CNC and MyTV Website was hacked [update 19/06/13]

កាលពីយប់មិញនេះ (ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៣) គេហទំព័ររបស់ស្ថានីយ៍ទូរស្សន៍ល្បីចំនួនពីរ គឺ CNC (www.cnc.com.kh) និង MyTV (www.mytv.com.kh) ត្រូវទទួលរងការវាយប្រហារពី hacker មិនស្គាល់មុខ ហើយកែប្រែមុខមាត់វិបសាយទាំងមូល (defaced)។ ខាងក្រោមនេះគឺជាផ្ទាំងរូបភាពនៃ ការវាយប្រហារ។

www.cnc.com.kh (hacked)
www.mytv.com.kh (hacked)

ខាងក្រោមនេះគឺជាពាក្យពេជន៍ដែលបានបង្ហាញនៅលើវិបសាយ និងអាចបកប្រែជាភាសាខ្មែរថា៖

– ចេកចៀនតែឯងរៀងរហូត-
– តេស្តលើប្រព័ន្ធសន្តិសុខ-
ជាដំបូង ចូរចំណាយពេលដើម្បីអាននូវពាក្យពេជន៍របស់ខ្ញុំ ហើយខ្ញុំសូមទោសសម្រាប់ការ hacked។ ខ្ញុំស្អប់ការទាក់ទងតាមអីម៉ែល ហេតុដូច្នេះហើយ ការវាយប្រហារគឺជាងាយស្រួលក្នុងការទំនាក់ទំនងនៅទីនេះ។ ខ្ញុំនៅទីនេះ ដើម្បីតេស្ត និងប្រាប់អ្នកថា វិបសាយរបស់អ្នកគឺងាយ hack បំផុត។ ហើយខ្ញុំក៏អាចរំលង នូវការបញ្ចូនរូបភាព ដែល hackers ដទៃទៀតអាចធ្វើបានយ៉ាងងាយស្រួល។ ហើយឲ្យខ្ញុំសូមទោស ប៉ុន្តែនេះគឺជាមធ្យោបាយមួយគត់ ដែលខ្ញុំអាចទាក់ទងជាមួយអ្នកគ្រប់គ្រងវិបសាយបាន។ សូមធ្វើការ សរសេរវិបសាយរបស់អ្នកសារជាថ្មីម្តងទៀត។ សូមឲ្យមានសំណាងល្អ … ពីខ្ញុំបុរសក្មេង។

Hacked message

 [Update]

នាពេលព្រឹកនេះ ក្រុម hacker មួយទៀតបានធ្វើការ hack ចូលទៅក្នុងវិបសាយ www.mytv.com.kh បន្តទៀត ប្រឆាំងនឹង hacker កាលពីយប់មិញ ដោយបានដូរ ពាក្យពេជន៍របស់ hacker មុនចេញ។ ពាក្យពេជន៍ថ្មីនោះ មានខ្លឹមសារថា៖

– Fuck You Hacker! —
អ្នកក៏ខ្សោយដែរក្នុងការ hacker ចូលវិបសាយដ៏ខ្សោយនេះ។ ខ្ញុំក៏អាច hack  និងធ្វើការផ្លាស់ប្តូរពាក្យពេជន៍របស់អ្នក។ ហេតុដូចនេះហើយ អ្នកមិនខ្លាំងនោះទេ។ តើអ្នកអាច ធ្វើឲ្យវិបសាយមួយខ្លាំងយ៉ាងដូចម្តេច? គ្រាន់តែប្រាប់ខ្ញុំថា តើវិបសាយណាខ្លះដែលអ្នកធ្លាប់បង្កើតពីមុនមក ខ្ញុំនឹង hack វា។ ជួបគ្នាក្នុងពេលឆាប់ៗនេះ hacker ដ៏ខ្សោយ។ សំណាងល្អ ពីខ្ញុំកូនខ្មែរដ៏ល្អ។

 

[Update: 10:13AM – 18/06/13]

មានការ hack ចូលជាថ្មីរបស់ hacker ដោយធ្វើការផ្លាស់ប្តូររូប និងពាក្យពេចន៍ថា៖ កុំប្រើប្រាស់ពាក្យមិនល្អ។ ចូរមក …. 🙂 ខ្ញុំគិតថា អ្នកគឺជាបង្កើតវិបសាយនោះឡើង ។ នេះគ្រាន់តែ ជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ។

[Update – 10:30AM]

សង្ឃឹមថាអ្នកគ្រប់គ្រងវិបសាយធ្វើការជួសជុលវិបសាយរបស់ខ្លួន

 

[Update – 11:00AM]

ក្រុម hacker កូនខ្មែរបានចូលទៅកាន់កាប់វិបសាយ www.mytv.com.kh បានវិញហើយ …. ដល់ក៏ហើយ ….

[Update 11:30AM] – ក្រុម hacker Kon Khmer បានវាយប្រហារលើវិបសាយមួយទៀត ៖ http://khmerenterprises.com/

[Update – 9:38PM] – បន្ទាប់ពីបានដំណើរការវិបសាយរបស់ខ្លួនឡើងវិញ (www.mytv.com.kh) អស់រយៈពេលជាងកន្លះថ្ងៃមក នាវេលាយប់នេះ ប្រហែលជាម៉ោង 9:38PM វិបសាយ MyTV ត្រូវបានវាយប្រហារសារជាថ្មីទៀតដោយក្រុម hacker ដែលមានឈ្មោះថា ចេនចៀន ⁣ (Jek Jean Team)។ Hacker បានឌឺថា ខ្ញុំនៅទីេនះ ជាថ្មីម្តងទៀតដើម្បីតេស្ត និងប្រាប់អ្នកថា វិបសាយអ្នកគឺអាច hack បានយ៉ាងងាយស្រួល ហើយពេលនេះគឺត្រូវបាន hacked ម្តងទៀត។ ក្នុងពេលនេះផងដែរ គឺខ្ញុំប្រើប្រាស់នូវ វិធីសាស្រ្តមួយផ្សេងទៀត ដើម្បីចូលទៅកាន់ files របស់អ្នក។

[Update – 10:27PM] រហូតដល់ម៉ោងនេះ មានការតស៊ូយ៉ាងស្វិតស្វាញរវាងអ្នកគ្រប់គ្រងវិបសាយ MyTV និងក្រុម Hacker Jek Jean។ នៅទីបំផុតក្រុម Hacker Jek Jean បានឌឺថា ការធ្វើតេស្តទៅលើប្រព័ន្ធសន្តិសុខដោយគ្មានទីបញ្ចប់ ។ ចូរធ្វើការជួសជុលនៅចំនុចខ្សោយ មិនមែនគ្រាន់តែដាក់ file index.php មកវិញនោះទេ។ សូមឲ្យមានសំណាងល្អ ខ្ញុំនឹងមកម្តងទៀត។

 

[Update – 9:30PM – 19/06/13] – ក្រុម hacker ចេនចៀន បានវាយប្រហារទៅលើគេហទំព័រ ⁣CNC ទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់កាលពីថ្ងៃម្សិលមិញ។ ពាក្យពេចន៍បានសរសេរដូចខាងក្រោម៖

 

 

Exit mobile version