វេបសាយបង្រៀន Certified Ethical Hacker មានផ្ទុកមេរោគចាប់ជំរិត
នាពេលថ្មីៗនេះ េវបសាយរបស់អង្គភាពបណ្តុះបណ្តាលផ្តល់វិញ្ញាបនប័ត្រផ្នែកសន្តិសុខ ICT មួយត្រូវបានគេរកឃើញថា មានផ្ទុកទៅដោយមេរោគចាប់ជំរិតមួយប្រភេទមានឈ្មោះថា TeslaCrypt ទោះបីជាមានការព្រមានរួចមកហើយពីអ្នកស្រាវជ្រាវក៏ដោយ។
អង្គភាព EC-Council ដែលមានមូលដ្ឋាននៅ Mexico គឺជាអង្គភាពមួយផ្តល់នូវការបណ្តុះបណ្តាលអាជីពផ្នែកសន្តិសុខ ហើយដែលទទួលបន្ទុកនៅលើកម្មវិធី បណ្តុះបណ្តាល CEH (Certified Ethical Hacker) បានចាប់ផ្តើមចែកចាយមេរោគចាប់ជំរិតនៅក្នុងវេបសាយមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។ ក្រោយមកបន្តិច អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសន្តិសុខ Fox IT បានជូនដំណឹងទៅដល់បុគ្គលិកនៃ EC-Council ថា វេបសាយមួយ (sub-domain) ដែលផ្តល់នូវការសិក្សាពីចម្ងាយ (online-training) ទាក់ទងៅនឹងសន្តិសុខ គឺកំពុងតែចែកចាយនូវមេរោគ មួយប្រភេទ ដែលមានប្រសិទ្ធិភាពក្នុងការវាយប្រហារបែប Web Drive-by Download ។ រហូតមកដល់ថ្ងៃព្រហស្បតិ៍ នៅមិនទាន់ទទួលបានការឆ្លើយតបពីខាង EC-Council និងដោយនៅតែពិនិត្យឃើញថាវេបសាយនោះនៅតែមិនទាន់ធ្វើការជួសជុលនៅឡើយទេ ក្រុមហ៊ុន Fox IT បានធ្វើការបញ្ចេញព័ត៌មាននេះ នៅក្នុងវេបសាយរបស់ខ្លួន ក្រោមទម្រង់មួយដែលការព្យាយាមទាក់ទងទៅកាន់ EC-Council មិនទទួលបានជោគជ័យ។
អំពី Payload: TeslaCrypt
TeslaCrypt គឺជាប្រភេទមួយនៃមេរោគចាប់ជំរិត ដែលបានធ្វើកូដនីយកម្ម (encrypt) ទៅលើឯកសារ (files) សំខាន់ៗរបស់អ្នកប្រើប្រាស់ ហើយទាមទារឲ្យអ្នកប្រើប្រាស់ធ្វើការបង់ប្រាក់ដើម្បីទាញយកនូវឯកសារទាំងនោះមកវិញ (decrypt) ។
TelsaCrypt ទាមទារឲ្យជនរងគ្រោះធ្វើការបង់ប្រាក់ជាប្រភេទ Bit-Coin ស្មើនឹង 1.5BTC ដែលប្រហាក់ប្រហែលនឹង ៦២២ដុល្លា៕
ប្រភព៖ Arstechnica / ប្រែសម្រួលដោយ៖ SecuDemy.com