GeneralRegulationRegulations UpdateSecurity News

អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១- ២០៣៥ ដែលត្រូវបានដាក់ឱ្យអនុវត្តនៅខែឧសភា ឆ្នាំ ២០២១ ចង្អុលបង្ហាញ​មានការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ ជាសេនាធិការបច្ចេកទេសមួយក្នុងចំណោមសេនាធិការបច្ចេកទេសទាំង ៣ នៅក្រោមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធាន។ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ (គ.ស.ធ.ឌ.) ដែលដឹកនាំ និងសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានតួនាទី​និងភារកិច្ច សម្របសម្រួល ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដែលសរសេរជាអក្សរកាត់ថា គ.ស.ធ.ឧ. ដើម្បីធានាប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃការបំពេញមុខងារជា សេនាធិការលើការងារបច្ចេកទេសជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល ដែលសរសេរជាអក្សរកាត់ ថា ក.ស.ឧ នៅក្នុងការដឹកនាំសម្របសម្រួលនិងការជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមគឺជាខ្លឹមសារលំអិតនៃអនុក្រឹត្យ៖

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button