ក្រុមហ៊ុន CD Projekt RED បានធ្វើការកែសម្រួលកម្មវិធីហ្គេម Cyberpunk 2077 ដើម្បីចៀសវាងពីការជ្រៀតចូល
កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន CD Projekt RED បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ឱ្យចៀសវាងប្រើ មុខងារបន្ថែមដែលអាចកែប្រែទិន្នន័យសម្រាប់កម្មវិធីហ្គេម Cyberpunk 2077 ដែលបានមកពីប្រភពមិនច្បាស់លាស់ ព្រោះវាអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។ ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកគ្រប់គ្រងកុំព្យូទ័រពីចម្ងាយ ហើយពួកគេថែមទាំងអាចទាញយកឯកសារ និងបញ្ចូលកម្មវិធីមេរោគបានទៀតផង។
ដើម្បីចៀសវាងពីការជ្រៀតចូលនេះ អ្នកប្រើប្រាស់គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីហ្គេមនេះជាមួយនឹង Cyberpunk 2077 Hotfix 1.12 ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់កាលពីម្សិលមិញនេះ។
ទាក់ទងនឹងផ្នែកសុវត្ថិភាពផងដែរនោះ ក្រុមហ៊ុន CD Projekt RED ទើបតែបានប្រកាសកាលពីម្សិលមិញនេះថាក្រុមហ៊ុនបានរងការវាយប្រហារពីជនអនាមិក ប៉ុន្តែក្រុមហ៊ុនបានប្រកាន់ជំហរថានឹងមិនធ្វើការបង់ប្រាក់តាមការទាមទាររបស់ក្រុមអ្នកវាយប្រហារនោះទេ ទោះបីជាពួកគេបានគំរាមថា នឹងធ្វើការផ្សព្វផ្សាយទិន្នន័យជាច្រើនរបស់ក្រុមហ៊ុនជាសាធារណៈមានដូចជា កូដរបស់កម្មវិធីហ្គេម Cyberpunk 2077, Witcher 3 និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងគណនេយ្យនិងការគ្រប់គ្រងធនធានមនុស្ស៕
ប្រភពីៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280