GeneralSecurity News
Trending

ការចាប់យកថ្នាលសន្តិសុខសាយប័រក្នុងយុគ្គសម័យបញ្ញាសិប្បនិម្មិត

ISAC Cambodia (InfoSec)

អត្ថបទពាណិជ្ជកម្ម

ការជជែកដេញដោលទៅលើថ្នាលសន្តិសុខសាយប័រ
ឧស្សាហកម្មសន្តិសុខសាយប័របានកំពុងតែជជែកគ្នាយ៉ាងសកម្មអំពីការផ្លាស់ប្តូរពីផលិតផលសន្តិសុខសាយប័រមួយៗ ទៅជាការប្រើប្រាស់ថ្នាលរួមបញ្ចូលគ្នាមួយ (integrated platform)។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវការយល់ដឹង អំពីកម្រិតខុសៗគ្នានៃថ្នាល ហើយរកនូវអ្វីដែលអង្គភាពរបស់អ្នកត្រូវការ។ 

តម្រូវការនៃផលិតផលសន្តិសុខសាយប័រ
ដោយសារតែការវិវត្តឥតឈប់ឈរនៃការគំរាមគំហែងសាយប័រ និងតម្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានភាពបត់បែនរស់រវើក តម្រូវការផលិតផលសន្តិសុខសាយប័រមួយៗគឺជាចាំបាច់មិនអាចខ្វៈបាន។ ផលិតផលសន្តិសុខសាយប័រទាំងនោះឆ្លើយតបទៅនឹងហានិភ័យជាក់ស្តែងផ្សេងៗគ្នាដែលអាចកើតឡើងដោយសារតែការគំរាមគំហែងថ្មីៗ និងការវិវត្តនៃបច្ចេកវិទ្យា។ 

ការផ្លាស់ប្តូរទៅកាន់ថ្នាលមុខងារសន្តិសុខសាយប័រ
ផលិតផលសន្តិសុខសាយប័រជាច្រើនអាចធ្វើការរួមបញ្ចូលគ្នាទៅក្នុងថ្នាលមុខងារសន្តិសុខសាយប័រមួយ ឬច្រើនក្នុងគោលបំណងដើម្បីធ្វើសាមញ្ញកម្មទៅលើប្រតិបត្តិការប្រចាំថ្ងៃ និងធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មប្រតិបត្តិការ (interoperability)។ ការរួមបញ្ចូលគ្នានេះធ្វើទៅបាន វាអាស្រ័យទៅបានដោយពឹងផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការដែលមានការនិយមប្រើប្រាស់ផងដែរ។

ឧទាហរណ៍មួយចំនួននៃថ្នាលមុខងារ៖

 • Next-Generation Firewall (NGFW): Integrates firewall, sandboxing, and IPS.
 • Endpoint Protection Platform (EPP): Combines antivirus, detection, and response.
 • Security Service Edge (SSE): Merges proxy, antivirus, CASB, and DLP.
 • Secure Connectivity: Combines Wi-Fi, switching, firewall, and NAC.
 • Secure Email Gateway (SEG): Integrates antispam, antivirus, and anti-phishing.

ថ្នាលរួម និងប្រសិទ្ធិភាពដំណើរការ
ក្នុងពេលបច្ចុប្បន្ននេះ ថ្នាលមុខងារសន្តិសុខសាយប័រកាន់តែមានភាពស្មុគស្មាញ ដែលទាមទារឱ្យមាន processor ដោយឡែកមួយ មានដូចជា security processing unites (SPUs) ដើម្បីធ្វើការគាំទ្រទៅលើមុខងារជាក់លាក់ឱ្យកាន់តែមានប្រសិទ្ធិភាព។ ការផ្លាស់ប្តូរទៅកាន់ថ្នាលរួម អាចឱ្យអង្គភាពរបស់អ្នកធ្វើការបញ្ចូលគ្នានូវមុខងារបច្ចេកវិទ្យាជាច្រើនទៅក្នុងកន្លែងតែមួយ ដែលអាចជួយអ្នកសន្សំសំចៃថវិកាបានមួយចំនួន។

ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួន៖

 • Hybrid Mesh Firewall (HMF): Combines NGFW and cloud-native firewalls.
 • Extended Detection and Response (XDR): Integrates EPP and advanced SoC capabilities.
 • Single-Vendor SASE: Combines SD-WAN and SSE.
 • SD-Branch: Integrates secure connectivity and SD-WAN/5G.
 • Integrated Cloud Email Security: Combines SEG and cloud API security.

ប្រភពពីរផ្សេងគ្នា (Dual-Sourcing)
អង្គភាពមួយចំនួនបានចាប់យកយន្តការប្រភពពីរផ្សេងគ្នា ដែលបូកបញ្ចូលគ្នារវាង functional platforms ជាមួយនឹងផលិតផលសន្តិសុខសាយប័រនានា ដើម្បីកាត់បន្ថយការចំណាយលើសលប់ និងកាត់បន្ថយហានិភ័យ ក្នុងគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័ររបស់ខ្លួន។

ការជ្រើសរើសថ្នាលសន្តិសុខសាយប័រដែលត្រូវសម្រាប់អង្គភាពអ្នក
ថ្នាលសន្តិសុខសាយប័រដែលត្រឹមត្រូវ គឺមានមុខងារមូលដ្ឋានគ្រឹះរួមមួយដែលផ្ទុកទៅដោយមុខងារ មួយចំនួនដូចជា៖​ one operating system, management console, analytics engine, data lake, and uniform APIs ។ អ្នកផ្តត់ផ្គង់ផលិតផលមួយចំនួនផ្តល់ឱ្យនូវថ្នាលមួយដែលមានដំណោះស្រាយសន្តិសុខសាយប័រខុសៗគ្នា។

វិធីសាស្ត្ររបស់ផលិតផល Fortinet
ថ្នាល Fortinet’s Security Fabric ដំណើរការនៅលើ FortiOS ផ្តល់ឱ្យអ្នកនូវដំណោះស្រាយរួមមួយដ៏មានប្រសិទ្ធិភាព ដែលអាចគាំទ្រទៅលើដំណោះស្រាយសន្តិសុខសាយប័របានច្រើនជាង ៣០ ។ ដោយមានការទទួលស្គាល់នៅក្នុង Gartner® Magic Quadrants™ ថ្នាលរបស់ Fortinet ផ្តល់ឱ្យអ្នកនូវថ្នាលរួមមួយដែលមានភាពរស់រវើកសម្រាប់តម្រូវការសន្តិសុខសាយប័ររបស់អ្នក។

មុខងារបញ្ញាសប្បនិម្មិត្តត្រូវបានដាក់បញ្ចូលជាមួយនឹង FortiAI 
ផលិតផល Fortinet បានដាក់បញ្ចូលសមត្ថភាពបញ្ញាសប្បនិម្មិតជាមួយនឹងបច្ចេកវិទ្យា GenAI ទៅក្នុងខ្សែស្រឡាយផលិតផលរបស់ខ្លួន ដើម្បីពង្រឹងប្រតិបត្តិការសន្តិសុខសាយប័រតាមរយៈ FortiAI។ ការបំពាក់សមត្ថភាពបញ្ញសប្បនិម្មិតបានជួយឱ្យប្រសើរឡើងមុខងារសន្តិសុខសាយប័រមួយចំនួនដូចខាងក្រោម៖

 • FortiAnalyzer: ផ្តល់សមត្ថភាព visibility និងភាពឆ្លាតវៃ (intelligence) នៅទូទាំងហេដ្ឋារចនាសម្ព័ន្ធ IT និង OT ទាំងអស់ ក្នុងការបំលែងទិន្នន័យឆៅទៅជាព័ត៌មានដែលមានប្រយោជន៍។ FortiAI បានពង្រឹងសមត្ថភាពការចាប់រកឃើញ (detection) ការស៊ើបអង្កេត (investigation) និងឆ្លើយតប (response) ដែលធ្វើឱ្យការងារស្មុគស្មាញទៅជាងាយស្រួលសម្រាប់ក្រុមការងារសន្តិសុខសាយប័រ។
 • FortiSOAR: ប្រមូលផ្តុំរួមកណ្តាល និងធ្វើស្វ័យប្រវត្តិកម្មប្រតិបតិ្តការសន្តិសុខសាយប័រ និងបណ្តាញទៅលើប្រព័ន្ធ IT និង OT ដោយមានទាំង Playbooks នៅក្នុងនោះរួចជាស្រេច។ FortiAI បានធ្វើឱ្យប្រសើរឡើងនូវមុខងារមួយចំនួន ដូចជាការវិភាគទៅលើការបង្ហាញព័ត៌មាន (alert analysis), ផ្តល់នូវលទ្ធភាពឱ្យវាយពាក្យបញ្ជា GenAI (GenAI prompts), ពង្រឹងយន្តការការពារឯកជនភាព (privacy protections), និងការស៊ើ់បអង្កេតទៅលើកំណត់ត្រាដោយលំអិត (logs investigation) ។
 • FortiSIEM: ផ្តល់ឱ្យនូវការប្រមូលផ្តុំព្រឹត្តការណ៍រួមកណ្តាលមួយ ជាមួយនឹងសមត្ថភាពចាប់រកឃើញកម្រិតខ្ពស់ និងការគ្រប់គ្រងឧប្បតិហេតុសន្តិសុខសាយប័រ។ FortiAI ជួយបន្ថែមសមត្ថភាពការរុករកការគំរាមគំហែង (Threat hunting), ការកសាងព័ត៌មាននៃទ្រព្យសម្បត្តិ ឬអ្នកប្រើប្រាស់ (asset/user profiling) និងការសង្ខេបករណី (case summarization) ដែលជាការធ្វើឱ្យប្រសើរឡើងការឃ្លាំមើលការគំរាមគំហែង និងឆ្លើយតបទៅនឹងឧប្បតិហេតុនានា។ 

សរុបសេចក្តី

ការចាប់យកយន្តការថ្នាលរួមមួយ ធ្វើឱ្យយើងអាចកាត់បន្ថយថ្លៃដើម និងធ្វើឱ្យប្រសើរឡើងសន្តិសុខសាយប័រ។ អង្គភាពនិមួយៗគួរតែមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសថ្នាលសន្តិសុខសាយប័រណាដែលផ្តល់នូវការរួមបញ្ចូលគ្នាតែមួយដ៏ពិតប្រាកដ។ Fortinet’s Security Fabricពង្រឹងសមត្ថភាព AI តាមរយៈ FortiAI ដែលជាជម្រើសមួយដ៏ល្អក្នុងជំហានទៅការប្រើប្រាស់ថ្នាលសន្តិសុខសាយប័រ៕

Cover Image Source: FreePik

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button