ទីភ្នាក់ងារអវកាសជប៉ុន រងការវាយប្រហារតាមអ៊ីនធឺណិត
តំណាងរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ទីភ្នាក់ងាររុករកលំហអាកាសរបស់ប្រទេសជប៉ុន (JAXA) ត្រូវបានវាយប្រហារដោយការវាយប្រហារតាមអ៊ីនធឺណិត។
ក្រុមចោរព័ត៌មានវិទ្យាដែលមិនស្គាល់ ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅម៉ាស៊ីនមេបណ្តាញរបស់ទីភ្នាក់ងារនេះ ប៉ុន្តែមិនទទួលបានជោគជ័យឡើយក្នុងការចូលទៅកាន់ព័ត៌មានរសើប។ JAXA ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងបាញ់បង្ហោះផ្កាយរណបទៅក្នុងគន្លងតារាវិថី ហើយក៏ចូលរួមក្នុងបេសកកម្មកម្រិតខ្ពស់ផងដែរ ដូចជាការរុករកអាចម៍ផ្កាយ និងការរុករកសក្តានុពលរបស់មនុស្សនៅលើព្រះច័ន្ទ។
យោងតាមរបាយការណ៍ ក្រុមចោរព័ត៌មានវិទ្យាបានវាយលុកទៅលើភាពងាយរងគ្រោះ ដើម្បីចូលទៅកាន់ប្រព័ន្ធដែលមិនមានការអនុញ្ញាត JAXA’s central Active Directory server ដែលប្រព័ន្ធនេះគ្រប់គ្រងទៅលើ employee IDs, Passwords, និងសិទ្ធិពាក់ព័ន្ធមួយចំនួនទៀត។
នេះមិនមែនជាការវាយប្រហារតាមអ៊ីនធឺណិតលើកដំបូងលើ JAXA ទេ។ ក្នុងឆ្នាំ 2016 និង 2017 វាត្រូវបានគេរាយការណ៍ថាជាគោលដៅដោយក្រុមចោរព័ត៌មានវិទ្យាយោធាចិន ក្នុងចំណោមអង្គភាព 200 ផ្សេងទៀតរបស់ជប៉ុន។ ថ្មីៗនេះមាននិន្នាការនៃការវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនជប៉ុនធំៗផងដែរ។
Cover Image: Japan News
ប្រភព៖