Internet Explorer នឹងបញ្ចប់ការគាំទ្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦
Internet Explorer 8, 9, និង 10 នឹងត្រូវបញ្ចប់ការគាំទ្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះហើយ ដែលមានន័យថាវានឹងមិនទទួលបានការគាំទ្រ (support) ពីក្រុមហ៊ុនមៃ៉ក្រូសូហ្វតទៅទៀតឡើយ។
នាថ្ងៃទី១២ ខាងមុខនេះ ក្រុមហ៊ុនមៃ៉ក្រូសូហ្វនឹងជម្រុញដល់អ្នកប្រើប្រាស់ Internet Explorer ជំនាន់ចាស់ៗទាំងអស់ ឲ្យធ្វើការអាប់ដេតទៅកាន់ជំនាន់ថ្មី។
Internet Explorer ជំនាន់ដូចខាងលើនឹងឈានទៅដល់ទីបញ្ចប់ (end-of-life) ដែលមានន័យថា Browsers ទាំងនោះនឹងមិនទទួលបានការអាប់ដេតផ្នែកសន្តិសុខ ឬជួសជុលកំហុសឆ្គងនានាតទៅឡើយ ដែលបញ្ជាក់ន័យថា អ្នកដែលនៅតែប្រើប្រាស់វា នឹងប្រឈមមុខទៅនឹងហានិភ័យនៃការវាយប្រហារ ។
Internet Explorer 11 គឺជាជំនាន់ចុងក្រោយបង្អស់របស់ IE ដែលនឹងនៅតែទទួលបានការគាំទ្រធ្វើបច្ចុប្បន្នភាពជាប្រចាំ និងបញ្ហាបច្ចេកទេសផ្សេងៗ។ IE 11 ផ្តល់នូវភាពប្រសើរផ្នែកសន្តិសុខ ប្រសិទ្ធិភាព ភាពបន្សីុគ្នា និងការគាំទ្រសម្រាប់ Web standards ។ ក្រុមហ៊ុនមៃ៉ក្រូសូហ្វ លើកទឹកចិត្តឲ្យអតិថិជន របស់ខ្លួនធ្វើការអាប់ដេតឲ្យបានទាន់សម័យ ដើម្បីប្រសិទ្ធិភាពនិងសន្តិសុខ។
ប្រភព៖
http://thenextweb.com/microsoft/2016/01/05/web-developers-rejoice-internet-explorer-8-9-and-10-die-on-tuesday/
—————————————————-
តាមដានព័ត៌មានស្តីអំពីសន្តិសុខព័ត៌មានជាមួយយើងខ្ញុំ៖
– វេបសាយ: www.secudemy.com
– ហ្វេសប៊ុក: https://www.facebook.com/OuPhannarith/
– Twitter: https://twitter.com/phannarith
– Telegram: https://telegram.me/khisac
—————————————————-