GeneralSecurity News

ក្រុមហ៊ុន Panasonic ជូនដំណឹងអំពីការបំពានទិន្នន័យ (data breach) បន្ទាប់ពីបណ្តាញរបស់ខ្លួនត្រូវបានហេគ

ISAC Cambodia (InfoSec)

ក្រុមហ៊ុនយក្សរបស់ជប៉ុនដែលយើងស្គាល់គ្រប់ៗគ្នា Panasonic បានទទួលរងគ្រោះដោយការវាយប្រហារលួចយកទិន្នន័យ បន្ទាប់ចោរព័ត៌មានវិទ្យាបានអាក់េសសចូលទៅក្នុងម៉ាស៊ីនមេនៅក្នុងបណ្តាញរបស់ខ្លួននាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ – នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

បន្ទាប់ពីបានធ្វើការស៊ើបអង្កេតផ្ទៃក្នុងរួចមក ក្រុមហ៊ុនបានធ្វើការសនិ្នដ្ឋានជាជំហានដំបូងថា មានទិន្នន័យមួយចំនួនរបស់ខ្លួននៅលើម៉ាស៊ីនមេត្រូវបានគេអាក់េសស។

ក្រុមហ៊ុន ​Panasonic បានរាយការណ៍អំពីឧប្បទេវហេតុនេះទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងបានដាក់ចេញវិធានការណ៍នានាដើម្បីរារាំងការអាក់េសសទៅកាន់ម៉ាស៊ីនមេរបស់ខ្លួនរួចរាល់ផងដែរ។ ក្រុមហ៊ុនក៏បានជួលអ្នកជំនាញការផ្នែកនេះមកជួយធ្វើការស៊ើបអង្កេត ដើម្បីរកមើលថាតើមានទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន (customer personal information) ឬព័ត៌មានសំខាន់ៗផ្សេងៗ ត្រូវបានលួចឬទេ។

ក្នុងការជូនដំណឹងរបស់ក្រុមហ៊ុននេះ មិនបានរួមបញ្ចូលនូវព័ត៌មានលំអិតពាក់ព័ន្ធទៅនឹងពេលវេលានៃការវាយប្រហារឡើយ។ ក៏ប៉ុន្តែ មានអង្គភាពព័ត៌មានមួយចំនួនដូចជា Mainichi និង NHK បាននិយាយថា ចោរព័ត៌មានវិទ្យាបានអាក់េសសទៅកាន់ម៉ាស៊ីនមេរបស់ក្រុមហ៊ុន Panasonic រវាងខែមិថុនាដល់ខែវិច្ឆិកា ដូចទៅនឹងការរាយការណ៍ដំបូងដោយក្រុមហ៊ុន The Record

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button