ISAC Cambodia (InfoSec)
GeneralSecurity News

Asia-Pac at elevated risk of cyber threats – FireEye

បើតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន FireEye នាពេលថ្មីៗបានឲ្យដឹងថា ម៉ាឡេសីុនិងប្រទេសដទៃទៀតនៅក្នុងតំបន់អាសីុបា៉សីុភិចប្រឈមមុខទៅនឹងហានិភ័យនៃការគំរាមគំហែងតាមប្រព័ន្ធអុិនធឺណិត ដោយសារតែអ្នកវាយប្រហារបាន បង្វែរគោលដៅរបស់ពួកគេក្រៅពីអាមេរិក ។

នៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “Regional Advanced Threat Report: Asia Pacific 1H 2015” ក្រុមហ៊ុន FireEye បានរកឃើញនូវការកើនឡើងនូវការវាយប្រហារ advanced persistent threats (APT) នៅក្នុងតំបន់អាសីុ។ ការដែលរបាយការណ៍នេះនិយាយដូច្នេះ គឺដោយសារតែមានការបង្ហាញនូវព្រឹត្តិការណ៍ធំៗពាក់ព័ន្ធទៅនឹង cybersecurity នៅក្នុងតំបន់ មានដូចជា ប្រទេសចិនបានឈានទៅ បំលែង Great Firewall របស់ខ្លួនឲ្យទៅជាអាវុធមួយ ដែលគេហៅថា Great Cannon ស្របពេលដែលក្រុមហ៊ុន ​FireEye បានរកឃើញនូវយុទ្ធនាការចារកម្មដែលមានអាយុកាលជាងមួយទស្សវត្ស ដែលប៉ៈពាល់ទៅដល់នយោបាយ សេដ្ឋកិច្ច និងយោធា នៃអង្គភាពជាច្រើននៅក្នុងតំបន់អាសីុប៉ាសីុភិច និងឥណ្ឌា។

Screenshot 2015-10-02 17.42.14

ក្រុមហ៊ុន FireEye បានធ្វើការរៀបរាប់ថា APTs គឺជាបណ្តុំនៃកម្មវិធីតូច (cyber tools), បច្ចេកទេស និងនីតិវិធីនានា ដែលបានប្រើប្រាស់ដោយផ្ទាល់ ឬដោយប្រយោលដោយរដ្ឋមួយ ឬក៏អង្គភាពឧក្រិដ្ឋជនដែលមានលក្ខណៈស្មុគស្មាញ សម្រាប់ការធ្វើចារកម្ម ឬក៏គ្រប់គ្រងទៅលើបណ្តាញរយៈពេលវែង។

ការវាយប្រហារបែប APT គឺកាន់តែមានការកើនឡើងនៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ដែលរួមមានដូចជា ឥណ្ឌា ៣៨ភាគរយ, ហ្វីលីពីន ៣៩ភាគរយ, កូរេ៉ ៣៩ភាគរយ, ថៃឡង់ ៤០ភាគរយ, តៃវ៉ាន់ ៤៨ភាគរយ និងហុងកុង ៥០ភាគរយ។

ក្រុមហ៊ុន FireEye បានធ្វើការកត់សំគាល់ថា ការកើនឡើងដែលមានការចាប់អារម្មណ៍បំផុតនោះ ថៃឡង់ ដែលក្នុងពេលនេះគឺច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងមធ្យមភាគសកល កើនឡើងពីឆ្នាំទៅនៅពេលដែលស្ថិតនៅក្រោមមធ្យមភាគសកល។

Screenshot 2015-10-02 17.42.22

ថៃឡង់ក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រទេសធំៗទាំង ៥ នៅក្នុងតំបន់អាសីុប៉ាសីុភិច ដែលមានករណី មេរោគ និង Command & Contorl (C&C) ច្រើនបំផុត ។

សូមអានព័ត៌មានលំអិតនៅក្នុងរបាយការណ៍ខាងក្រោម

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button