Bad Rabbit: New Ransomware Attack
មានការវាយប្រហារប្រភេទមេរោគចាប់ជំរិតកំពុងតែរីករាលដាលនៅក្នុងអឺរ៉ុប ហើយដែលបានវាយប្រហារទោលើអង្គភាពច្រើនជាង ២០០ នៅក្នុងប្រទេស Russia, Ukraine, Turkey និង Germany ។
មេរោគនេះត្រូវបានគេឲ្យឈ្មោះថា “Bad Rabbit” ដែលមានទម្រង់ប្រហាក់ប្រហែលទៅនឹងមេរោគ Petya ដែលទាមទារឲ្យមានការបង់ប្រាក់ចំនួន 0.05 bitcoin (ប្រមាណ $285) ពីជនរងគ្រោះដើម្បីទទួលបាននូវឯកសារត្រលប់មកវិញ។
ដោយយោងទៅតាមការវិភាគជាជំហានដំបូងផ្តល់ដោយក្រុមហ៊ុន Kaspersky បានឲ្យដឹងថា មេរោគចាប់ជំរិតនេះគឺរីករាលដាលតាមរយៈ drive-by-download នៃការប្រើប្រាស់ Adobe Flash Players ក្លែងក្លាយបោកបញ្ជោតឲ្យអ្នកប្រើប្រាស់បញ្ចូល/តម្លើងទៅក្នុងម៉ាស៊ីន។
អ្នកស្រាវជ្រាវផ្នែកសន្តិសុខមកពីក្រុមហ៊ុន ESET បានចាប់យកមេរោគ Bad Rabbit នេះមានឈ្មោះថា “Win32/Diskcoder.D” ដែលជាជំនាន់ថ្មីមួយទៀតនៃមេរោគចាប់ជំរិត Petya ឬ Petrwrap, NotPetya, exPetr និង GoldenEye ។
Bad Rabbit ប្រើប្រាស់នូវ DiskCryptor ដែលជាប្រភេទ Open Source សម្រាប់ធ្វើការ encrypt Hard Disk ទាំងមូល ដើម្បីធ្វើការ encrypt នូវ files របស់អ្នកជាមួយនឹង RSA 2048 keys។
មេរោគចាប់ជំរិតនេះ គឺឲ្យជនរងគ្រោះធ្វើការ Log ចូលទៅក្នុង TOR Onion Website ដើម្បីធ្វើការបង់ប្រាក់ ហើយទុករយៈពេលឲ្យ ៤០ម៉ោង មុនពេលដែលអ្នកមិនអាចធ្វើការស្រោចស្រង់ទិន្នន័យរបស់អ្នកមកវិញបាន។ អ្នកស្រាវជ្រាវកំពុងតែធ្វើការវិភាគមេរោគ Bad Rabbit នេះដើម្បីធ្វើការត្រួតពិនិត្យស្វែងរកនូវវិធីសាស្ត្រក្នុងការធ្វើ decrypt ដោយមិនចាំបាច់បង់ប្រាក់។
តើអ្នកត្រូវការពារខ្លួនយ៉ាងដូចម្តេច?
ក្រុមហ៊ុន Kaspersky បានណែនាំឲ្យធ្វើការបិទមុខងារ WMI service ដើម្បីការពារមេរោគនេះរីករាលដាលនៅក្នុងបណ្តាញ។ មេរោគចាប់ជំរិតភាគច្រើនធ្វើការឆ្លងតាមរយៈ Phishing Emails, ការបញ្ចូលមេរោគទៅក្នុងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និង third-party apps និង programs ។ ហេតុដូចនេះហើយអ្នកត្រូវតែមានការឈ្លៀសវៃ ហើយកុំចុចទៅលើឯកសារនានាដែលភ្ជាប់មកជាមួយអ៊ីម៉ែលមិនច្បាស់លាស់ ឬក៏ចុចទៅលតំណរភ្ជាប់ (links) នៅក្នុងវេបសាយ អ៊ីម៉ែល ឬឯកសារ។
ជាមួយគ្នានោះដែរ អ្នកមិនត្រូវធ្វើការទាញយកនូវ App ពីប្រភពដែលអ្មកមិនស្គាល់ច្បាស់ ហើយសូមអាននូវការបញ្ចេញមតិយោបល់ពីអ្នកប្រើប្រាស់ មុនពេលបញ្ចូលកម្មវិធីនោះ។
សូមធ្វើការថតចម្លងឯកសារនានាទុក (backdup) ដោយមិនមានភ្ជាប់ទៅកាន់អ៊ិនធឺណិត ហើយសូមបញ្ចូលកម្មវិធីទប់ស្កាត់-កំចាត់មេរោគ ហើយធ្វើការអាប់ដេតជាប្រចាំ៕
ប្រភព: https://thehackernews.com/2017/10/bad-rabbit-ransomware-attack.html