GeneralSecurity News

ក្រុមហ៊ុន Apple បញ្ចេញការអាប់ដេតជាបន្ទាន់

ISAC Cambodia (InfoSec)

ក្រុមហ៊ុន ​Apple កាលពីថ្ងៃច័ន្ទកន្លងទៅនេះបានបញ្ចេញការធ្វើបច្ចុប្បន្នភាពជាបន្ទាន់មួយសម្រាប់ iOS, macOS, និង watchOS ដើម្បីធ្វើការជួសជុលទៅលើចំនុចខ្សោយថ្ងៃសូន្យ (Zero-Vulnerability) ចំនួន ៣ បូករួមទាំងជួសជុលទៅលើចំនុចទី៤ ដែលក្រុមហ៊ុនបាននិយាយថា បាននឹងកំពុងទទួលរងការវាយប្រហារយ៉ាងខ្លាំងក្លា។

ចំនុចខ្សោយទាំងអស់នោះមាននៅក្នុង WebKit ប្រើប្រាស់នៅក្នុង Safari និងកូនកម្មវិធីផ្សេងៗទៀត ​(third-party) នៅក្នុង Web browsers នៅក្នុង iOS ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការដំណើរការកូដនៅក្នុងឧបករណ៍របស់ជនរងគ្រោះ។ ចំនុចខ្សោយទាំងនោះត្រូវបានដាក់េលខកូដ CVE-2021-30663, CVE-2021-30665, CVE-2021-30666

ការបញ្ចេញនូវការជួសជុលកំហុសឆ្គងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុន Apple ទើបបានបញ្ចេញនូវជំនាន់ ​iOS 14.5 និង macOS Big Sur 11.3 ជាមួយនឹងការជួសជួលកំហុសឆ្គងមួយចំនួនធំផងដែរ។

អ្នកប្រើប្រាស់ផលិត Apple ទាំងអស់ សូមធ្វើការអាប់ដេតជាបន្ទាន់៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button