ហេគឃ័រជនជាតិរុស្សីដែលលួចទិន្នន័យរបស់ LinkedIn ត្រូវបានចាប់ខ្លួនដោយ FBI

អ្នកវាយប្រហារជនជាតិរុស្សីត្រូវបានចាប់ខ្លួនដោយ FBI នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង Czech Police ដែលទំនងជាហេគឃ័រដែលត្រូវបានចោទប្រកាន់ជាអ្នកទទួលខុសត្រូវទៅលើការលួចទិន្នន័យដ៏ធំសំបើមនៃ LinkedIn ក្នុងឆ្នាំ២០១២ ដែលមានផលប៉ៈពាល់ទៅដល់ប្រមាណជា ១១៧លានគណនី។

Yevgeniy N មានអាយុ ២៩ឆ្នាំ គឺជាហេគឃ័រជនជាតិរុស្សីត្រូវបានចាប់ខ្លួននៅក្នុង Prague នាថ្ងៃទី០៥ ខែតុលា ដែលត្រូវបានចោទប្រកាន់ក្នុងការជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក – នេះបើតាមការរាយការណ៍ពី Reuters

សេចក្តីប្រកាសចុងក្រោយរបស់ ​LinkedIn បានសរសេរថា ការចាប់ខ្លួននោះគឺជាប់ពាក់ព័ន្ធជាមួយនឹងការលួចទិន្នន័យនាឆ្នាំ ២០១២ ដែលបានបញ្ចេញនូវអ៊ីម៉ែល និងពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ប្រមាណជា ១១៧លាននាក់។

កាលពីដើមឆ្នាំនេះ ហេគឃ័រដែលមានឈ្មោះហៅថា “Peace” បានដាក់លក់នូវអ្វីដែលត្រូវបានអៈអាងថាគឺជាដាតាបេសនៃ ១៦៧លាន ដែលក្នុងនោះមាន ១១៧លានពាក្យសម្ងាត់ត្រូវបានបំបែក។ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថា ហេគឃ័រដែលបានចាប់ខ្លួននេះ គឺជាអ្នកដែលដាក់លក់ទិន្នន័យនោះនៅក្នុង DarkNET ។ បើសិនជាគាត់គឺជាមនុស្សតែម្នាក់នោះ គឺគាត់ក៏ជាអ្នកដែលទទួលខុសត្រូវក្នុងការលក់ទិន្នន័យរបស់ ​MySpace, Tumblr, Vk.com និង Yahoo! ។

ប៉ូលីសរបស់ ​Czech បាននិយាយថា តុលាការនឹងធ្វើការសម្រេចថាតើត្រូវធ្វើបត្យាប័នហេគឃ័រនេះទៅកាន់សហរដ្ឋអាមេរិកឬអត់ ដែលគាត់នឹងអាចត្រូវបានចោទប្រកាន់សម្រាប់ការប្រព្រឹត្តរបស់គាត់។

ខាងក្រោមនេះគឺជាវិដេអូនៃការចាប់ខ្លួន៖

ប្រភព៖ http://www.reuters.com/article/us-czech-usa-russia-cybercrime-idUSKCN12J0MV

Exit mobile version