បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ និងសាកល្បងជាច្រើនខែរួចមក ក្រុមហ៊ុន Google កាលពីសប្តាហ៍មុនបានចេញប្រព័ន្ធប្រតិបត្តិការ Android 11 ដែលជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់។
សុវត្ថិភាពប្រព័ន្ធប្រតិបត្តិការ Android តែងតែជាប្រធានបទដ៏ក្តៅគគុក ដោយរួមទាំងការបរាជ័យរបស់ Google ក្នុងការការពារកម្មវិធីមានបង្កប់មេរោគមិនឱ្យចែកចាយតាមរយៈ PlayStore, ការទាមទារសិទ្ធិហួសកំរិតដោយកម្មវិធី និងការលេចធ្លាយភាពឯកជនជាដើម។
ទោះបីជាបញ្ហាបែបនេះភាគច្រើនអាចត្រូវបានជៀសវាង ក៏អ្នកប្រើប្រាស់ភាគច្រើននៅតែមិនទាន់ដឹង ឬអនុវត្តតាមគោលការណ៍សន្តិសុខមូលដ្ឋាន។
យោងតាមសេចក្ដីជូនដំណឹងចុងក្រោយរបស់ Google បានឱ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ Android 11 ចុងក្រោយបង្អស់ រួមបញ្ចូលទាំងវិធានការណ៍ថ្មីៗមួយចំនួន ដែលត្រូវបានរចនាឡើងដើម្បីរក្សាទិន្នន័យអ្នកប្រើប្រាស់ឱ្យមានសុវត្ថិភាព បង្កើនតម្លាភាព និងផ្តល់នូវការគ្រប់គ្រងកាន់តែប្រសើរ។
ជំនួសឱ្យការមុជជ្រៅទៅក្នុងការផ្លាស់ប្តូរតូចជាងឬទូលំទូលាយជាងនេះយើងបានសង្ខេបការធ្វើបច្ចុប្បន្នភាពមុខងារសុវត្ថិភាពនិងភាពឯកជនសំខាន់ៗមួយចំនួនដែលផ្តល់ជូនដោយប្រព័ន្ធប្រតិបត្តិការ Android 11 ដែលសំខាន់បំផុត។
- ការអនុញ្ញាតតែម្តង (one-time permission)
ដូចជាមុខងារដែលមានស្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ iOS មុខងារ “ការអនុញ្ញាតតែមួយលើក” អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការអនុញ្ញាតឱ្យកម្មវិធីចូលប្រើតែម្តងគត់ (single-use access) នូវសិទ្ធិដែលងាយរងគ្រោះបំផុតដូចជា ទីតាំង (location) មីក្រូហ្វូន (microphone) និងកាមេរ៉ា (camera)។
ដូច្នេះកម្មវិធី (apps) ត្រូវទាមទារសិទ្ធិឡើងវិញជារៀងរាល់ពេល។ មុខងារនេះមិនមែនថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ទេ ប៉ុន្តែពីមុនមានតែសម្រាប់ប្រើនៅពេលទាញយកកម្មវិធីថ្មីពី Google Play Store តែប៉ុណ្ណោះ។
កម្មវិធីមួយចំនួនអាចបង្កឱ្យមានការអនុញ្ញាតដូចគ្នានឹងបន្ទាប់ពីដំឡើង និងកម្មវិធីផ្សេងទៀតខណៈពេលដែលចូលប្រើឧបករណ៍ជាលើកដំបូង ដែលជាការបង្កើនកម្រិតនៃភាពឯកជន។
- ការអនុញ្ញាតឱ្យកំណត់ឡើងវិញដោយស្វ័យប្រវត្តិសម្រាប់កម្មវិធីដែលមិនបានប្រើ (Permissions Auto-Reset for Unused Apps)
មុខងារនេះថ្មី។ វាអាចមានសេណារីយ៉ូមួយដែលអ្នកមិនបានទាក់ទងជាមួយកម្មវិធីដែលបានតំឡើងអស់រយៈពេលជាច្រើនខែ ឬភ្លេចវាទាំងស្រុងបន្ទាប់ពីទាញយក និងផ្តល់សិទ្ធិដែលត្រូវការ។
បន្ថែមលើការគំរាមកំហែងដល់ភាពឯកជនរបស់អ្នក កម្មវិធីបែបនេះអាចបន្តប្រើប្រាស់ធនធានផ្នែករឹងរបស់ឧបករណ៍អ្នក ឬបន្តចូលប្រើទិន្នន័យរបស់អ្នកនៅផ្ទៃខាងក្រោយ។ ដើម្បីដោះស្រាយសេណារីយ៉ូបែបនេះ មុខងារ permission auto-reset នៃប្រព័ន្ធប្រតិបត្តិការ Android 11 ផ្តល់សិទ្ធិអំណាចដល់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ដើម្បីកំណត់ឡើងវិញនូវការអនុញ្ញាត សម្រាប់កម្មវិធីដែលអ្នកប្រើមិនបានប្រើក្នុងរយៈពេលរាប់ខែ ។ អ្នកតែងតែអាចផ្តល់សិទ្ធិអនុញ្ញាតឡើងវិញដល់កម្មវិធីបែបនេះនៅពេលណាដែលអ្នកប្រើវាម្តងទៀត។
- ជួសជុលបញ្ហាសុវត្ថិភាពបានរហ័សតាមរយៈ Play Store Modules (Quick Security Patches via Play Store Modules)
ទោះបីជាឥឡូវនេះក្រុមហ៊ុន Google តម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនដាក់ចេញនូវការធ្វើជួសជុលបញ្ហាសុវត្ថិភាព មុនពេលពួកហេគឃ័រវាយលុកឡើយ។
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 11 ក្រុមហ៊ុនបានបង្កើនការរួមបញ្ចូលកម្មវិធីរបស់ Google Play Store នៅលើឧបករណ៍តែម្តង ដែលអនុញ្ញាតឱ្យវាទាញយក និងតំឡើងការជួសជុលសុវត្ថិភាព (patches) ប្រព័ន្ធប្រតិបត្តិការសំខាន់ៗជាម៉ូឌុលភ្លាមៗ ប្រៀបដូចជាកម្មវិធីពីម៉ាស៊ីនមេ Google អញ្ចឹងដែរ។
និយាយម៉្យាងទៀតអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 11 នឹងទទួលបានការជួសជុលទៅលើកំហុសឆ្គង និងកំែណសុវត្ថិភាពភ្លាមៗ នៅពេលដែលក្រុមហ៊ុន Google បានដាក់ចេញ ជាជាងការពឹងផ្នែកទៅលើអ្នកផលិតឧបករណ៍ ដើម្បីបញ្ចេញការអាប់ដេត។
- ការអនុវត្តទំហំផ្ទុកដើម្បីការពារទិន្នន័យ (Storage Enforcement to Protect Data)
ចំនុចនេះត្រូវបានណែនាំនៅក្នុងការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ Android Q កាលពីឆ្នាំមុន មុខងារ storage enforcement មាននៅក្នុងកំណែចុងក្រោយបំផុតជាមួយនឹងការផ្លាស់ប្តូរតិចតួច។ វាផ្តល់នូវទំហំនៃការរក្សាទុកទិន្នន័យដាច់ៗពីគ្នារវាង app នីមួយៗនៅលើឧបករណ៍តាមរបៀបដែលមិនមានកម្មវិធីផ្សេងទៀតដែលបានតំឡើងនៅលើឧបករណ៍តែមួយ អាចចូលប្រើទិន្នន័យដែលរក្សាទុកដោយកម្មវិធីផ្សេងទៀតឡើយ។
- ដាក់កម្រិតការចូលប្រើទីតាំង ដោយមិនចាំបាច់ (Restricting Unnecessary Background Location Access)
ការផ្លាស់ប្តូរឯកជនភាពសំខាន់មួយបន្ថែមទៀតនៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 11 ទាក់ទងនឹងការរឹតបន្តឹងការចូលប្រើប្រាស់ទីតាំង (location) ដោយកម្មវិធីនានា។
នៅពេលដែលកម្មវិធីស្នើសុំការអនុញ្ញាតចូលទៅកាន់ទីតាំងរបស់អ្នក នោះប្រព័ន្ធប្រតិបត្តិការ Android 11 ធានាថានឹងផ្តល់ជូនទីតាំងដំបូងតែប៉ុណ្ណោះ ហើយប្រសិនបើវាទាមទារសិទ្ធិចូលទៅកាន់ទីតាំងពីផ្ទៃខាងក្រោយ (background access to location data) ផងដែរ នោះកម្មវិធីត្រូវធ្វើការស្នើសុំការអនុញ្ញាតដាច់ដោយឡែកពីគ្នា។
សំណើទី២ នេះ តម្រូវឲ្យ អ្នកប្រើប្រាស់ធ្វើតាមជំហានបន្ថែម។ ជំនួសឱ្យការរុញច្រានដោយគ្មានការអនុញ្ញាត ‘យល់ព្រម, យល់ព្រម, សូមអនុញ្ញាត’ ពីប្រអប់បញ្ចូល។ ដូច្នេះកម្មវិធីមិនអាចចូលប្រើទិន្នន័យច្រើនជាងអ្វីដែលពួកគេត្រូវការ។
ដើម្បីបើកដំណើរការការចូល background access អ្នកប្រើត្រូវកំណត់ជម្រើស ‘អនុញ្ញាតគ្រប់ពេល’ សម្រាប់ការអនុញ្ញាតទីតាំងរបស់កម្មវិធីនៅលើទំព័រការកំណត់។
ក្រៅពីនេះ Google ក៏តម្រូវឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី ពន្យល់ពីមូលហេតុដែលកម្មវិធីរបស់ពួកគេត្រូវការការចូល background location permission ជាមុនសិន។
ដូច្នេះនេះគឺជាការណែនាំសង្ខេបអំពីលក្ខណៈពិសេសសុវត្ថិភាពនិងឯកជនសំខាន់ៗទាំងអស់ដែលអាចប្រើបានសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ចុងក្រោយបំផុត៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280