DefenseTalk #19: Capture The Flag Concept
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រុមការងារវេបសាយ SecuDemy សហការណ៍ជាមួយនឹង Co-Working Today មានរៀបចំកម្មវិធីសហគមន៍ DefenseTalk លើកទី១៩ ក្រោមប្រធានបទ “Capture The Flag (CTF)” ដែលមានការចូលរួមដោយសេរីពីសំណាក់សិស្ស-និសិ្សត និងបុគ្គលិកក្រុមហ៊ុន និងអង្ភភាពពាក់ព័ន្ធមួយចំនួនទៀត។
គោលបំណងរបស់ DefenseTalk លើកទី១៩ នេះគឺដើម្បីបញ្ច្រាបការយល់ដឹងអំពីប្រភេទនៃការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ឬហៅថា Capture The Flag (CTF) ដើម្បីធ្វើយ៉ាងណាឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់អ្នកមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
គួរបញ្ជាក់ផងដែរថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មានបានប្រារព្ធធ្វើការប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជារៀងរាល់ឆ្នាំ ហើយបេក្ខជនដែលទទួលបានជ័យលាភី និងត្រូវបានបញ្ជូនទៅប្រកួតបន្តក្នុងថ្នាក់តំបន់ ដែលមានការឧបត្ថម្ភទាំងស្រុង សម្រាប់សំបុត្រយន្តហោះ និងការស្នាក់នៅ។
កម្មវិធីនេះគឺជាការចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលក្នុងការលើកកំពស់ការយល់ដឹងអំពីវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឲ្យកាន់តែមានប្រសើរជាងមុនចំពោះសាធារណៈជនទូទៅ និងជាពិសេសដើម្បីជម្រុញលើកទឹកចិត្តឲ្យដល់អ្នកដែលចង់ចាប់យកអាជីពក្នុងផ្នែកនេះ ឲ្យមានការប្រឹងប្រែងសិក្សាស្វែងយល់បន្តទៅមុខទៀត។ វាក៏ជាឱកាសមួយ ដើម្បីឲ្យអ្នកចូលរួមធ្វើការស្គាល់គ្នាទៅវិញទៅមក បង្កើនការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍ផងដែរ។
នៅក្នុង DefenseTalk #19 នេះមានការលើកយកប្រធានបទចំនួនពីរមកបង្ហាញ៖
១. “Concept of Capture The Flag” ដោយលោក គឹម អាន
២. “Journey to regional CTF competition” ដោយលោក ប៉េង ឆ័យឡេង