Apple Released iCloud Security With 2-Step Authentication

ថ្មីៗនេះក្រុមហ៊ុន Apple  បានធ្វើការបញ្ចេញនូវវិធីសាស្រ្តក្នុងការពង្រឹងសន្តិសុខពាក្យសម្ងាត់ សម្រាប់គណនី អ្នកប្រើប្រាស់ ជាមួយនឹង two-step verification ដែលគឺជា មុខងារមួយដែលត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយ សម្រាប់សេវាកម្មលើវិបសាយ។

មុខងារសន្តិសុខនេះ គឺទាល់តែអ្នកត្រូវដាក់ដោយខ្លួនឯងនៅក្នុងវិបសាយ Apple ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទទួលបាននូវ code នៅលើឧបករណ៍ផ្សេងទៀត ដែល ដើរតួជាពាក្យសម្ងាត់ទីពីរ។ ឧទាហរណ៍ថា បន្ទាប់ពីយើង ធ្វើការបញ្ចូលពាក្យសម្ងាត់ទៅក្នុង iTunes ឬ  iCloud.com នៅក្នុងកុំព្យូទ័រយើងរួចមក អ្នកប្រើប្រាស់នឹង ទទួល បាននូវសារមួយ ជាមួយនឹង code 4 ខ្ទង់បណ្តោះអាសន្ននៅក្នុងទូរស័ព្ទដៃគាត់ ដែលត្រូវបញ្ជូលភ្លាមៗ ផងដែរ ដើម្បីទទួលបានជោគជ័យក្នុងការចូលទៅកាន់ប្រព័ន្ធ។

អ្នកនាំពាក្យរបស់ Apple គឺលោក Natalie Kerris បាននិយាយថា ក្រុមហ៊ុន Apple គិតពីបញ្ហា customer privacy សំខាន់បំផុត ហើយវិធីសាស្រ្ត two-step verification គឺជាយន្តការមួយ ដើម្បីប្រាកដថា ទិន្នន័យរបស់ អ្នកប្រើប្រាស់គឺទទួលបានការការពារជានិច្ច។

សេវាកម្មជាច្រើនមានដូចជា Facebook, Google និង online banking បានដាក់ឲ្យមាននូវសេវាកម្ម two-step verification នេះអស់រយៈពេលយូរមកហើយ។ សន្តិសុខទៅលើសេវាកម្ម ⁣Apple បានចាប់ផ្តើមមានការគិតគូជាខ្លាំង ចាប់ពីឆ្នាំ២០១២ បន្ទាប់ពីគណនី iCloud របស់អ្នកព័ត៌មាន បច្ចេកវិទ្យាលោក ⁣Mat Honan ត្រូវបានគេ hack ចូល។

 

Exit mobile version