កម្មវីធី Android ចំនួនពីររបស់ក្រុមហ៊ុន Baidu ត្រូវបានរកឃើញថាកំពុងលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់
កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅនេះ ក្រោយពីក្រុមហ៊ុន Google ទទួលបានរបាយការណ៍ពីក្រុមហ៊ុនសន្តិសុខអុីនធឺណិត Palo Alto Networks ដែលបានអះអាងថាកម្មវិធីទាំងពីរមានប្រើកូដដើម្បីធ្វើការប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់។
យោងតាមអ្នកស្រាវជ្រាវរបស់ Palo Alto Networks បានឱ្យដឹងថា កម្មវិធីទាំងពីរនោះគឺ Baidu Maps និង Baidu Search Box ហើយពួកគេបានបង្ហាញថា ព័ត៌មានលម្អិតដែលកូដនោះប្រមូលបានមានដូចជា ម៉ូដែលទូរសព្ទ, MAC address, ព័ត៌មានអ្នកប្រើប្រាស់, និងលេខសម្គាល់ IMSI។ ក្នុងចំណោមព័ត៌មានទាំងអស់នេះ ព័ត៌មានទាក់ទងនិងលេខសម្គាល់ IMSI គឺមានហានិភ័យខ្ពស់បំផុត ព្រោះវាអាចឱ្យក្រុមហ៊ុនតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេបានប្ដូរទូរសព្ទក៏ដោយ។
សូមបញ្ជាក់ថា កម្មវិធីទាំងពីរនេះមានការទាញយកច្រើនជាង ៦លានដងមុនពេលត្រូវបានដកចេញពី Play Store។ មិនត្រឹមតែប៉ុណ្ណោះក៏មានបញ្ហាផ្សេងៗទៀតដែលត្រូវបានរកឃើញដោយក្រុមការងាររបស់ Google ហើយក្រុមហ៊ុន Baidu បាននិយាយថាបញ្ហាទាំងកំពុងតែធ្វើការដោះស្រាយហើយ។ បច្ចុប្បន្នកម្មវិធី Baidu Search Box ត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនក៏កំពុងតែកែសម្រួលកម្មវិធី Baidu Maps ដើម្បីនឹងបានដាក់បញ្ចូលទៅក្នុង Play Store វិញផងដែរ។
ទាំងនេះវាគឺជាបញ្ហាដ៏សំខាន់ដែលមិនត្រឹមតែជាបញ្ហាសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ ចំពោះកម្មធីជាច្រើនដែលកំពុងតែធ្វើការប្រមូលព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់ដោយពុំមានការអនុញ្ញាត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានធ្វើការណែនាំជារឿយៗចំពោះការទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់ សូមមានការប្រុងប្រយ័ត្ន និងមិនត្រូវទាញយកកម្មវិធីណាដែលគ្មានប្រភពច្បាស់លាស់យកមកប្រើឡើយ៕
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department