scan image

  • General

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple សារភាពថាពិតជាបានស្កេនទៅលើរូបភាព ជាច្រើនរបស់អ្នកប្រើប្រាស់

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់ថាខ្លួនពិតជាបានស្កេនរូបភាពអ្នកប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីរកភស្តុតាងនៃការរំលោភបំពានលើកុមារ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្ហាញតិចតួចប៉ុណ្ណោះអំពីរបៀបនៃការដំណើរការទៅលើការស្កេននោះ វាក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាពនៃទិន្នន័យ និងអាចឈានដល់ការរំលោភបំពានទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនថែមទៀត។ នៅពេលដែលវាមិនច្បាស់នោះទេនៅពេលរូបភាពស្កេនចាប់ផ្តើមនោះ ប្រធានផ្នែកឯកជនភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺលោកស្រី Jane Horvath បញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយនៅ Las Vegas នៅសប្តាហ៍នេះថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីជួយពិនិត្យមើលឯកសាររំលោភបំពានផ្លូវភេទកុមារ។ កាលពីដំបូងឡើយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ស្នើថាខ្លួនប្រហែលជាអាចត្រួតពិនិត្យរូបភាពជាច្រើនសម្រាប់ការរំលោភបំពានទាំងនេះកាលពីឆ្នាំមុន ហើយមានតែនៅសប្តាហ៍នេះទេ ដែលក្រុមហ៊ុនបន្ថែមការសារអំណៈអំណាងមួយទៅកាន់វេបសាយរបស់ខ្លួនដោយទទួលស្គាល់ការអនុវត្តនេះមែន ប៉ុន្តែការលើកឡើងរបស់លោកស្រី Horvath កើតឡើងជាការបញ្ជាក់ដំបូងប៉ុណ្ណោះ ដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការជាមួយការស្កេននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើនទៀតរួមមានក្រុមហ៊ុន​Facebook, Twitter និង Google ក៏ដាក់ពង្រាយទៅលើ Tool សម្រាប់ធ្វើការស្កេនរូបភាពដែលត្រូវគេស្គាល់ថាជា PhotoDNA ដែលធ្វើការឆែកទៅលើមូលដ្ឋាន Database មួយសម្រាប់ស្វែងរកនូវរូបភាពដែលត្រូវគេបំពាននោះ។ វានៅមិនទាន់គេដឹងថា សម្រាប់ Tool នៃការស្កេនរបស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យាដូចគ្នាឬយ៉ាងណានោះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានការរិះគន់ជាច្រើន…

    Read More »
Back to top button