GeneralKnowledgePublicationRegulationRegulations UpdateSecurity News

ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ឆ្នាំ២០២៤

ISAC Cambodia (InfoSec)

ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឧ.ប.ព.) ត្រូវបានបង្កើត ឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាង “ពលរដ្ឋឌីជីថល” ដែលជា សសរស្តម្ភមួយទ្រទ្រង់ដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក។ ក្របខណ្ឌ នេះគឺជាស្តង់ដាមូលដ្ឋានរួមមួយ ដែលអាចយកទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងកាលានុវត្តភាព និងបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមានឡើងដោយសារការវិវត្ត ឥតឈប់ឈររបស់បច្ចេកវិទ្យា។ បច្ចេកវិទ្យាទំនើបចុងក្រោយ ជាអាទិ៍ បញ្ញាសិប្បនិម្មិត ប្លុកឆេន បច្ចេកវិទ្យា ក្លោដ ទិន្នន័យធំ បច្ចេកវិទ្យាតថភាពនិម្មិត បច្ចេកវិទ្យាតថភាពបន្ថែម អ៊ីនធឺណិតនៃវត្ថុ និងបច្ចេកវិទ្យាទូរសព្ទ ចល័តជំនាន់ទី៥ (5G) បាននាំមកនូវកាលានុវត្តភាពជាច្រើនដូចជា ការពង្រីកវិសាលភាពនិងបង្កើន គុណភាពនៃការប្រាស្រ័យទាក់ទងគ្នា ការក្មេង្កើនសន្តិសុខនិងសុវត្ថិភាពសាធារណៈ ការពង្រីកទីផ្សារ ការបង្កើតការងារថ្មីៗ និងការលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព សហគ្រិនភាព និងនវានុវត្តន៍ធុរកិច្ច។ ទន្ទឹមនឹងនេះការចែកចាយព័ត៌មានមិនពិត ការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយអាជីពបែបប្រពៃណី ផលប៉ះពាល់ ដល់សិទ្ធិបុគ្គលនិងឯកជនភាព កំណើនឥរិយាបថអវិជ្ជមាននិងការធ្លាក់ចុះផ្នែកសីលធម៌ និងកំណើន អសន្តិសុខឌីជីថលដោយសារការប្រើប្រាស់បច្ចេកវិទ្យាដែលលេចឡើងថ្មីៗដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា បច្ចេកវិទ្យាប្លុកឆេន បច្ចេកវិទ្យាភ្លោះដ បានក្លាយជាបញ្ហាប្រឈមថ្មីដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដោះស្រាយ។

ជាក់ស្តែងណាស់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិតនាពេលបច្ចុប្បន្ន បានធ្វើឱ្យមានកំណើន ព័ត៌មានខុស ព័ត៌មានមិនពិត ការឃ្លាំមើល ការរំលោភលើឯកជនភាព និងការរើសអើងយេនឌ័រជាដើម។ មូលហេតុទាំងអស់នេះ ធ្វើឱ្យអក្ខរកម្មនីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន រឹតតែចាំបាច់ក្នុងការផ្តល់ ជូនបុគ្គលម្នាក់ៗនូវចំណេះដឹង ជំនាញ អាកប្បកិរិយា និងតម្លៃនានា ដែលមិនត្រឹមតែជួយការពារខ្លួន ពីហានីភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចឱ្យពួកគេអាចទាញយកអត្ថប្រយោជន៍ពីបញ្ញាសប្បនិម្មិតបានទៀតផង។

ទាញយកឯកសារជា PDF

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button