តើ ​AI ជួយដល់ផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន យ៉ាងដូចម្តេចខ្លះ?

តើ ​AI ជួយដល់ផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន យ៉ាងដូចម្តេចខ្លះ?

ស្ទើរតែរាល់សប្តាហ៍ទៅហើយ ដែលព័ត៌មាននៃការបែកធ្លាយទិន្នន័យជាច្រើនរបស់ក្រុមហ៊ុនធំៗ ហើយស្ទើរតែរាល់ពេលទៅហើយ ដែលយើងទទួលបានអុីម៉ែលពីអ្នកផ្គត់ផ្គង់សេវា អំពីការធ្វើបច្ចុប្បន្នភាពទៅលើផលិតផល ​(ទាំងឧបករណ៍ និងសុសវែរ) នៅពេលដែលមានព័ត៌មានថ្មីនៃការបែកធ្លាយនោះ។

សូម្បីតែនៅផ្ទះក៏មិនមានសុវត្ថិភាព រួចផុតពីការវាយប្រហារផងដែរ ដោយសារតែឧបករណ៍ផ្ទាល់ខ្លួនជាច្រើនរបស់យើង ងាយនឹងរងគ្រោះណាស់ ហើយគ្មាននរណាម្នាក់រួចផុតពីការវាយប្រហារតាមអុីនធឺណិតនោះទេ។ 

សំណាងល្អ បច្ចេកវិទ្យាថ្មីៗបាននឹងកំពុងតែលេចចេញដើម្បីឆ្លើយតបទៅនឹងវិបត្តិមួយនេះ ដែលមួយក្នុងចំណោមនោះគឺបញ្ញាសិប្បនិម្មិត (AI) ។ ជាមួយនឹងក្រុមហេគឃ័រជាច្រើនកំពុងប្រើបច្ចេកទេសទំនើប និងស្មុគស្មាញ ការច្នៃប្រឌិតថ្មីនៃបញ្ញាសិប្បនិម្មិត (AI) អាចជាជំហានបន្ទាប់ដ៏ល្អបំផុត ដើម្បីធានាបាននូវសន្តិសុខតាមអុីនធឺណិតនោះ។

បញ្ញាសិប្បនិម្មិត (AI) កើតចេញពីឃ្លាំងទិន្នន័យដ៏ធំសំបើម

បញ្ញាសិប្បនិម្មិត (AI) រៀនតាមរយៈការប្រមូលទិន្នន័យ ដែលមានន័យថាអត្រាប្រេវ៉ាឡង់នៃការវាយប្រហារតាមប្រព័ន្ធអុីនធឺណិតពិតជាអាចត្រូវបានប្រើប្រាស់ជាគុណប្រយោជន៍មួយ។ អ្នកជំនាញបានធ្វើការពន្យល់ថា AI មានលទ្ធភាពប្រមូលផ្តុំមាតិការដោយស្វ័យប្រវត្តិតាមរបៀបដែល ទិន្នន័យដែលពាក់ព័ន្ធគ្នាត្រូវបានទុកដាក់នៅជុំគ្នាជាក្រុមមួយ ហើយក៏លុបចោលទិន្នន័យណាដែលមានលក្ខណៈជាន់គ្នា។ មានតែទិន្នន័យដែលពាក់ព័ន្ធប៉ុណ្ណោះនឹងត្រូវបានបង្ហាញចេញ។

នៅក្នុងសម្រង់សំណួរដែលបានបញ្ចេញឱ្យដឹងនៅលើវេបសាយ ​CSO Online បានឱ្យដឹងថា ៥៤ភាគរយនៃក្រុមហ៊ុនទទួលរងគ្រោះដោយការវាយប្រហារតាមប្រព័ន្ធអុីនធឺណិត មិនថាតាមរយៈ Internet of Things (IoTs) ឬក៏ Industrial Controls នោះទេ។

នោះមានន័យថា មានទិន្នន័យដ៏ច្រើនសំបើមដែល AI អាចប្រើប្រាស់ក្នុងការប៉ាន់ស្មានទុកជាមុននូវទិន្នាការ ដែលជាការបន្ធូរបន្ទុកដល់អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានក្នុងការស៊ើបអង្កេតទៅលើរាល់ និងគ្រប់ការវាយប្រហារនីមួយៗ។

ភាពងាយស្រួលក្នុងការត្រួតពិនិត្យទៅលើទិន្នភាពនៃសន្តិសុខបច្ចេកវិទ្យាព័ត៌មាន

ដោយមើលឃើញពីការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានៅលើពិភពលោកនេះ ការដើរឱ្យទាន់ទៅនឹងនិន្នការនៃបច្ចេកវិទ្យាសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ​(cybersecurity) អាចចំណាយពេលវេលាច្រើន។ នៅពេលដែល ​AI ត្រូវបានផ្តល់នូវប៉ារ៉ាមែត្រសម្រាប់រុករក បច្ចេកវិទ្យាអាចត្រូវបានគេតាមដាន និងធ្វើការអាប់ដេតជាប្រចាំទៅលើប្រព័ន្ធតាមអ្វីដែលត្រូវការ។

ការអាប់ដេតទាំងនេះគឺមានប្រយោជន៍ណាស់នៅពេលដែលនិយាយទៅដល់មុខងាររបស់ជញ្ជាំងភ្លើង (firewalls) និងការធ្វើកូដនីយកម្ម (encryption) ដែលអង្គភាពតែងតែមានបំពាក់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ AI​ អាចធ្វើការកត់ត្រាគ្រប់សកម្មភាពទាំងអស់នៅក្នុងប្រព័ន្ធផ្ទៃក្នុងរបស់អង្គភាព ហើយធ្វើការកត់ចំណាំនូវហេតុការណ៍ណាដែលគួរឱ្យសង្ស័យ។

ការការពារពាក្យសម្ងាត់កាន់តែប្រសើរជាងមុន

មានអង្គភាពជាច្រើននៅតែពឹងផ្អែកទៅលើពាក្យសម្ងាត់ និងកូដនីយកម្មក្នុងការការពារទិន្នន័យរបស់ខ្លួន និងការរាំងខ្ទប់ការធ្វើការអាក់សេសទៅលើព័ត៌មានមួយចំនួន។ ភាសានៃដំណើរការរបស់ AI ក៏មានការរៀនសូត្រដោយខ្លួនឯងផងដែរទៅលើមុខងារ password detection ដែលក្នុងនោះ AI ត្រូវបានប្រើប្រាស់ដើម្បីធ្វើការច្រោះយកនូវពាក្យសម្ងាត់ដែលពេញនិយមប្រើប្រាស់ ហើយក៏អាចរកឃើញថា មានការប្រើប្រាស់ពាក្យសម្ងាត់ដូចគ្នានេះនៅកន្លែងណាមួយផ្សេងទៀតផងដែរ៕

ប្រភព៖ https://gbhackers.com/how-ai-is-revolutionizing-cyber-security/

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore & PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Exit mobile version