ទោសទណ្ឌសម្រាប់អ្នកដែលប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា​នៅកម្ពុជា (Cambodia Cyber Crime Offences)

មានអ្នកទាក់ទងមកកាន់រូបខ្ញុំជាច្រើនអ្នក បានសាកសួរមកថា តើកម្ពុជាយើងមានច្បាប់ដែលអាចដាក់ទោសអ្នកដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ដូចជាការជ្រៀតចូលទៅកាន់ប្រព័ន្ធរបស់គេដោយមិនមានការអនុញ្ញាត​ (ដូចជាការហេគចូលទៅកាន់កាប់គណនីហ្វេសប៊ុករបស់អ្នក ដទៃ) ការលួចទិន្នន័យ ។ល។ ? 

ចំលើយគឺថា កម្ពុជាយើងមានបទដ្ឋានគតិយុត្តិសមល្មមនឹងដាក់ទោសជនដែលប្រព្រឹត្តបទល្មើស។ សូមមើលច្បាប់ខាងក្រោម ហើយសូមប្អូនៗដែលកំពុងមានបំណងចង់ចេះវិជ្ជានេះ អានអោយបានច្បាស់ ជាការពិត កាំបិតគឺមានមុខពីរ បើចេះហើយយកទៅធ្វើរឿងមិនល្អ នោះប្រាកដជាជាប់ទោសមិនខាន។

==========================

បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា ត្រូវបានដាក់បញ្ចូលក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០០៩។ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យាមាន០៦មាត្រា ដែលចែងក្នុង៖ គន្ថីទី៣  ៖ បទល្មើសប្រឆាំងនឹងទ្រព្យសម្បតិ្ត មាតិការទី២  ៖ ការប៉ះពាល់ដល់ទ្រព្យសម្បតិ្ត ជំពូកទី២  ៖ បទល្មើសក្នុងវិស័យព័ត៌មានវិទ្យា។

 

Exit mobile version