ISAC Cambodia (InfoSec)
Security NewsVulnerability

មេរោគ (Malware) លួចរកឯកសារសំងាត់ចំនួន ៣០០០ ពីក្រសួងរបស់ជប៉ុន

ក្រសួងមួយរបស់ជប៉ុននាពេលថ្មីៗនេះ បានក្លាយជាជនរងគ្រោះ ដោយសារការវាយប្រហារ តាមប្រព័ន្ធអ៊ិនធឺណែត តាមរយៈ malware ដែលមានការសង្ស័យថា បានច្លងចូល និងផ្ញើរទៅ ក្រៅប្រទេសនូវឯកសារ សម្ងាត់ចំនួនជាង ៣០០០ ពីក្នុងក្រសួង ដោយក្នុងនោះភាគច្រើន គឺទាក់ទងនឹងការចរចារពាណិជ្ជកម្មអន្តរជាតិ។

បន្ទាប់ពីធ្វើការស៊ើបអង្កេត អ្នកជំនាញការបានរកឃើញថា Hackers ប្រើប្រាស់នូវកម្មវិធី (tool) មួយឈ្មោះថា HTran ជាប្រភេទ Advanced Persistant Threat (APT)។ កុំព្យូទ័រនៅក្នុងក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺសង្ស័យថាបានទទួលរងគ្រោះដោយបញ្ហានេះ។

HTran គឺត្រូវបានកសាងឡើង ដើម្បីធ្វើការប្តូរទិសដៅចរាចរណ៍ TCP ឆ្ពោះទៅកាន់ទីតាំងមួយ ឲ្យទៅកាន់ទីតាំងមួយផ្សេងទៀតជំនួស។ ការរក្សាសិទ្ធិនៃ Source Code គឺចង្អុលបង្ហាញថា HTran ត្រូវបានសរសេរឡើងដោយ “lion” ដែលគឺជា hacker ចិនដ៏ល្បីឈ្មោះ និងជាសមាជិកនៃ “HUC (Honker Union of China)”។

ឯកសារជាច្រើនដែលបានលួចយកនោះគឺស្តីពីការចចារទាក់ទងទៅនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្ម US-led Trans-Pacific Partnership។ ដោយយោងទៅតាមរបាយការណ៍ពី SecureWorks ដែលជាផ្នែកមួយនៃក្រុមហ៊ុន Dell បានឲ្យយើងដឹងថា នៅក្នុងឆ្នាំ២០១១ malware នោះត្រូវបានគេជឿជាក់ថា ត្រូវបានអភិវឌ្ឍន៍ដោយ ក្រុម hackers របស់ចិន។ មជ្ឈមណ្ឌលជាតិសន្តិសុខព័ត៌មាន (National Information Security Center) នៃខុន្ទកាល័យគណៈរដ្ឋមន្រ្តី បានរកឃើញកាលពីមួយឆ្នាំមុនថា ការបញ្ជូនដ៏គួឲ្យសង្ស័យមាន ពាក់ព័ន្ធនឹង HTran ត្រូវបានកើតឡើងនៅក្នុងក្រសួង។

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button