តើអ្នកធ្វើការថតចំលងទុក (Backup) បានត្រឹមត្រូវដែរឬទេ?
ដំណើរការអាជីវកម្មអាចប្រឈមមុខទៅនឹងហានិភ័យនៃការបាត់បង់ទិន្នន័យដ៏ធំសម្បើមជារៀងរាល់ថ្ងៃ ដោយហេតុថា ‘ការថតចំលងទុក (Backup) ត្រូវស្ថិតនៅផ្នែកខាងក្រោមនៃបញ្ជីការងារត្រូវធ្វើរបស់ពួកគេ។ ខណៈពេលដែលការថតចំលងទុកជាប្រចាំមានសារៈសំខាន់នោះ វិធីសាស្រ្តនៃការថតចំលងទុកនឹងកំណត់ទៅលើប្រសិទ្ធិភាព និងភាពជោគជ័យរបស់វា។
ការថតចំលងទុកនៅលើ Cloud (Cloud Sync)
Google Drive, Dropbox, iCloud គឺជាសេវាកម្មដែលធ្វើការ Sync ជាមួយនឹង Folder តែមួយនៅលើកុំព្យូទ័ររបស់អ្នក ដោយចំលងទុកដូចគ្នាបិទបិត (mirror) ទៅលើទិន្នន័យទាំងនោះ។ នៅពេលដែលមានឯកសារផ្លាស់ប្តូរណាមួយ សេវាកម្ម Sync ប្រញាប់ធ្វើការផ្លាស់ប្តូរវានៅលើកុំព្យូទ័ររបស់អ្នកផងដែរ ដូច្នេះវាគឺតែងតែដូចគ្នា។ សេវាកម្ម Cloud Sync មានភាពបត់បែនយ៉ាងខ្លាំងចំពោះនិយោជិកដែលធ្វើការពីចម្ងាយ ឬសូម្បីតែអ្នកដែលកំពុងភារកិច្ចបន្ទាន់ក្នុងពេលកំពុងជិះរថភ្លើងទៅធ្វើការនោះ។ ពួកវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយមិនត្រូវការហ្វឹកហ្វឺន ហើយមុខងារដែលប្រើប្រាស់ដោយឥតគិតថ្លៃ គឺវាគ្រប់គ្រាន់ទៅហើយសម្រាប់បុគ្គលភាគច្រើន។ ស្តាប់មើលទៅពិតជាអស្ចារ្យណាស់ ប៉ុន្តែនៅពេលដែលយើងលុបឯកសារដោយចៃដន្យវាមានន័យថា វាបាត់ពី Cloud Sync ភ្លាមៗផងដែរ។ ការសរសេរជាន់លើឯកសារដូចគ្នា ហើយប្រសិនបើនិយោជិកធ្វើការកែសម្រួលឯកសារខុស File នោះ ការកែសម្រួលទាំងនោះនឹងរក្សានៅដដែល។ ប្រសិនបើមានគ្រោះមហន្តរាយ និងឯកសារចម្លងរបស់អ្នកខូចនោះ (ឬដោយសារមេរោគចាប់ជំរិត) ឯកសារដែលខូចទាំងនោះក៏នឹងត្រូវធ្វើការ Upload រក្សាទុកផងដែរ។
ខណៈពេលដែលសេវាកម្ម Cloud Sync មួយចំនួនឥឡូវនេះផ្តល់ជូននូវជម្រើសបម្រុងទុករយៈពេល 30 ថ្ងៃនៅលើប្រព័ន្ធរបស់វា អ្នកអាចបើកដំណើរការមុខងារនេះដោយប្រើប្រាស់កម្មវិធី Add-on និងធ្វើការតំឡើង Upgrade ។ សេវាកម្ម Cloud Sync មានភាពអស្ចារ្យសម្រាប់ផលិតភាពការងារ និងការចូលដំណើរការឯកសារបានយ៉ាងងាយស្រួល ប៉ុន្តែអ្នកមិនអាចពឹងទាំងស្រុងទៅលើសេវានេះនោះទេ។
Cloud Storage
ក្រុមហ៊ុន Amazon S3, ក្រុមហ៊ុន Microsoft Azure គឺជាអាគារធំៗដែលផ្ទុកនូវ ឧបករណ៍រក្សាទុកទិន្នន័យ (storage drive) ដែលដំណើរការដូច Hard Drive របស់អ្នកដូច្នេះដែរ ខុសត្រង់តែអ្នកអាចចូលប្រើប្រាស់វាតាមរយៈអ៊ីនធឺណិត។ ការពិត នៅពេលអ្នកប្រើកម្មវិធី cloud sync ដូចជា Dropbox ពួកគេបានបញ្ជូនទិន្នន័យរបស់អ្នកទៅទីតាំងណាមួយក្នុងចំណោមទីតាំងទាំងនេះ។ ខណៈពេលដែលសេវាកម្ម Sync Services នេះមានការតភ្ជាប់ទៅវិញទៅមកភ្លាមៗរវាងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និង Folder របស់អ្នក វាមិនល្អសម្រាប់ការបម្រុងទុកទេ។
វិធីសាស្ត្រមួយទៀតគឺការអាក់សេស (access) ទៅកាន់ cloud storage ដោយផ្ទាល់តែម្តងក្នុងពេលដែលត្រូវការ និងការបញ្ជូនឯកសារទាំងអស់ដែលត្រូវ backup តាមអ៊ិនធឺណិត។ វាមិនមានការប្រែប្រួល ឬទំនាក់ទំនងជាមួយនឹងបណ្តាញផ្ទៃក្នុងរបស់អ្នកឡើយ (មិនបាន Sync ជាមួយកុំព្យូទ័រ) ដែលជាហេតុធ្វើឲ្យវាមានសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗ។ នៅពេលដែលអ្នកត្រូវការទាញយកឯកសារណាមួយ អ្នកអាចធ្វើការ login ហើយដោនឡូត (download) វាបាន។
ទិន្នន័យដែលអ្នកបានថតចំលងទុកគឺមានសុវត្ថិភាព ប្រឆាំងទៅនឹងគ្រោះមហន្តរាយផ្សេងៗ ហើយអ្នកអាចប្រើប្រាស់នៅពេលណាក៏បាន។ វាត្រូវពឹងផ្អែកទៅលើអ្នក ឬបុគ្គលិករបស់អ្នកធ្វើការ upload ដោយដៃតាមពេលវេលាសមស្របណាមួយនៅក្នុងផែនការ។
Cloud Backup
Carbonite, Backblaze backup, Crashplan ប្រហែលជាឈ្មោះដែលអ្នកមិនធ្លាប់លឺពីមុននោះទេ ប៉ុន្តែពួកគេធ្វើការនៅផ្ទៃខាងក្រោយដើម្បីតាមដានការផ្លាស់ប្តូរឯកសារលើកុំព្យូទ័រ ឬបណ្តាញរបស់អ្នក ហើយត្រូវប្រាកដថាអ្នកបានថតចំលងទុក។ អ្នកអាចធ្វើការទាញយកឯកសារណាមួយ ឬក៏ drive ទាំងមូលក៏បាន ឬក៏អាចធ្វើការជ្រើសរើសនូវពេលវេលាណាមួយដែលបានធ្វើការ backup ក៏បាន។ ដូចគ្នាទៅនឹង sync services ដូច្នេះដែរ វាត្រូវបានប្រើប្រាស់ cloud storage centers ជាមួយនឹងសន្តិសុខដ៏រឹងមាំ ហើយមានច្រើនកន្លែងដូចគ្នាៗ ដែលជាហេតុធ្វើឲ្យអ្នកអាចទាញយកទិន្នន័យគ្រប់ពេលវេលានៅពេលដែលត្រូវការ ។
រឿងមួយដែលអ្នកត្រូវការ
សូមចំណាយពេលបន្តិចដើម្បីនិយាយអំពីការធ្វើផែនការ។ យើងសូមផ្តល់អនុសាសន៍ដោយចាប់ផ្តើមយុទ្ធសាស្រ្ត 3-2-1 ។ នេះមានន័យថាសរុបមាន 3 ច្បាប់កូពី 2 ទៀតរក្សាទុកក្នុងកុំព្យូទ័ររបស់អ្នក និង external hard drive និងកន្លែងមួយផ្សេងទៀតនៅក្នុង Cloud ឬនៅទីតាំងដាច់ស្រយាលមួយផ្សេងទៀត។ ការប្រើយុទ្ធសាស្រ្តនេះធ្វើឱ្យអាជីវកម្មរបស់អ្នកនៅតែដំណើរការបាន នៅពេលដែលមានគ្រោះមហន្តរាយទិន្នន័យកើតមានឡើង ហើយគឺជាការវិនិយោគក្នុងរយៈពេលដំណើរការរបស់អ្នក៕