ការតភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃ៖ សសរស្តម្ភនៃបច្ចេកវិទ្យា 5G, IoT និង AI
ឆ្នាំ២០២៥ ជាឆ្នាំដែលជនជាតិអាមេរិកនឹងមានបណ្តាញតភ្ជាប់ទំនាក់ទំនង 5G ចំនួន ២៦០ លាន! សូមស្វាគមន៍មកកាន់យុគសម័យនៃការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។
របាយការណ៍ដែលចេញដោយ GSMA (ប្រព័ន្ធសកលសម្រាប់សមាគមទូរស័ព្ទ) នៅសន្និបាតពិភពទូរស័ព្ទពិភពលោកនៅអាមេរិកឆ្នាំ២០១៨ លើកឡើងថា “ការតភ្ជាប់ទំនាក់ទំនងដ៏ឆ្លាតវៃ៖ វិធីនៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, AI និង IoT ដែលត្រូវបានកំណត់ដើម្បីផ្លាស់ប្តូរទ្វីបអាមេរិក” គូសបញ្ជាក់ពីរបៀបដែលតំបន់នេះនឹងទទួលបានអត្ថប្រយោជន៍តាមរយៈផលប៉ះពាល់ដែលបណ្តាលមកពី “ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ” នេះដែរ។
នៅកម្រិតពិភពលោកនោះ ចំនួននៃការភ្ជាប់បណ្តាញ 5G នឹងឈានដល់ ១,៣ ពាន់លាននាក់នៅឆ្នាំ២០២៥ នេះ។ សរុបទៅវានឹងប្រើប្រាស់ ៤០% នៃចំនួនប្រជាជនពិភពលោក ឬការប៉ាន់ស្មានប្រហាក់ប្រហែលនៃប្រជាជនជិត ២,៧ ពាន់លាននាក់។ នៅក្នុងរយៈពេលដូចគ្នា តំបន់អាមេរិកនឹងជួបប្រទះនូវកំណើននៃការភ្ជាប់បណ្តាញ 5G ជាង ២៦០ លាន។ នេះជាចំនួនសរុបប្រមាណជា ២០% នៃទីផ្សារពិភពលោក។
ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ៖ ទំនាក់ទំនងរវាងបច្ចេកវិទ្យា 5G, IoT និង AI
ការតភ្ជាប់ទំនាក់ទំនងវៃឆ្លាត គឺជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់កម្មវិធីជាច្រើនដែលអាចជាផ្នែកមួយនៃបញ្ញាសិប្បនិម្មិត (AI) ឬ augmented reality (AR) ។ នេះត្រូវបានបង្កើតឡើងពីបច្ចេកទេសនៃបច្ចេកវិទ្យា 5G ថ្មីដែលរួមបញ្ចូលការភ្ជាប់នូវទ្រព្យសម្បត្តិជាច្រើនជាមួយបញ្ញាសិប្បនិម្មិត (AI) នៅលើ network edge និង network slicing។
- វាត្រូវបានគេព្យាករណ៍ថានឹងបង្កផលប៉ះពាល់គួរឱ្យកត់សម្គាល់លើឧស្សាហកម្ម, សង្គម និងសូម្បីតែបុគ្គល ដែលសម្គាល់នូវការចាប់ផ្តើមថ្មីដែលកំណត់ដោយបរិបទមួយក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួនជាច្រើនថែមទៀត
- បច្ចេកវិទ្យា AR និង VR ដើម្បីផ្លាស់ប្តូររបៀបដែលយើងមើលកីឡា និងការប្រគំតន្ត្រីបន្តផ្ទាល់ទៀត
- អ្នកអាចទទួលបានកញ្ចប់ដែលបានបញ្ជូនទៅផ្ទះរបស់អ្នកដោយមានជំនួយពីដ្រូន (drone) ជាច្រើនទៀត
- វានឹងមានជំនួយការនិម្មិតផ្ទាល់ខ្លួន (virutal personal assistants) ជាច្រើនទៀតដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់យើង តាមរយៈការគ្រប់គ្រងកាលវិភាគជាច្រើនរបស់យើងថែមទៀត។
សូមអរគុណចំពោះការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ៖ បច្ចេកវិទ្យា 5G, AI និង IoT បានផ្លាស់ប្តូរពិភពលោកហើយភ្ជាប់ទំនាក់ទំនងអ្វីៗគ្រប់យ៉ាង និងមនុស្សគ្រប់គ្នាឆ្ពោះទៅរកអនាគតកាន់តែប្រសើរ។
តើអ្វីទៅជាការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ?
នេះគឺជានិយមន័យរបស់លោក Daniel Quant អនុប្រធានផ្នែកអភិវឌ្ឍយុទ្ធសាស្ត្រនៅក្រុមហ៊ុន MultiTech និយាយថា “ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ គឺជាការវិវឌ្ឍន៍នៃការតភ្ជាប់ទំនាក់ទំនងទិន្នន័យដែលធន់ និងមានប្រសិទ្ធភាពជាងមុន ដែលការសម្រេចចិត្តត្រូវបានចែកចាយទៅគែម (edge) ឬទ្រព្យសម្បត្តិ (assets) ជាច្រើនទៀត ដែលធ្វើឱ្យអ្វីៗកាន់តែលឿន និងងាយស្រួលក្នុងការប្តូរសកម្មភាពជាច្រើនទៀតតាមវិធីដែលអ្នកចង់បានថែមទៀត។”
បើនិយាយឱ្យសាមញ្ញ វាគឺជាការរួមបញ្ចូលគ្នានៃបច្ចេកវិត្យា 5G, បញ្ញាសិប្បនិម្មិត (AI) និងឧបករណ៍ដែលអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិត (IoT) ដែលបង្កើតបានជាអ្វីដែលយើងហៅថា“ ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ” នោះ។
វាមានបណ្តាញតភ្ជាប់ទំនាក់ទំនងចំនួន ៩ ពាន់លានដែលមាននៅទូទាំងពិភពលោក។ ទូរស័ព្ទចល័ត គឺជាវេទិកាបច្ចេកវិទ្យាឈានមុខគេបំផុត។ ចំនួននេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃរបស់យើង – ពីវិធីដែលយើងរៀន ឬប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងាររបស់យើង រហូតដល់វិធីដែលយើងរៀន និងការកម្សាន្តថែមទៀត។ វានឹងផ្តល់ឱ្យប្រជាជននូវព័ត៌មានគ្រប់ប្រភេទដែលពួកគេកំពុងស្វែងរក។ លើសពីនេះទៀត វានឹងផ្តល់ព័ត៌មានភ្លាមៗអំពីមនុស្សដើម្បីធ្វើឱ្យជីវិតរបស់យើងមានប្រសិទ្ធភាព និងផលិតភាពនោះ។ នេះនឹងជះឥទ្ធិពលដល់ឧស្សាហកម្ម និងផ្លាស់ប្តូររបៀបប្រតិបត្តិការផងដែរ។
ខណៈពេលដែលឧស្សាហកម្មនេះឆ្លងកាត់ការផ្លាស់ប្តូរគំរូនៃសេវាកម្មថ្មី និងបទពិសោធន៍ថ្មីៗយើងក៏កំពុងមើលផងដែរពីរបៀបដែលការឆ្លើយតបដែលមិនធ្លាប់មានពីមុនមករបស់ 5G កំពុងតែបើកអោយមានដំណើរការនៃអាជីវកម្ម និងអ្នកប្រើប្រាស់ជាច្រើននោះ។ មនុស្សកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីអ៊ីនធឺណិតដែលការគ្រប់គ្រងម៉ាស៊ីន និងឧបករណ៍ទាំងនេះស្ថិតនៅចុងម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។
អ្នកជំនាញ AI ជាច្រើនដែលមានជំនាញ និងយល់ពីឧបករណ៍ និងបច្ចេកទេសផ្សេងៗគ្នានឹងក្លាយជាអ្នកដែលអាចធ្វើការបានល្អបំផុតជាមួយនឹងការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។
កូនសោរសំខាន់ក្នុងការភ្ជាប់ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃ
ការតភ្ជាប់ទំនាក់ទំនង
ការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃភាគច្រើនផ្តោតលើការដាក់ពង្រាយទៅលើបច្ចេកវិទ្យា 5G ដោយសារតែការកើនឡើងនៃដង់ស៊ីតេឌីជីថល។ និយាយដោយសាមញ្ញ មុខងារនេះជាភាគរយនៃទិន្នន័យដែលបានភ្ជាប់ត្រូវបានប្រើប្រាស់ក្នុងឯកតាសកម្មភាពមួយ (សកម្មភាពអាចជាប្រទេសមួយ តំបន់មួយ អង្គភាពមួយ អាជីវកម្មមួយ ឬសូម្បីតែឧស្សាហកម្មមួយថែមទៀត)។
នៅពេលដង់ស៊ីតេឌីជីថលកើនឡើង បន្ទាត់ដែលបានកំណត់រវាង digital និង physical នឹងចាប់ផ្តើមរសាត់ទៅៗ – នេះនឹងបង្កើតបរិយាកាសថ្មី និងលាយបញ្ចូលគ្នាដែលទាំងមនុស្ស និងវត្ថុនឹងត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងនោះ។ ការផ្សារភ្ជាប់គ្នារវាងពិភព physical និង digital គឺមិនអាចយល់បានទេ។ វាមានកត្តាជំរុញដែលមិនអាចពិពណ៌នាបាននៃការផ្លាស់ប្តូរឌីជីថលដែលទិន្នន័យដែលបានតភ្ជាប់ទំនាក់ទំនងនោះ ឥឡូវនេះវាក្លាយជាទ្រព្យសម្បត្តិមួយដ៏សំខាន់ក្នុងចំណោមទ្រព្យសម្បត្តិសំខាន់ៗនានាសម្រាប់អង្គភាព។
បញ្ញាសិប្បនិម្មិត
AI គឺជាកត្តាចម្បងមួយដែលផ្តល់នូវការកើនឡើងដង់ស៊ីតេឌីជីថលពិសេសមួយ ដោយសារតែការកើនឡើងនៃទិន្នន័យតាមរយៈមនុស្ស វត្ថុ និងអង្គភាពតាមរយៈឧបករណ៍ IoT ។ ទិន្នន័យធំៗ (Big Data) ជួយដល់ក្បួនដោះស្រាយភាពច្នៃប្រឌិតដោយការបណ្តុះបណ្តាលតាមរយៈ machine learning system ។
នៅពេលទិន្នន័យនៅតែកើនឡើងនោះ ដង់ស៊ីតេឌីជីថលនឹងកើនឡើង ដើម្បីតំណាងឱ្យពិភពលោកតាមរបៀបប្រសើរជាងមុន។ សរុបមកអ្នកជំនាញ AI នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលយើងនៅតែមើលឃើញការច្នៃប្រឌិតថ្មីជាច្រើននៅក្នុងបញ្ញាសិប្បនិម្មិតនេះ។
សុខភាពឌីជីថល (Digital Wellness)
សុខភាពឌីជីថល (Digital Wellness) ផ្តោតសំខាន់ទៅលើផលប៉ះពាល់របស់មនុស្សដែលបណ្តាលមកពីបច្ចេកវិទ្យា AI។ នេះគឺជាបច្ចេកវិទ្យាដែលអាចជំនួស ឬពង្រីកសកម្មភាពរបស់មនុស្ស។ អ្នកគ្រប់គ្រងជាច្រើននឹងចាំបាច់ត្រូវប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលនិយាយអំពីការដោះស្រាយខាងក្រៅដែលបណ្តាលមកពីបច្ចេកវិទ្យា AI នេះ ភាគច្រើននៃភាពអវិជ្ជមានជាច្រើនដែលលើសពីផលប៉ះពាល់គឺបង្កឡើងដោយគំរូអាជីវកម្មមួយនេះ។
ទំនុកចិត្តឌីជីថល (Digital Trust)
ដោយមិនអាចប្រកែកបាននោះ ការកើនឡើងនៃដង់ស៊ីតេឌីជីថលនឹងជួយឱ្យអង្គភាពជាច្រើនទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង។ ជាមួយនឹងអត្ថប្រយោជន៍ គឺមានបញ្ហាប្រឈម និងការគំរាមកំហែងជាច្រើន។ ដូច្នេះបន្ទាប់ពីមានការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ អង្គការភាពនឹងត្រូវការដោះស្រាយបញ្ហាជាច្រើនដូចជាភាពឯកជនទិន្នន័យ ការធ្វើសមាហរណកម្ម ភាពអាចទុកចិត្តបាន និងសុវត្ថិភាព នៅពេលពួកគេទាក់ទងនឹងរបៀបដង់ស៊ីតេឌីជីថល ដែលងាយរងគ្រោះអាចប្រឆាំងនឹងការវាយប្រហារតាមអុិនធឺណិតជាច្រើននោះ។
ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, IoT និង AI – ហេតុអ្វីបានជាវាមានលក្ខណៈតែមួយ?
ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G, IoT និង AI ដើរតួជាកត្តាសំខាន់ជាច្រើនដើម្បីពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា និងបើកសេវាកម្មឌីជីថលថ្មីៗជាច្រើនទៀត។ ព័ត៌មានដែលប្រមូលដោយឧបករណ៍ចាប់សញ្ញាសេនស័រ (sensors) ឧបករណ៍ជាច្រើន (devices) និងម៉ាស៊ីនជាច្រើនទៀត ឥឡូវនេះអាចត្រូវបានវិភាគយ៉ាងងាយស្រួលដោយបច្ចេកវិទ្យា AI ។ ការធ្វើដូច្នេះអាចផ្តល់នូវបទពិសោធន៍ផ្ទាល់ខ្លួនដល់អ្នកប្រើប្រាសជាច្រើន និងជួយក្នុងការសម្រេចចិត្តថែមទៀត។ នេះផ្តល់ឱ្យនូវផ្លូវកាន់តែច្បាស់ដើម្បីឱ្យមានអត្រាផលិតភាពខ្ពស់ និងអន្តរកម្មប្រកបដោយប្រសិទ្ធភាពរវាងបរិស្ថាននិងប្រជាជនថែមទៀត។ ជាលទ្ធផល វិស្វករ AI មានទំនួលខុសត្រូវក្នុងការប្រើប្រាស់សក្តានុពលនៃការតភ្ជាប់ទំនាក់ទំនងឆ្លាតវៃនេះ។
ដោយសារតែការរីកចម្រើននៅក្នុងបច្ចេកវិទ្យា AI នេះ ការបណ្តុះបណ្តាលអ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យរួមជាមួយនឹងឧបករណ៍ដែលអាចប្រើប្រាស់បានសម្រាប់ machine learning tools ដែលត្រូវបានប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ក្បួនដោះស្រាយកម្រិតខ្ពស់តាមរយៈការជំរុញឱ្យការប្រើប្រាស់ IoT ទៅក្នុងពិភពលោកដែលមានភាពសមស្របជាក់ស្តែង។
5G គឺជាបំណែកមួយដ៏សំខាន់នៃការផ្គុំរូបរវាង AI និង IoT ៕
ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (Apple ឬ Android) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac
Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac
ប្រភព៖ United States Cybersecurity Magazine