ISAC Cambodia (InfoSec)
GeneralSecurity News

សិង្ហបុរីនឹងចំណាយទឹកប្រាក់ ១ ពាន់លានដុល្លារ ដើម្បីបង្កើន សន្តិសុខនិងការការពារទិន្នន័យនៅលើអុិនធឺណិត

តាមប្រភព័ត៌មានពី ​The Straits Times បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Heng Swee Keat បានឱ្យដឹងនៅថ្ងៃអង្គារទី១៨ ខែកុម្ភៈ នេះថា ប្រទេសសិង្ហបុរីនឹងទុកថវិកាចំនួន ១ពាន់លានដុល្លារសឹង្ហបុរី ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីកសាងសមត្ថភាពសន្តិសុខតាមប្រព័ន្ធអុិនធឺណិត និងការការពារទិន្នន័យ។ លោកមានប្រសាសន៍ថា ទឹកប្រាក់នេះ គឺដើម្បីការពារទិន្នន័យរបស់ពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗជាច្រើនទៀត ជាមួយនឹងសុវត្ថិភាព សន្តិសុខទិន្នន័យដែលជាតម្រូវការចាំបាច់ និងជាកត្តាសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសសិង្ហបុរីថែមទៀតផង។

លោកនិយាយថា ប្រទេសសឹង្ហបុរីត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយទៅលើការគំរាមកំហែងជាច្រើនតាមប្រព័ន្ធអុិនធឺណិត ព្រោះថាការធ្វើទំនើបកម្មឌីជីថលកាន់តែរីករាលដាលខ្លាំងឡើងៗ។ សមត្ថភាពជាច្រើននៃប្រព័ន្ធអុិនធឺណិតរបស់ខ្លួនត្រូវបានលើកឡើងគួរឱ្យកត់សម្គាល់ ដោយមានការបង្កើតទីភ្នាក់ងារសន្តិសុខអុិនធឺណិត Cyber Security Agency (CSA) ក្នុងឆ្នាំ ២០១៥ និងការអនុម័តច្បាប់សន្តិសុខអុិនធឺណិត (Cybersecurity Act) នៅឆ្នាំ ២០១៨ ផងដែរ។

លោកបន្ថែមថា CSA កំពុងត្រៀមវិធានការជាច្រើនទៀតសម្រាប់កម្រិតបន្ទាប់នៃសុវត្ថិភាព សន្ដិសុខតាមប្រព័ន្ធអុិនធឺណិត ខណៈបច្ចេកវិទ្យាទំនើបកម្រិតខ្ពស់ជាច្រើនដូចជាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា Internet of Things (IoT) ត្រូវបានទទួលយកក្នុងពេលបច្ចុប្បន្ននេះ។ “យើងទាំងអស់គ្នានៅក្នុងរដ្ឋាភិបាល ក្រុមហ៊ុនសហគ្រាស និងជាបុគ្គលម្នាក់ៗចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពអោយកាន់តែខ្លាំងទៅលើសន្តិសុខព័ត៌មានតាមអុិនធឺណិត និងទិន្នន័យរបស់យើង” ។

លោក Heng ដែលជាឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រៅពីធ្វើឱ្យសេដ្ឋកិច្ចឌីជីថលរបស់សិង្ហបុរីមានការដំណើរការទៅមុខនោះ សុវត្ថិភាពទិន្នន័យក៏ជាគន្លឹះសំខាន់ដើម្បីការពារការទុកចិត្តនៅក្នុងពិភពលោកដែលមានទំនាក់ទំនងឌីជីថលនេះ។ លោកមានប្រសាសន៍ថា ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (Personal Data Protection Act) ត្រូវអនុម័តក្នុងឆ្នាំ ២០១២ ហើយសេវាកម្មសាធារណៈក៏បានទទួលយកនូវវិធានការណ៍ដ៏ទូលំទូលាយជាច្រើនដើម្បីធានា និងការពារទិន្នន័យរបស់ពលរដ្ឋផងដែរ។

លោកមានប្រសាសន៍ថា “នៅពេលយើងចាប់ផ្តើមគំនិតផ្តួចផ្តើមដើម្បីសម្រេចបាននូវមហិច្ឆតាប្រទេសឆ្លាតវៃ (Smart Nation ) របស់យើងនោះ យើងត្រូវតែបន្តបង្កើនសមត្ថភាពជាច្រើននៅលើអុិនធឺណិតរបស់យើង” ។ លោកបន្ថែមថាព័ត៌មានលម្អិតបន្ថែមនៃគ្រោងការណ៍ជាច្រើនដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខនេះ នឹងត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីជាច្រើនរូបផងដែរ។ សន្តិសុខគឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមរយៈពេលវែងទាំងបី ដែលលោកHeng ថ្លែងនៅក្នុងសុន្ទរកថាថវិការួមជាមួយនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពសារពើពន្ធ។ 

លោកនិយាយថា “ទោះបីជាមានការអំពាវនាវជាច្រើនលើថវិការបស់ប្រទេសសឹង្ហបូរីនៅក្នុងពេលវេលាដែលមិនប្រាកដប្រជាក៏ដោយ ក៏សន្តិភាពភាពរុងរឿង និងស្ថេរភាពរបស់ប្រទេសមិនអាចត្រូវបានគេគិតទេ។ ក្នុងនាមជារដ្ឋទីក្រុងតូចមួយ យើងងាយនឹងរងគ្រោះខ្លាំងនៅក្នុងបរិយាកាសខាងក្រៅរបស់យើង។”

លោកបន្ថែមថា “ការធានាសុវត្ថិភាពនៃគេហដ្ឋានរបស់យើងនៅតែជាអាទិភាពខ្ពស់នៅក្នុងគំរោងថវិការបស់យើង ហើយត្រូវតែមានថវិកាគ្រប់គ្រាន់។ វាចាំបាច់ណាស់ដែលយើងបន្តវិនិយោគលើផ្នែកខាងក្រៅ ផ្ទៃក្នុង អុិនធឺណិត និងសន្តិសុខទិន្នន័យរបស់យើង ដើម្បីរក្សាប្រទេសសិង្ហបុរី និងគ្រួសាររបស់យើងអោយមានសុវត្ថិភាព” ។

គួរសម្គាល់ផងដែរថា វិស័យការទូត និងការទប់ស្កាត់ គឺជាសសរស្តម្ភពីរក្នុងការថែរក្សាអធិបតេយ្យភាពរបស់ប្រទេសសិង្ហបុរីនេះ លោក Heng និយាយថាសាធារណរដ្ឋខិតខំកសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិជាច្រើនទៀត និងដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកដែលផ្អែកលើច្បាប់ជាច្រើននេះ។

“កងកម្លាំងប្រដាប់អាវុធសិង្ហបុរីដ៏រឹងមាំគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង។ យើងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីការពារផលប្រយោជន៍របស់យើងប្រសិនបើការចរចារនេះបរាជ័យ។ យើងត្រូវតែបន្តធានានូវការទប់ស្កាត់ដែលអាចជឿទុកចិត្តបានដោយរក្សានូវផ្នែកយោធា និងបច្ចេកវិទ្យារបស់យើងតាមរបៀបដោយប្រុងប្រយ័ត្នបំផុត។”

លោកនិយាយថា ប្រទេសសិង្ហបុរីប្តេជ្ញាការពារសុវត្ថិភាព និងរបៀបរស់នៅរបស់ខ្លួន។ ទីភ្នាក់ងារ Home Team នឹងបន្តបង្កើនការត្រៀមខ្លួននៃប្រតិបត្តិការរបស់មន្រ្តីជាច្រើនរបស់ពួកគេ ការពង្រីកទៅលើអានុភាពនៃបច្ចេកវិទ្យា និងកសាងភាពជាដៃគូជាមួយសហគមន៍ថែមទៀត។ ប្រជាជនសិង្ហបូរីមានជំនឿចិត្តមុតមាំក្នុងការឃ្លាំមើលគ្នា និងចាប់ដៃគូជាក្រុមដើម្បីការពារ និងដោះស្រាយការគំរាមកំហែង និងវិបត្ដិជាច្រើនទៀតតាមរយៈចលនា SGSecure នេះ៕

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button