Android is a hacker’s paradise
ក្រុមហ៊ុនសន្តិសុខ McAfee បានធ្វើការព្រមានថា ប្រព័ន្ធប្រតិបត្តិការសម្រាប់ឧបករណ៍ចល័តនៃក្រុមហ៊ុន Google ដែលអ្នកទាំងអស់គ្នាស្គាល់ថា Andriod នោះ គឺបានកំពុងក្លាយជា គោលដៅនៃពួក hackers ច្រើនជាងប្រព័ន្ធប្រតិបត្តិការណាៗទាំងអស់។ មានមេរោគប្រមាណជា 14,000 ត្រូវបានគេរកឃើញនៅក្នុង បីខែដំបូងនៃឆ្នាំ ២០១៣ តែប៉ុណ្ណោះ។ ការវាយប្រហារ ទៅលើឧបករណ៍ចល័ត បានរីករាលដាលចេញក្រៅពី រុស្សី និងចិនទៅហើយ ហើយពេលនេះត្រូវបានគេរកឃើញនៅលើអ្នកប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូង អ៊ីតាលី ឥណ្ឌា ថៃ និងប្រទេស អូស្ត្រាលី។
មេរោគដែលមានបំណងក្នុងការលួចយកព័ត៌មានផ្ទាល់ខ្លួន មានភាគរយច្រើនជាងគេបំផុងនៃការវាយប្រហារ ក្នុងពេលដែល spyware, phishing និង botnets មានភាគរយបន្ទាប់។ មេរោគតាមប្រព័ន្ធឧបករណ៍ចល័ត គឺរំពឹងថានឹងមានការកើនឡើងក្នុងឆ្នាំ ២០១៣ នេះ ក្នុងពេលដែលអ្នកខ្លះបានហៅវាថា ឆ្នាំនៃមេរោគឧបករណ៍ចល័ត (year of mobile malware) សម្រាប់អ្នកប្រើប្រាស់ android ។
យើងសូមឲ្យអនុសាសន៍ដល់អ្នកប្រើប្រាស់ថា ចូរមានការប្រុងប្រយ័ត្ននៅពេលដែលអ្នក ធ្វើការទាញយកកម្មវិធី ក្រៅពី app stores ផ្លូវការ និងជៀសវៀងប្រើប្រាស់កម្មវិធីមិនមានអាជ្ញាប័ណ្ណ ឬចុច ទៅលើតំណរភ្ជាប់ដែលមិនច្បាស់លាស់។
ព័ត៌មានបន្ថែម៖
http://www.mcafee.com/us/resources/reports/rp-quarterly-threat-q1-2013.pdf