Security News

This is Security News

  • ផលប៉ះពាល់ និងការបង្ការឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត

    ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត (cybercrime) បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គល អាជីវកម្ម និងសង្គមទាំងមូល។ វាបណ្តាលឱ្យមានការខាតបង់ហិរញ្ញវត្ថុដ៏ច្រើន ការលួចទិន្នន័យផ្ទាល់ខ្លួន ឬរបស់ក្រុមហ៊ុន និងការរំខានដល់សេវាកម្មសំខាន់ៗ។ ការវាយប្រហារដោយមេរោគជំរិតទារប្រាក់ (Ransomware) និងការបែកធ្លាយទិន្នន័យកំពុងកើនឡើងទាំងភាពញឹកញាប់ និងភាពធ្ងន់ធ្ងរ ដែលបង្កការគំរាមកំហែងដល់ស្ថិរភាពរបស់អង្គភាព និងទំនុកចិត្តរបស់អតិថិជន។ យោងតាមរបាយការណ៍ថ្មីៗ ការខាតបង់ហិរញ្ញវត្ថុដោយសារឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតបានកើនឡើងរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋសាមញ្ញអាចបាត់បង់ប្រាក់សន្សំរបស់ខ្លួន ចំណែកក្រុមហ៊ុនអាចប្រឈមនឹងការពិន័យ ការខាតបង់ប្រាក់ចំណូល…

    Read More »
  • កម្មវិធីអក្ខរកម្មឌីជីថល | ភាគ ៤៖ ពាក្យសម្ងាត់បែបណា ទើបហៅថាខ្លាំង?

    ដើម្បីការពារឧបករណ៍ឌីជីថល និងកម្មវិធីទូរសព្ទមួយចំនួនឱ្យមានសុវត្ថិភាព គឺត្រូវការនូវពាក្យសម្ងាត់ ប៉ុន្តែពាក្យសម្ងាត់ដែលខ្សោយនៅតែអាចអនុញ្ញាតឱ្យជនខឹលខូចជ្រៀតជ្រែកចូលទូរស័ព្ទដៃបានដោយងាយស្រួល។ ដូច្នេះ ធ្វើដូចម្ដេចទើបអាចបង្កើតពាក្យសម្ងាត់ខ្លាំង?

    Read More »
  • កម្មវិធីអក្ខរកម្មឌីជីថល | ភាគ ៣៖ វិធីសាស្ត្របោកប្រាស់តាមបែបវិស្វកម្មសង្គម ​(Social Engineering)

    «វិស្វកម្មសង្គម» ជាទម្រង់នៃវិធីសាស្ត្រមួយដែលជនឆបោកនិយមប្រើប្រាស់។ ស្វែងយល់អំពីវិធីសាស្ត្របោកប្រាស់មួយនេះ ដើម្បីចៀសវាងនូវសកម្មភាពបោកប្រាស់តាមអុីនធឺណិត ដែលអាចនឹងកើតមានឡើងនៅថ្ងៃអនាគត។

    Read More »
  • ស្វែងយល់ដំបូងអំពីឧក្រិដ្ឋកម្មសាយប័រ (Cybercrime)

    និយាយក្នុងន័យសាមញ្ញា ឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិត ឬឧក្រិដ្ឋកម្មសាយប័រ (Cybercrime) គឺជាសកម្មភាពខុសច្បាប់ដែលប្រើប្រាស់កុំព្យូទ័រ ឬអុីនធឺណិតក្នុងគោលបំណងប្រព្រឹត្តបទល្មើស។ វាមានការវិវឌ្ឍយ៉ាងឆាប់រហ័សជាមួយនឹងបច្ចេកវិទ្យា និងបានប៉ះពាល់ដល់ជីវិតរបស់មនុស្សគ្រប់រូប។ ដើម្បីងាយស្រួលក្នុងការស្វែងយល់ ខ្ញុំព្យាយាមចែកប្រភេទឧក្រិដ្ឋកម្មតាមប្រព័ន្ធអុីនធឺណិតជាបួនក្រុមសំខាន់ៗ ដូចខាងក្រោម៖ ១. ការគំរាមកំហែងដល់បុគ្គល ការឆបោក (Phishing)៖ មានដូចជាការប្រើប្រាស់អុីមែលក្លែងក្លាយដើម្បីបោកបញ្ជោតអ្នកប្រើប្រាស់ប្រាប់ព័ត៌មានសំងាត់ (username, password, 2FA code,…

    Read More »
  • ស្ថានភាពទូទៅសន្តិសុខអុីនធឺណិត

    ក្នុងពិភពឌីជីថលដែលមានការតភ្ជាប់គ្នានាពេលបច្ចុប្បន្ន សន្តិសុខអុីនធឺណិតបានក្លាយជាកង្វល់ដ៏សំខាន់សម្រាប់អង្គភាពគ្រប់ប្រភេទ និងគ្រប់ទំហំ។ ស្ថានភាពសន្តិសុខអុីនធឺណិតកំពុងវិវត្តជាប់ជានិច្ច ដោយមានការគំរាមកំហែងថ្មីៗកើតឡើងជារៀងរាល់ថ្ងៃ ខណៈពេលដែលឧក្រិដ្ឋជនតាមអុីនធឺណិតបង្កើតវិធីវាយប្រហារដែលកាន់តែស្មុគស្មាញ និងកេងចំណេញពីភាពងាយរងគ្រោះ (vulnerability) ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់យើង។ រាប់ចាប់ពីអាជីវកម្មខ្នាតតូចរហូតដល់ក្រុមហ៊ុនពហុជាតិ ចាប់ពីស្ថាប័នរាជរដ្ឋាភិបាលរហូតដល់ប្រព័ន្ធថែទាំសុខភាព គ្មានអង្គភាពណាមួយមានភាពស៊ាំទៅនឹងការគំរាមកំហែងសាយប័រដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃនោះទេ។ ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័សបានពង្រីកមធ្យោបាយសម្រាប់ប្រើប្រាស់ដើម្បីធ្វើការវាយប្រហារ ដោយបង្កើតភាពងាយរងគ្រោះថ្មីៗ ខណៈពេលដែលយើងកំពុងបង្កើនការពឹងផ្អែកលើប្រព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការសំខាន់ៗនាយុគ្គសម័យនេះ។ ១. ការគំរាមកំហែងតាមអុីនធឺណិតដែលកំពុងវិវត្តន៍ ការគំរាមកំហែងថ្មីៗកើតឡើងជារៀងរាល់ថ្ងៃដែលអាចធ្វើឱ្យប៉ះពាល់ដល់ទិន្នន័យរសើប រំខានដល់ប្រតិបត្តិការ និងបង្កការខូចខាតដល់កិត្តិនាម។…

    Read More »
  • Digital Infrastructure

    ហេដ្ឋារចនាសម្ព័ន្ធឌីជីថល” (Digital Infrastructure)

    វីដេអូកិច្ចពិភាក្សា កម្មវិធីជជែកពីកម្ពុជា ៤.០ ក្រោមប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធឌីជីថល” (Digital Infrastructure)

    Read More »
  • របៀបការពារព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិត

    កម្មវិធីអក្ខរកម្មឌីជីថល | ភាគ ២៖ របៀបការពារព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិត

    ព័ត៌​មានផ្ទាល់ខ្លួនអាចជាទិន្នន័យដ៏មានតម្លៃដែលបើកផ្លូវឱ្យជនឆបោក ប្រព្រឹត្តិសកម្មភាពបោកប្រាស់តាមអនឡាញ។ ដូច្នេះហើយ អ្នកប្រើប្រាស់ត្រូវតែរក្សាទុកព័ត៌មានទាំងនោះឱ្យបានល្អ ដោយចៀសវាងការបង្ហោះចែកចាយជាសាធារណៈ តាមបណ្ដាញសង្គម។ កម្មវិធី អក្ខរកម្មឌីជីថល | ភាគទី ២៖ របៀបការពារព័ត៌មានផ្ទាល់ខ្លួនតាមអ៊ីនធឺណិត 📅 ចាក់ផ្សាយរៀងរាល់ថ្ងៃពុធ វេលាម៉ោង ៧យប់

    Read More »
  • សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ (Child Online Protection)

    កម្មវិធី ជជែកពីកម្ពុជា ៤.០ លើប្រធានបទ “សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ” (Child Online Protection) វាគ្មិនកិត្តិយស៖ លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    Read More »
  • យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥ – ២០២៨

    យុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥ – ២០២៨ បានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៥។ សូមទាញយកឯកសារនៅខាងក្រោម៖ https://secudemy.com/wp-content/uploads/2025/05/Final_ESB_Strategy_MAR2025_KH.pdf https://secudemy.com/wp-content/uploads/2025/05/Final_ESB_Strategy_MAR2025_EN.pdf

    Read More »
  • កម្មវិធីអក្ខរកម្មឌីជីថល | ភាគ ១៖ យល់ដឹងពីសុវត្ថិភាពឌីជីថល

    ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន អ្នកប្រើប្រាស់មានភាពចាំបាច់ណាស់នៅក្នុងការយល់ដឹងអំពីការការសុវត្ថិភាពរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។ ការចេះបង្កើនសុវត្ថិភាពឌីជីថល អាចឱ្យអ្នកប្រើប្រាស់ចៀសផុតពីការខាតបង់ផ្សេងៗ។ កម្មវិធី អក្ខរកម្មឌីជីថល | ភាគទី ១ ៖ យល់ដឹងពីសុវត្ថិភាពឌីជីថល

    Read More »
  • ក្រុមហ៊ុន សែលកាត | អុីហ្សីខម និងក្រុមហ៊ុន Nexusguard សហ​ប្រតិបត្តិការ ក្នុងការពង្រឹងបរិបទសន្តិសុខសាយប័រនៅកម្ពុជា

    [ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា] ថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥ – ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំ ចំពោះសន្តិសុខឌីជីថលជាតិ ក្រុមហ៊ុន សែលកាត | អុីហ្សីខម ដែលជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ឌីជីថលឈានមុខ និងជាក្រុមហ៊ុនជាតិតែមួយគត់របស់កម្ពុជា បានប្រកាសអំពីសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Nexusguard ដែលជាក្រុមហ៊ុនអន្តរជាតិនាំមុខ ក្នុងការកាត់បន្ថយការវាយប្រហារ DDoS។ កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ នឹងផ្តល់នូវសេវាការពារការវាយប្រហារ Distributed Denial of Service (DDoS) កម្រិតសហគ្រាសដ៏រឹងមាំ ដល់វិស័យសំខាន់ៗរបស់កម្ពុជា…

    Read More »
  • HoneyPOT

    ស្វែងយល់អំពី HoneyPOT

    Honeypot គឺជាយន្តការសុវត្ថិភាពដែលត្រូវបានរៀបចំឡើងដើម្បីស្វែងរក បង្វែរ ឬសិក្សាពីការប៉ុនប៉ងលួចចូលដោយដើរតួជាប្រព័ន្ធបញ្ឆោត។ វាមើលទៅដូចជាគោលដៅស្របច្បាប់ ប៉ុន្តែត្រូវបានញែកចេញពីបណ្តាញជាក់ស្តែង ដើម្បីប្រមូលព័ត៌មានសម្ងាត់លើអ្នកវាយប្រហារ។ ឧទាហរណ៍ ស្រមៃថាអ្នកកំពុងការពារផ្ទះមួយពីចោរ។ អ្នក​បាន​បង្កើត​ផ្ទះ​ក្លែងក្លាយ​នៅ​ក្បែរ​នោះ ដែល​ពោរពេញ​ទៅ​ដោយ​របស់​មិនមាន​តម្លៃសោះ។ ចោរលួចចូលផ្ទះក្លែងក្លាយនេះ ដោយគិតថាវាជាផ្ទះពិត។ អ្នកតាមដានសកម្មភាពរបស់ពួកគេ ដើម្បីសិក្សាពីបច្ចេកទេសរបស់ពួកគេ និងធានាសុវត្ថិភាពផ្ទះពិតប្រាកដរបស់អ្នក។ ឧទាហរណ៍បច្ចេកទេស អ្នកដាក់ពង្រាយម៉ាស៊ីនមេ Honeypot នៅក្នុងបណ្តាញឌីជីថល…

    Read More »
  • តោះចូលរួមសិក្ខាសាលាទាំងអស់គ្នា – 𝐈𝐓 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞𝐞𝐫 𝐈𝐕

    [តោះចូលរួមសិក្ខាសាលាទាំងអស់គ្នា]​​​​​ 🔔 នេះជាលើកទី4 នៃកម្មវីធី 𝐈𝐓 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐂𝐚𝐫𝐞𝐞𝐫 𝐈𝐕 ដែលជាសិក្ខាសាលាដ៏ធំមួយធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពការងារនៅក្នុងវិស័យព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជា ក៏ដូចជាការតម្រង់ទិសការងារដល់និស្សិត ដែលទើបតែបញ្ចប់ការសិក្សា អោយស្វែងយល់បន្ថែមពីការរៀបចំផែនការ អោយត្រូវនឹងទីផ្សារការងារ នាពេលបច្ចប្បន្ន និងអនាគត។ ចុះឈ្មោះចូលរួមដោយសេរី មិនថាសិស្ស និសិត្ស ឬអ្នកដែលកំពុងមានការងារធ្វើ…

    Read More »
  • Cyber defender training course

    Cyber Defenders Program and become one of the 10 elite trainees to kickstart a career in cybersecurity

    Join Veilron Technologies’ Cyber Defenders Program and become one of the 10 elite trainees to kickstart a career in cybersecurity!…

    Read More »
  • ការវាយប្រហារដោយបន្លំប្រើសារ SMS ជាអក្សរ ទៅទូរស័ព្ទដៃ ( Smishing )

    ថ្មីៗនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានទទួលសេចក្តីរាយការណ៍ និងមានការចែករំលែកតាមបណ្តាញសង្គម ដោយក្រុមជនខិលខូចផ្ញើសារ SMS មកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលមាននូវតំណភ្ជាប់ក្លែងក្លាយក្នុងគោលបំណងលួចយកព័ត៌មានផ្ទាល់ខ្លួន​ លេខសម្ងាត់គណនី​បណ្តាញសង្គម​ និងបង្កប់មេរោគបច្ចេកវិទ្យាជាដើម ។ “smishing” គឺជាការរួមបញ្ចូលគ្នានៃ “SMS” និង “Phishing” សំដៅទៅលើការវាយប្រហារដោយបន្លំប្រើសារ SMS (សារជាអក្សរ) ដែលបានរចនាឡើងមានឈ្មោះ(sender)ជាស្ថាប័នស្របច្បាប់ដែលអាចទុកចិត្តបាន ឬសេវាកម្មពេញនិយមជាដើម…

    Read More »
Back to top button