ប្រទេសចិន: សហរដ្ឋអាមេរិក គឺជាអធិរាជនៃពួកហេគឃ័រ

តាមប្រភពព័ត៌មានពីវេបសាយ ​RT បានឱ្យដឹងថា ក្រុងវ៉ាស៊ីនតោនដែលបានធ្វើការចោទប្រកាន់រដ្ឋជាច្រើនក្នុងការដឹកនាំសង្គ្រាមអុិនធឺណិតប្រឆាំងទៅនឹងសហរដ្ឋអាមេរិកនោះ គឺដូចជា “ចោរដែលកំពុងស្រែកថា“ ឈប់ចោរ ឈប់!” ។ ទីក្រុងប៉េកាំងនិយាយបែបនេះ ដើម្បីធ្វើប្រតិកម្មតបទៅនឹង CIA ដែលបានប្រើប្រាស់នូវក្រុមហ៊ុនកូដនីយកម្មរបស់ប្រទេសស្វីសឈ្មោះថា Crypto AG ដើម្បីធ្វើចារកម្មលើប្រទេសជាច្រើននៅជុំវិញពិភពលោក។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang និយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើសកម្មភាពទ្រង់ទ្រាយធំ ការរៀបចំ និងមិនរើសអើងការលួចស្តាប់តាមអុិនធឺណិត ការឃ្លាំមើលលើរដ្ឋាភិបាលបរទេស ការធ្វើជំនួញ និងបុគ្គលជាច្រើន ដែលជាការពិតត្រូវបានគេស្គាល់គ្រប់គ្នាៗគ្នាទៅហើយ។

លោក Geng ចង់រំលឹកថា សកម្មភាពចារកម្មទាំងនេះដែលរំលោភលើច្បាប់អន្តរជាតិ និងធ្វើឱ្យអន្តរាយដល់ជំនឿទុកចិត្តរវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ត្រូវបានគេបើកកកាយដោយអ្នកបញ្ចេញព័ត៌មាន Edward Snowden និង WikiLeaks ។ ក្នុងចំណោមរឿងជាច្រើនផ្សេងទៀត ជនជាតិអាមេរិកជាច្រើនត្រូវបានប្រមូលការខលទូរស័ព្ទរាប់ពាន់លាននៅជុំវិញពិភពលោកជារៀងរាល់ថ្ងៃ ហើយថែមទាំងត្រូវបានគេបង្ហាញឱ្យដឹងថា កំពុងធ្វើចារកម្មលើទូរស័ព្ទរបស់អធិការបតីអាល្លឺម៉ង់លោកស្រីអេនជេឡាមឺកែលថែមទៀតផង។

មន្ត្រីចិនចង្អុលបង្ហាញថាទីក្រុងវ៉ាស៊ីនតោនមិនដែលពន្យល់ខ្លួនឯងអំពីការលេចធ្លាយទាំងនោះទេ ហើយ “ ឥឡូវនេះឧប្បតិ្តវហេតុរបស់ក្រុមហ៊ុន Crypto AG ក្លាយជាការបន្ថែមរឿងមួយទៀតសម្រាប់សហរដ្ឋអាមេរិកដើម្បីបំភ្លឺដល់ពិភពលោកនេះ” ។

កាលពីសប្តាហ៍មុននេះ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បង្ហាញថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ក្រុមហ៊ុនកូដនីយកម្ម របស់ប្រទេសស្វីស Crypto AG ដើម្បីតាមដានការទំនាក់ទំនងដែលមានសុវត្ថិភាពរវាងប្រទេសចំនួន ១២០ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ២០០០ ។ ក្រុមហ៊ុននេះបានលក់ឧបករណ៍ “Encryptions” ទៅអោយភ្នាក់ងាររដ្ឋាភិបាលនៅទូទាំងពិភពលោក ប៉ុន្តែត្រូវបានកាន់កាប់ដោយសម្ងាត់ដោយទីភ្នាក់ងារ CIA និងភ្នាក់ងារស៊ើបការណ៍អាល្លឺម៉ង់ខាងលិច។

លោក Geng និយាយថា សហរដ្ឋអាមេរិកមិនមានភាពទុកចិត្តឡើយ ​(no credibility) ក្នុងការចោទប្រកាន់ប្រទេសដទៃទៀតពីការលួចស្តាប់ និងធ្វើចារកម្ម ប៉ុន្តែនៅតែបន្តតាំងខ្លួនជាជនរងគ្រោះនៃការវាយប្រហារតាមអុិនធឺណេត ដូចជាចោរដែលស្រែកថា “ឈប់ ចោរៗ”!។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះច្រានចោលការចោទប្រកាន់របស់មន្រ្តីយោធាចិនបួនរូបកាលពីសប្តាហ៍មុនជុំវិញការរំលោភបំពានទៅលើក្រុមហ៊ុន Equifax ក្នុងឆ្នាំ ២០១៧ ដែលបានឃើញទិន្នន័យរបស់ពលរដ្ឋអាមេរិកប្រមាណ ១៥០ លាននាក់ត្រូវបានគេលួច ហើយបន្ទាប់មកត្រូវដាក់លក់តាមអ៊ីនធឺណិតនោះ។ លោកទទូចថាប្រទេសចិនមិនមានអ្វីពាក់ព័ន្ធនឹងការរំលោភបំពាននេះទេ។

ទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានខិតខំធ្វើការដាក់សម្ពាធដល់ប្រទេសដទៃទៀតឱ្យឃ្លាតឆ្ងាយពីការទទួលយកស្តង់ដារទំនាក់ទំនងឥតខ្សែ 5G Wireless ដូចដែលបានផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei នេះ។ គោលដៅនោះថែមទាំងបានប្រមូលផ្ដុំអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋជាច្រើនរូបផងដែរ នៅពេលមេដឹកនាំភាគច្រើននៃសភាប្រជាធិបតេយ្យ Nancy Pelosi បានថ្លែងនៅក្នុងសន្និសិទសន្តិសុខ Munich Security Conference និងនិយាយត្រាប់តាមវោហារសាស្ត្ររបស់លោកដូណាល់ត្រាំអំពីក្រុមហ៊ុនបច្ចេកវិទ្យា Huawei នោះ។

Pelosi ព្រមានថាការប្រើប្រាស់បច្ចេកវិទ្យាចិនគឺជាទម្រង់នៃការឈ្លានពានដ៏ខ្លាំងក្លាបំផុតដែលនឹងអនុញ្ញាតឱ្យទូរគមនាគមន៍ជាតិជាច្រើនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលមួយ ដែលមិនចែករំលែកតម្លៃរបស់យើងនោះទេ។ ការអត្ថាធិប្បាយទាំងនោះត្រូវបានក្រុងប៉េកាំងថ្កោលទោសយ៉ាងលឿនថា“ វាមិនផ្អែកលើអង្គហេតុនៃការពិតនោះទេ” ។

ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញខ្លីនេះ លោក Geng ផ្តល់នូវបញ្ជីសកម្មភាពផ្ទាល់ខ្លួនរបស់វ៉ាស៊ីនតោនដែលបានផ្តោតលើប្រទេសចិនក្នុងវិស័យបច្ចេកវិទ្យាតាមអុិនធឺណិតរួមមានការគ្រប់គ្រងកុំព្យូទ័ររបស់ប្រទេសចិនចំនួន ៣លានគ្រឿង និងបញ្ចូលមេររោគ Trojan Horse នៅក្នុងគេហទំព័រចិនជាង ៣៦០០ គេហទំព័រជារៀងរាល់ឆ្នាំថែមទៀតផង៕

Exit mobile version