ក្រុមហ៊ុន Apple បានជួយបង្កើត iPod សំងាត់បំផុតដល់រដ្ឋាភិបាលខ្លួន

តាមប្រភពព័ត៌មានពី ​BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple បានជួយដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្កើតនូវ iPod មួយប្រភេទសំងាត់បំផុត (top secret iPod) ដែលមានបង្កប់ sensors លាក់នៅខាងក្នុង – នេះបើតាមការបញ្ចេញព័ត៌មានពីអតីតបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Apple។

យោងទៅតាមលោក David Shayer ដែលជាអតីតវិស្វករសុសវែររបស់ក្រុមហ៊ុន ​Apple បានឱ្យដឹងថា មានតែបុគ្គលចំនួន ៤នាក់ប៉ុណ្ណោះនៅក្នុងក្រុមហ៊ុនដែលបានដឹងអំពីគម្រោងមួយនេះ ។ មានបុរសចំនួនពីរនាក់មកពី defense contractor បានមកដល់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ២០០៥ ដែលតំណាងឱ្យក្រសួងថាមពលរបស់សហរដ្ឋអាមេរិក។

បុរសពីរនាក់នោះមកក្នុងគោលបំណងជួយដល់ការបង្កើតនូវ iPod មួយប្រភេទដែលមានរូបរាង និងដំណើរធម្មងតាដូចជា ​iPod ទូទៅអញ្ចឹង ក៏ប៉ុន្តែមានការថតទិន្នន័យ (record data) ដោយប្រើប្រាស់នូវ ឧបករណ៍សំងាត់ដែលបង្កប់នៅក្នុង iPod នោះ។ ក្រុមហ៊ុន Apple បានជួយដល់វិស្វករទាំងពីរនាក់នោះ ក្នុងការបង្កើតនូវ iPod Software ពិេសសមួយ ដើម្បីអាចឱ្យដំណើរការបានជាធម្មតា។

ពួកគេមានការប្រយ័ត្នបំផុត ដើម្បីឱ្យប្រាកដថា ខ្ញុំមិនដែលឃើញឧបករណ៍ដែលយកទៅបង្កប់ជាមួយនឹង ​iPod នោះទេ – ហើយខ្ញុំមិនដែលឃើញវាពីមុនមកមែន – នេះបើតាមអ្វីដែលលោក Shayer បានសរសេរនៅក្នុងទំព័រមួយនេះ។ នេះគឺជាអ្វីដែលក្រុមហ៊ុន ​Apple បានធ្វើដើម្បីបំពេញទៅតាមតម្រូវការរបស់ក្រសួងថាមពល។

លោក ​Shyaer មិនដែលរកឃើញឱ្យប្រាកដទេថា តើវិស្វករទាំងពីរអ្នកនោះបង្កប់នូវអ្វីនោះទេ ប៉ុន្តែមានការសង្ស័យថា ជាអ្វីមួយដែលអាចវាស់ស្ទង់កម្រិតវិទ្យុសកម្ម ពីព្រោះដោយសារតែក្រសួងថាមពល ទទួលខុសត្រូវផ្នែកថាមពលនុយក្លេអែរ។

ព័ត៌មានខាងលើនេះ ត្រូវបានគាំទ្រដោយបុគ្គលិករបស់ក្រុមហ៊ុន ​Apple ផ្សេងទៀត កាលពីពេលនោះផងដែរ។

លោក Tony Fadell ដែលជាអតីត ​vice-president នៃ iPod division បានសរសេរនៅលើផ្ទាំង ​twitter របស់លោកថា រឿងនេះគឺពិតប្រាកដអញ្ចឹងមែន ដោយមិនចាំបាច់សង្ស័យឡើយ។

ក្រុមហ៊ុន ​Apple មិនទាន់បានឆ្លើយតបទៅតាមការស្នើសុំការបញ្ជក់នៅឡើយទេចំពោះរឿងនេះ!

ក្រុមហ៊ុន ​Apple បានធ្វើការប្រកាសជាទូទៅថា បញ្ហាឯកជនភាព (privacy) គឺជាកូនសោរយុទ្ធសាស្ត្រទីផ្សារបស់ខ្លួន ហើយក៏ធ្លាប់មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងផងដែរជាមួយនឹងក្រសួងយុត្តិធម៌ផងដែរ៕

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Exit mobile version