Hackers successfully ground 1,400 passengers
បើតាមព័ត៌មានពី CNN បានឲ្យដឹងថា អ្នកវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត បានវាយលុកដោយជោគជ័យដែលធ្វើឲ្យអ្នកធ្វើដំណើរប្រមាណជា ១៤០០នាក់ មិនអាចធ្វើដំណើរ (តាមយន្តហោះ) បាន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
បញ្ហាដែលកើតមានឡើងសម្រាប់អ្នកធ្វើដំណើរទាំងនោះ ចាប់ផ្តើមនៅឯព្រលានយន្តហោះ Warsaw Chopin បន្ទាប់ពីក្រុមហ៊ុនបាននិយាយថា ប្រព័ន្ធកុំព្យូទ័រដែលប្រើប្រាស់សម្រាប់បង្កើតនូវតារាងហោះហើររបស់ខ្លួនត្រូវបានវាយប្រហារ។ ក្រុមហ៊ុន LOT Polish Airways, បានប្រាប់ដល់ CNN ថា ពីព្រោះតែការ វាយប្រហារនោះ ធ្វើឲ្យក្រុមហ៊ុនខ្លួនមិនអាចបង្កើតនូវតារាងហោះហើរសម្រាប់ យន្តហោះឡើង (outbound) ពីព្រលានយន្តហោះរបស់ខ្លួន ហើយជាលទ្ធផល ធ្វើអោយយន្តហោះមិនអាចហោះចេញបាន។
Pland’s national flag បាននិយាយថា ខ្លួនត្រូវបានបង្ខំឲ្យលុបចោលនូវជើងហោះហើរចំនួន ២០ ហើយមានច្រើនទៀតត្រូវបានពន្យាពេល។ លោក Sebastian Mikosz ដែលជា CEO of the Polish airline LOT បានធ្វើការព្រមានថា រាល់ក្រុមហ៊ុនហោះហើរទាំងអស់គឺងាយរងគ្រោះ។ លោក បានបន្តទៀតថា “ពិតណាស់វាគឺបញ្ហារបស់ឧស្សាហកម្មនេះ មិនមែនត្រឹមតែជាបញ្ហារបស់ LOT តែមួយនោះទេ ដែលបញ្ហានេះគឺមានទំហំធំណាស់សម្រាប់ ឧស្សាហកម្មមួយនេះ ហើយពិតប្រាកដជាត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់។”
តើតាមវិបសាយរបស់ LOT បានកត់សំគាល់ថា រាល់បញ្ហាទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រង ហើយប្រព័ន្ធរបស់ខ្លួនគឺដំណើរការជាធម្មតា។ លទ្ធភាពនៃការវាយប្រហារទៅលើឧស្សាហកម្មមួយនេះ គឺបានក្លាយទៅជាប្រធានបទមួយដែលកំពុងតែមានការព្រួយបារម្ភ ដែលប្រព័ន្ធរបស់ខ្លួនពឹងផ្អែកទៅលើ electronic systems សម្រាប់ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន រួមមានមុខងារសុវត្ថិភាពផងដែរ។
កាលពីខែមេសា អ្នកប្រឹក្សាយោបល់ផ្នែកសន្តិសុខព័ត៌មានម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីធ្វើការជជែក (tweet discussing) អំពីការវាយប្រហារចូលទៅកាន់ យន្តហោះដែលខ្លួនកំពុងធ្វើដំណើរ។ គាត់បានប្រាប់ទៅដល់ FBI បាន គាត់បានធ្វើការជ្រៀតចូលទៅកាន់ប្រព័ន្ធកុំព្យូទ័រយន្តហោះ ច្រើនជាង ២០ដង ហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ិនយន្តហោះក្នុងពេលហោះហើរ នេះបើផ្អែកទៅលើឯកសារតុលាការ។
វាមិនមានភាពច្បាស់លាស់ទេថា អ្វីដែលគាត់បានអៈអាងខាងលើគឺត្រឹមត្រូវ ប៉ុន្តែការវាយប្រហារគឺជាការពិត។ ការវាយប្រហារទៅលើវិស័យ aviation គឺមានផលប៉ៈពាល់ទៅដល់ទំនុកចិត្តរបស់អតិថិជន ហើយអាចជៈឥទ្ធិពលដល់សេដ្ឋកិច្ចផងដែរ។
ព័ត៌មានបន្ថែម