ISAC Cambodia (InfoSec)
GeneralSecurity News

ការវាយលុកដ៏សំបើមដោយរំលងមុខងារ​ MFA នៅលើ Office 365 and G Suite

ក្នុងរយៈពេលប៉ុន្មានខែកន្លង ការគំរាមកំហែងបានកំណត់គោលដៅទៅលើគណនី Office 365 និង G Suite Cloud ដោយប្រើប្រាស់ Protocol IMAP ដើម្បីរំលង (bypass) ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនស្រទាប់ ឬ Multi-Factor Authentication ។

ក្រុមអ្នកជំនាញនៅ Proofpoint បានធ្វើការសិក្សាគួរឱ្យចាប់អារម្មណ៍មួយ អំពីការវាយប្រហារដ៏ធំប្រឆាំងនឹងគណនីនៃសេវាក្លោដធំៗ ។ ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថាអ្នកវាយប្រហារបានប្រើប្រាស់ protocol ចាស់ៗ និងការទាញយក credential ដើម្បីបង្កើនការវាយប្រហារប្រកបដោយប្រសិទ្ធិភាព។

“ការវាយប្រហារប្រឆាំងនឹងគណនីប្រពន្ធ័របស់ Office 365 និង G Suite Cloud ដោយប្រើ IMAP មានការពិបាកក្នុងការការពារប្រឆាំងនឹងការផ្ទៀងផ្ទាត់ច្រើនស្រទាប់ ដែលគណនីសេវាកម្ម និងប្រអប់សំបុត្រគឺមានលក្ខណៈងាយរងគ្រោះ” ។ នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយដោយ Proofpoint ។”

អ្នកជំនាញបានធ្វើការវិភាគទៅលើការ Login​ ចូលទៅក្នុងប្រព័ន្ធប្រមាណច្រើនជាងមួយរយពាន់ដង ក្នុងគណនីរាប់សិបលានដែលត្រូបានឃ្លាំមមើលនៅលើក្លោដ ហើយដែលមានព័ត៌មានដូចខាងក្រោម៖

  • 72% នៃអ្នកប្រើប្រាស់ក្លោដ គឺយា៉ងហោចណាស់ក៏ទទួលរងការវាយប្រហារម្តងដែរ
  • 40% នៃអ្នកប្រើប្រាស់ក្លោដ យ៉ាងហោចណាស់មានគណនីមួយត្រូវបានរងគ្រោះនៅក្នុងមជ្ឈដ្ឋានរបស់ខ្លួន
  • ច្រើនជាង 2% នៃគណនីអ្នកប្រើប្រាស់សកម្ម គឺជាគោលដៅរបស់ហេគឃ័រ
  • មាន 15 ក្នុងចំណោម 10,000 គណនីអ្នកប្រើប្រាស់សកម្ម គឺត្រូវបានវាយប្រហារដោយជោគជ័យដោយហេគឃ័រ

គោលដៅចម្បងរបស់អ្នកវាយប្រហារ គឺដើម្បីអនុវត្តន៍ការបន្លំអ៊ីម៉ែល (phishing) ខាងក្នុង ជាពិសេសនៅពេលដែលគោលដៅនោះមិនមានតម្រូវការសិទ្ធិអាក់សេស ដើម្បីការដើម្បីផ្ទេរប្រាក់ ឬទិន្នន័យ។ ការអាក់សេសទៅកាន់គណនីក្លោដណាមួយ អាចត្រូវបានវាយលុកដោយអ្នកវាយប្រហារ ហើយពង្រីកខ្លួននៅក្នុងអង្គភាពតាមរយៈ internal phishing និង internal BEC ជាដើម។ ក្រុមអ្នកជំនាញបានសង្កេតឃើញថាគណនីដែលត្រូវបានលួច ក៏ត្រូវបានប្រើដើម្បីចាប់ផ្ដើមការវាយប្រហារទៅខាងក្រៅផងដែរ។

បើមើលទៅលើប្រភពនៃការវាយប្រហារនេះ ភាគច្រើនមកពីអាស័យដ្ឋាន IP របស់នីហ្សេរីយ៉ា (40%) បន្ទាប់មកអាសយដ្ឋាន IP របស់ចិន (26%) ។

យោងតាមការសិក្សានេះ IMAP គឺជា protocol ដែលត្រូវបានទទួលរងគ្រោះដោយការបំពានច្រើនបំផុត។ IMAP គឺជា Protocol ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដែលមានវ័យចំណាស់ ដែលបានធ្វើការរំលងនូវមុខងារផ្ទៀងផ្ទាត់សិទ្ធិច្រើនស្រទាប់ (MFA) ។ អ្នកជំនាញបានចង្អុលបង្ហាញថាការវាយប្រហារទាំងនេះ គឺជៀសវាងបាននូវការចាក់សោទៅលើគណនី និងបង្ហាញជាការ Login បរាជ័យ ដែលជាហេតុធ្វើឲ្យពួកគេពិបាកនឹងរកឃើញ។

ខាងក្រោមទិន្នន័យផ្សេងទៀតដែលផ្តល់ដោយអ្នកជំនាញ:

  • ប្រមាណ 60% នៃអ្នកប្រើប្រាស់ Microsoft Office 365 និង G Suite ត្រូវបានក្លាយជាគោលដៅដោយប្រើការវាយប្រហារពាក្យសម្ងាត់ដែលមានមូលដ្ឋានឈរលើ IMAP
  • ប្រហែល 25% នៃអ្នកប្រើប្រាស់ Office 365 និង G Suite បានទទួលរងការវាយប្រហារដោយជោគជ័យ
  • តួអង្គគំរាមកំហែងទទួលបានអត្រាជោគជ័យ 44% ដែលបំបែកគណនីមួយនៅអង្គការគោលដៅមួយ

ក្រុមអ្នកជំនាញបានសង្កេតឃើញយុទ្ធនាការប្រើពាក្យសម្ងាត់ដែលមានមូលដ្ឋានលើ IMAP ដ៏ធំចន្លោះខែកញ្ញាឆ្នាំ 2018 និងខែកុម្ភៈឆ្នាំ 2019 ។ Proofpoint បានរាយការណ៍ថា 10% នៃគណនីអ្នកប្រើសកម្ម នៅក្នុងអ្នកប្រើប្រាស់គោលដៅត្រូវបានវាយប្រហារហើយគណនីអ្នកប្រើគោលដៅ 1% ត្រូវបានគេវាយលុកដោយជោគជ័យ។

ប្រភព៖

https://www.proofpoint.com/us/threat-insight/post/threat-actors-leverage-credential-dumps-phishing-and-legacy-email-protocols

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button