នាពេលថ្មីៗនេះ ក្រុមហ៊ុន Mozilla បានធ្វើការជួសជុលចំនុចខ្សោយ (security flaw) ដែលអាច អនុញ្ញាតឱ្យឧក្រិដ្ឋជនបច្ចេកវិទ្យា ធ្វើការហេគទៅលើចំនុចខ្សោយដែលមានក្នុងកម្មវិធី Firefox browers ដំណើរការនៅលើឧបករណ៍ Android ដែលភ្ជាប់ទៅនឹងបណ្តាញ Wi-Fi តែមួយជាមួយ ជនរងគ្រោះ។
ចំនុចខ្សោយនេះ អាចអនុញ្ញាតឱ្យហេគឃ័រចាប់បង្ខំឱ្យអ្នកប្រើប្រាស់ធ្វើការចូលទៅកាន់វេបសាយមានផ្ទុកខ្លឹមសារដែលមានមេរោគ ដែលអាចដំណើរការ phishing ឬទាញយកមេរោគចូលទៅក្នុងឧបករណ៍របស់អ្នកប្រើប្រាស់។
>> ស្វែងយល់បន្ថែមអ្វីទៅដែលហៅថា Phishing Attack?
កំហុសឆ្គងនោះ មាននៅក្នុង Firefox’s Simple Service Discovery Protocol (SSDP) ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវសន្តិសុខអុីនធឺណិតឈ្មោះថា Chris Moberly ហើយមានផលប៉ៈពាល់ទៅលើ Android កំណែ 68.11.0 និងក្រោមនេះ
ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហាញផ្ទាល់អំពីលក្ខណៈបច្ចេកទេសនៃការវាយប្រហារ៖
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore & PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280