គឺ PNC, HSBC និង Fifth Third Bank។

Incapsula បានបោះផ្សាយនូវរបាយការណ៍លំអិត នៃការវាយប្រហារនេះ នៅក្នុងប្លុករបស់ក្រុមហ៊ុន ដោយធ្វើការសរុបសេចក្តីថា វាគឺជាការចង្អុល បង្ហាញមួយថា សន្តិសុខនៅតាមបណ្តាញអ៊ិនធឺណែត គឺត្រូវបានកំណត់ដោយ ចំណុចតភ្ជាប់ដែលខ្សោយ។ ការដែលធ្វេសប្រហេសដ៏សាមញ្ញមួយ ក្នុងការគ្រប់គ្រងពាក្យសម្ងាត់អភិបាល នៃគេហទំព័រតូចមួយនៅ UK អាចត្រូវបានជ្រៀតចូលដោយ Botnet ដែលដំណើរការចេញពី⁣ ទីតាំងមិនពិតប្រាកដ មួយនៅប្រទេសទូគី ដើម្បីធ្វើការបញ្ជូននូវចរាចរណ៍ដ៏ធំសំបើមទៅកាន់ ធនាគារអាមេរិច។

លោក Ronen Atias ដែលមានតួនាទីជាអ្នកវិភាគផែ្នកសន្តិសុខនៅ Incapsula បាននិយាយថា នេះជាឧទាហរណ៍មួយដ៏ល្អ បង្ហាញឲ្យឃើញថា យើងទាំងអស់គ្នាស្ថិតនៅជាផ្នែកមួយនែប្រព័ន្ធចែករំលែក (shared ecosystem) ដែលសនិ្តសុខគេហទំព័រ គួរតែជាការចែករំលែកនូវគោលដៅមួយ និងជាការចែករំលែកនូវការ ទទួលខុសត្រូវមួយ។

ស្វែងយល់បន្ថែម៖⁣ www.incapsula.com

Exit mobile version