តោះចុះឈ្មោះដើម្បីសាកល្បងចំណេះដឹងនៃការវាយប្រហារបែប CTF

ស្វែងយល់អំពី ​CTF

Capture the Flag (CTF) គឺជាលក្ខណៈពិេសសមួយនៃការប្រកួតប្រជែងផ្នែកសន្តិសុខព័ត៌មាន។ CTF ដែលគេពេញនិយមត្រូវបានចែកចេញជាបីប្រភេទ: Jeopardy, Attack-Defense និងចម្រុះបញ្ចូលគ្នា ។

១. Jeopardy-Style CTF

នៅក្នុង CTF ប្រភេទនេះ គឺមានសំណួរមួយចំនួនស្ថិតនៅក្នុងជំពូកខុសៗគ្នា ដែលក្នុងនោះមានដូចជា Web, Forensics, Crypto, Binary ឬអ្វីផ្សេងទៀត។ ក្រុមនិមួយៗនឹងទទួលបាននូវពិន្ទុរាល់សំណួរដែលត្រូវបានដោះស្រាយ ។ ពិន្ទុច្រើននឹងត្រូវផ្តល់ទៅលើសំណួរដែលពិបាក ហើយសំណួរបន្ទាប់អាចត្រូវបាន បង្ហាញលុះត្រាតែមានការដោះស្រាយសំណួរមុនៗហើយ ។ នៅពេលបញ្ចប់ ពិន្ទុទាំងអស់នឹងត្រូវបូកសរុបហើយនឹងបង្ហាញថាក្រុមណាមួយមានពិន្ទុច្រើនជាងគេ នឹងទទួលបានជ័យជំនះ។

២. Attack-Defense Style CTF

Attack and Defense គឺជាប្រភេទមួយទៀតនៃការប្រកួតប្រជែងដែលគួរឲ្យចាប់អារម្មណ៍។ រាល់ក្រុមនិមួយៗមាននូវណេតវើកផ្ទាល់ខ្លួន ជាមួយនឹងចំនុចខ្សោយជាច្រើនមាននៅក្នុងនោះ។ ក្រុមនិមួយៗមានរយៈពេលសម្រាប់ធ្វើការជួសជុលកំហុសឆ្គង ហើយធ្វើការវាយប្រហារទៅលើក្រុមមួយទៀតដើម្បីទទួលបានពិន្ទូ ។ ពិន្ទុនេះចែកចេញជាពិន្ទុការពារ និងពិន្ទុវាយប្រហារ ។

៣. Mix Competition Style

នៅត្រង់ចំនុចនេះអាចមានលក្ខណៈច្រើនបញ្ចូលគ្នា ដែលវាអាចជាលក្ខណៈ attack-defense រួមផ្សំជាមួយពេលវេលាសម្រាប់សម្រេចភារកិច្ចណាមួយ។

ការប្រកួត CTF នៅកម្ពុជា

នាពេលថ្មីៗនេះ វេបសាយ www.Lyvandy.com បានប្រកាសធ្វើការប្រកួតលក្ខណៈ CTF នេះតាមប្រព័ន្ធអនឡាញ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០នាទីព្រឹក រហូតម៉ោង ០១:00នាទីរសៀល​ ហើយអ្នកដែលទទួលបានជ័យលាភីនឹងទទួលបានប្រាក់រង្វាន់​ ១០០ ដុល្លាអាមេរិក និងឳកាសអាទិភាពធ្វើការផ្នែកវាយតម្លៃសន្តិសុខព័ត៌មានក្នុងក្រុមហ៊ុនអន្តរជាតិ ឬស្ថាប័នហិរញ្ញវត្ថុ!

អ្នកទាំងអស់គ្នាអាចធ្វើការចុះឈ្មោះតាមរយៈបញ្ជប់នេះ http://securemaker.site/register

គួរបញ្ជាក់ថា កន្លងទៅនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំធ្វើការប្រកួត CTF នេះម្តងរួចមកហើយដែលមានឈ្មោះថា Cambodia Cyber SEA Game 2015 ដែលពេលនោះបេក្ខជនត្រូវបានបញ្ជូនទៅប្រកួតបន្តនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេសីុ ៕

Exit mobile version