FBI កំពុងស៊ើបអង្កេតលើការហេគចូលសុសវ៉ែរដ៏ល្បីរបស់ក្រុមហ៊ុន JetBrains
តាមព័ត៌មានពីវេបសាយ CNA បានឱ្យដឹងថា ទីភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក បាននឹងកំពុងតែស៊ើបអង្កេតថាតើ ចោរបច្ចេកវិទ្យាដែលស្ថិតនៅពីក្រោយនៃការវាយលុកនាពេលថ្មីៗនេះ ទៅលើសហរដ្ឋអាមេរិក ក៏បានវាយលុកចូលទៅក្នុងសុសវ៉ែរគ្រប់គ្រងគម្រោង (project management software) របស់ JetBrains ដើម្បីវាយលុកបន្តទៅអតិថិជនដែរឬទេ។
បើតាមលោក Maxim Shafirov នាយកប្រតិបត្តិនៃ JetBrains បានឱ្យដឹងថា សុសវ៉ែរគ្រប់គ្រងគម្រោងមានឈ្មោះថា TeamCity ដែលត្រូវបានប្រើប្រាស់ដោយអតិថិជនរាប់សិបពាន់នាក់នៅក្នុងនោះរួមមានទាំង SolarWinds ផងដែរ ។ ក្រុមហ៊ុន SolarWinds ត្រូវបានហេគកាលពីខែមុន ហើយអាចអាក់សេសចូលទៅកាន់ប្រព័ន្ធរបស់ខ្លួន រួចដាក់បញ្ចូល backdoors នៅក្នុងការធ្វើបច្ចុប្បន្នភាព ដែលយើងចាត់ទុកក្នុងទម្រង់ជា Supply Chain attack។
លោក Shafirov បានមានប្រសាសន៍ថា ក្រុមហ៊ុនខ្លួនបានទទួលសំណួរពីក្រុមហ៊ុន SolarWinds ប៉ុន្តែមិនបានដឹងអ្វីទេអំពីការហេគចូលទៅលើសូហ្វវ៉ែរ TeamCity ដែលអាចជាច្រកផ្លូវមួយទៅកាន់ក្រុមហ៊ុន SolarWinds និងអតិថជិនផ្សេងៗទៀត៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280