5 Biggest Hosting Companies hacked by Syrian Electronic Army
ជាថ្មីម្តងទៀត ក្រុមអ្នកវាយប្រហារ Syrian Electronic Army (SEA) បានទាញយកនូវចំណាប់អារម្មណ៍របស់អ្នកសារព័ត៌មានទៀតហើយ ដោយការវាយប្រហារទៅលើក្រុមហ៊ុន Hosting ធំៗល្បីៗមួយចំនួន។
SEA ដែលជាក្រុមអ្នកវាយប្រហារមាននិន្នការគាំទ្រដល់ Syrian President Bashar al-Assad គឺជាក្រុមមួយដែលមានឈ្មោះល្បីល្បាញ ក្នុងការវាយប្រហារករណីធំៗ ហើយមានគោលដៅចំពោះអង្គភាព ឬស្ថាប័នល្បីៗ ជាមួយនឹងបចេ្ចកទេសកម្រិតខ្ពស់របស់ខ្លួន (advanced phishing attack)។
ស្វែងយល់បន្ថែម >> តើអ្វីទៅជា Phishing?
នាពេលថ្មីៗនេះ ក្រុមនេះបានវាយប្រហារទៅលើ Endurance Group ដែលរួមមានក្រុមហ៊ុន Hosting ល្បីៗ Bluehost, Justhost, Hostgator, Hostmonster និង FastDomain ជាដើម។
នៅក្នុងគណនីផ្លូវការនៃក្រុម SEA បានអៈអាងពីការទទួលខុសត្រូវក្នុងការវាយប្រហារ ដោយបានធ្វើការបង្ហោះនូវរូបភាព (screenshots) នៃការវាយប្រហារ បានជោគជ័យនៃក្រុមហ៊ុន Hosting ទាំងនោះ។
មូលហេតុនៃការវាយប្រហារ
យោងទៅតាមក្រុម SEA បានឲ្យដឹងថា Endurance Group’s BlueHost, JustHost, HostGator and HostMonster បានធ្វើការបង្ហោះ ឬផ្ទុកនូវវិបសាយរបស់ក្រុមភេរវករ នៅក្នុងម៉ាស៊ីនមេរបស់ខ្លួន។
ក្រុម SEA បានធ្វើការបង្ហោះនូវរូបភាពនៃផ្ទាំងគ្រប់គ្រងរបស់អភិបាល នៃ HostMonster និង BlueHost ដែលបញ្ជាក់ថាក្រុមនេះ បានជ្រៀតចូលទៅក្នុង control panel នៃក្រុមហ៊ុន Hosting ទាំងនេះ។ ជាមួយគ្នានេះផងដែរ ក្រុមនេះក៏បានធ្វើការព្រមានថា នៅពេលក្រោយខ្លួននឹងធ្វើការផ្លាស់ប្តូរនូវ DNS Settings។