ISAC Cambodia (InfoSec)
GeneralSecurity News

Apple Confirm – iCloud wasn’t breached in celebrity photo leak

ក្រុមហ៊ុនបានបញ្ជាក់ថា សេវា iCloud មិនត្រូវបានជ្រៀតចូលទេ នៅក្នុងករណីដែលរូបថតរបស់តារាល្បីៗ ជុំវិញពិភពលោកត្រូវបានលួចយក

បន្ទាប់ពីបានធ្វើការស៊ើុបអង្កេតផ្ទៃក្នុងរួចមក ក្រុមហ៊ុន Apple បានធ្វើការអៈអាងថា សេវា iCloud និង Find my iPhone របស់ខ្លួន មិនត្រូវបានជ្រៀតចូល ឬវាយប្រហារ នៅក្នុងករណីនៃការលួចយកនូវរូបថតឯកជន នៃតារាល្បីៗនាពេលថ្មីៗនេះទេ។ ខាងក្រោមនេះគឺជាសេចក្តីប្រកាសរបស់ក្រុមហ៊ុន Apple។

យើងខ្ញុំចង់ផ្តល់នូវព័ត៌មានបន្ថែមអំពីការសើុបអង្កេត នៅក្នុងករណីនៃការលួចយកនូវរូបថតឯកជន របស់តារាល្បីៗមួយចំនួន។ នៅពេលដែលយើងដឹងដំណឹងនេះភ្លាម យើងបានចាប់ផ្តើមធ្វើការភ្លាម ដោយចាត់វិស្វករធ្វើការស្វែងរកនូវប្រភព។ ភាពឯកជន និងសន្តិសុខរបស់អតិថិជនគឺវាសំខាន់បំផុតចំពោះយើង។ បន្ទាប់ពីការ សើុបអង្កេតអស់ប្រមាណជា ៤០ម៉ោងរួចមក យើងបានរកឃើញថា មានគណនីតារាមួយចំនួនត្រូវបានទទួលរងការវាយប្រហារ ដោយមានគោលដៅច្បាស់លាស់ ទៅលើ ឈ្មោះ ​(username) ពាក្យសម្ងាត់ (passwords) និងសំនួរសន្តិសុខ (security questions)។ មិនមានករណីណាមួយ ក្នុងចំណោមករណីទាំងអស់នេះ ដែលបណ្តាលមកពីការវាយប្រហារទៅលើប្រព័ន្ធក្រុមហ៊ុន Apple ដោយរួមមាន iCloud និង Find my iPhone នោះឡើយ។ យើងខ្ញុំកំពុងតែបន្តធ្វើការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីកំណត់អត្តសញ្ញណឧក្រិដ្ឋជនដែលពាក់ព័ន្ធ។

ដើម្បីការពារប្រឆាំងទៅនឹងការវាយប្រហារបែបនេះ យើងបានផ្តល់នូវការណែនាំដល់អ្នកប្រើប្រាស់ឲ្យប្រើប្រាស់នូវពាក្យសម្ងាត់ដែលខ្លាំង ហើយដាក់ឲ្យដំណើរការ នូវវិធីសាស្ត្រផ្ទៀងផ្ទាត់ពីរដំណាក់ ​(two-step verification)។ អ្នកអាចចូលទៅកាន់វិបសាយ ដើម្បីមើលលំអិត http://support.apple.com/kb/ht4232.

វិបសាយរបស់ ​Apple បានធ្វើការពន្យល់ថា តារាទាំងនោះបានធ្លាក់ជាជនរងគ្រោះដោយសារ Social Engineering ចំពោះគណនីរបស់ពួកគេ ជាជាង ការវាយប្រហារដោយបច្ចេកទេស។

ព័ត៌មានបន្ថែម៖

http://www.businesswire.com/news/home/20140902006384/en/Apple-Media-Advisory#.VAZm1Etv31q

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button