ចំនុចសំខាន់ៗដើម្បីសុវត្ថិភាពទូរស័ព្ទ Android របស់អ្នក

សុវត្ថិភាពទូរស័ព្ទ Android គឺជាការព្រួយបារម្ភដ៏សំខាន់បំផុតមួយនៅក្នុងយុគសម័យឌីជីថលនេះ ដោយយសារតែការវាយប្រហារតាមអិុនធឺណិតកំពុងវិវឌ្ឍន៍ឥតឈប់ឈរក្នុងទម្រង់ផ្សេងៗគ្នា។ អ្នកពិបាកនឹងរកមនុស្សដែលដៃរបស់ពួកគេមិនចុចជាមួយស្មាតហ្វូនណាស់។

ទិដ្ឋភាពដែលយើងហាក់ដូចជាភ្លេចគឺកង្វះប្រព័ន្ធសុវត្ថិភាពលើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើនមិនបារម្ភគ្រប់គ្រាន់អំពីសុវត្ថិភាពនៃការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាមានជំហានងាយៗមួយចំនួនដែលអ្នកអាចដើរឆ្ពោះទៅរកសុវត្ថិភាពល្អបំផុត!

WiFi សាធារណៈអាចបង្កហានិភ័យ​ (Public Wi-Fi Can Post A Security Risk)

កន្លែងសាធារណៈភាគច្រើនផ្តល់ WiFi ដោយឥតគិតថ្លៃសម្រាប់ឧបករណ៍ចល័តរបស់អ្នកប៉ុន្តែការភ្ជាប់ទៅវាអាចបង្កអន្តរាយច្រើនជាងអ្វីដែលល្អ ហើយធ្វើឱ្យខូចសុវត្ថិភាពទូរស័ព្ទ Android របស់អ្នក។ បណ្តាញមិនត្រូវបានធ្វើកូដនីយកម្មទេ ហើយនោះមានន័យថា ទិន្នន័យរបស់អ្នកបើកសម្រាប់ពួកហេគឃ័រ (Hacker) ។ អ្នកអាចមើលព័ត៌មានជាទូទៅបានតាមបណ្តាញ WiFi នោះប៉ុន្តែមិនត្រូវធ្វើប្រតិបត្តិការធនាគារ ឬផ្ញើទិន្នន័យសំខាន់ៗដូចជាលេខសំងាត់របស់អ្នកនៅលើបណ្តាញទេ។

មានប្រព័ន្ធ Android VPN ដែលមានសម្រាប់ស្មាតហ្វូន ដែលអ្នកអាចតំឡើងដើម្បីបង្កើនសុវត្ថិភាពរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ ត្រូវប្រយ័ត្នចំពោះកម្មវិធីដែលប្រមូលទិន្នន័យរបស់អ្នក ហើយមិនមានការការពារ។ អ្នកផ្តល់សេវា VPN ដែលអ្នកជ្រើសរើស គួរតែផ្តល់នូវវិធីស្របច្បាប់ដើម្បីការពារទូរស័ព្ទ Android របស់អ្នកពីការគំរាមកំហែងផ្នែកសុវត្ថិភាព។

ប៊្លូធូស (bluetooth) ត្រូវបានប្រើដោយមនុស្សជាច្រើន ប៉ុន្តែតិចតួចណាស់ដែលបិទវានៅពេលមិនប្រើ។ ការទុកប៊្លូធូសរបស់អ្នកបើកចោល នឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកងាយរងគ្រោះពីការវាយប្រហារតាមអិនធឺណិត។ លើសពីនេះទៀតវានឹងធ្វើឱ្យថាមពលថ្មរបស់អ្នកប្រើប្រាស់មិនបានយូរ។

ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរបស់អ្នកជាដាច់ខាត! (Update Your Operating System, MUST!)

អ្នកប្រើប្រាស់ជាច្រើនជ្រើសរើសរំលងការធ្វើការអាប់ដេតប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ពួកគេនៅពេលមានការធ្វើបច្ចុប្បន្នភាពថ្មីៗ។ ការអាប់ដេតត្រូវបានធ្វើឡើងសម្រាប់ហេតុផលជាច្រើនប៉ុន្តែក្នុងករណីភាគច្រើន វាគឺដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុវត្ថិភាពទូរស័ព្ទ Android និងប្រសិទ្ធិភាពដំណើរការទូរស័ព្ទទាំងមូល។ អ្នកប្រើស្មាតហ្វូនច្រើនតែមានកំហុសក្នុងការមិនអាប់ដេត (បច្ចុប្បន្នភាព) ប្រព័ន្ធប្រតិបត្តិការរបស់ពួកគេ ព្រោះពួកគេខ្លាចបាត់បង់ទិន្នន័យ ឬគាំងទូរស័ព្ទបច្ចុប្បន្នដែលដំណើរការល្អ។

បញ្ហាមួយទៀតដែលអ្នកប្រើប្រាស់ជាច្រើនបានរកឃើញជាមួយនឹងការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android គឺថាពួកគេត្រូវបានជះឥទ្ធិពលម៉ូដែលទូរស័ព្ទដែលកំពុងប្រើប្រាស់។ មិននមានមូ៉ូដែលទាំងអស់ ទទួលបានការធ្វើបច្ចុប្បន្នភាពទេ ហើយអ្នកផ្សេងទៀតអាចទទួលបានអាប់ដេត ប៉ុន្តែនៅរយៈពេលជាច្រើនខែក្រោយ។ សូមធ្វើការអាប់ដេតឧបករណ៍ Android ឬ iOS របស់អ្នក! ដែលវាអាចកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកចំពោះការវាយប្រហារព្យាបាទលើប្រព័ន្ធសុវត្ថិភាពទូរស័ព្ទ Android របស់អ្នក។

បន្ថែមលេខសម្ងាត់ទៅទូរស័ព្ទរបស់អ្នក! (Put Password Protection)

វាគួរឱ្យភ្ញាក់ផ្អើលដែលមនុស្សជាច្រើនជឿថា វាមិនសំខាន់ទេក្នុងដាក់លេខសម្ងាត់ការពារទូរស័ព្ទរបស់ពួកគេ។ ការមិនមានលេខសម្ងាត់ការពារទូរស័ព្ទ មានន័យថាវាងាយនឹងមើលឃើញ ហើយ បើទូរស័ព្ទរបស់អ្នកបាត់បង់ នោះវានឹងងាយស្រួលក្នុងការចូលទៅមើលព័ត៌មានក្នុងនោះ។

ការការពារដោយលេខសម្ងាត់នៅតែជាមធ្យោបាយតែមួយគត់ដើម្បីការពារទូរស័ព្ទរបស់អ្នក។ តែក្នុងពេលបច្ចុប្បន្ននេះវាឈានដល់ការដាក់នូវស្នាមក្រយៃដៃ ឬប្រស្រីភ្នែករបស់អ្នកដើម្បីការពារ​ទូរស័ព្ទរបស់អ្នក។

កុំបំបែកប្រព័ន្ធសុវត្ថិភាពទូរស័ព្ទរបស់អ្នក (Don’t Jailbreak Your Smartphone )

អ្នកប្រើប្រាស់ទូរស័ព្ទ Apple ជាច្រើនត្រូវបានកំណត់ក្នុងការទាញយកកម្មវិធីពី Apple Store ផ្លូវការ ហើយដោយសារហេតុផលនេះពួកគេជ្រើសយកការបំបែកប្រព័ន្ធសុវត្ថិភាព ​(jailbreak) ហើយស្វែងរកការតំឡើងកម្មវិធី ​(apps)​​ ពីវេបសាយផ្សេងៗ ។ ដូចគ្នាផងដែរចំពោះទូរស័ព្ទ Android ដែលមិនត្រូវធ្វើការទាញយកកម្មវិធី ​(apps)​​ ពីវេបសាយផ្សេងៗ ក្រៅពី ​Google Store។

មិនត្រូវភ្លេចថា កម្មវិធី (apps)​ ដែលគ្មានប្រភពច្បាស់លាស់ អាចលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាទិន្ន័ន័យហិរញ្ញវត្ថុធនាគារ។ កម្មវិធីទាំងនោះ ក៏នឹងអាចបញ្ចូលមេរោគផងដែរទៅក្នុងទូរស័ព្ទរបស់អ្នកផងដែរ៕

Exit mobile version