16th Defense Talk: Monthly Cybersecurity Event in Cambodia
កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មានលើកទី១៦ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។
ជាកិច្ចចាប់ផ្តើម លោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ដែលជាស្ថាបនិកគេហទំព័រ SecuDemy.com បានឲ្យដឹងថា នេះគឺកម្មវិធី Defense Talk គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយជម្រុញវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឲ្យទៅដល់សាធារណៈជនទាំងអស់ ដែលមានបំណងចង់ចេះចង់ដឹងអំពីវិស័យមួយនេះ។ ដោយមើលឃើញអំពីកង្វៈខាតនៃអ្នកចេះដឹង និងហើយវគ្គបណ្តុះបណ្តាលនិមួយៗពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគឺមានតម្លៃថ្លៃ ដែលធ្វើឲ្យអ្នកដែលមានបំណងបន្តចំណេះដឹងខាងនេះមិនមានលទ្ធភាព ទើបធ្វើឲ្យលោកសម្រេចបង្កើតកម្មវិធីនេះឡើង ដែលអ្នកចូលរួមទាំងអស់មិនមានការបង់ថ្លៃអ្វីនោះទេ។
សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន០៤រូប៖
១. លោក គឺម អាន (MPT) ប្រធានបទ – What is Incident Response Team (CamCERT)?
២. លោក Adrian (ibel) ប្រធានបទ – Web Application Security: How Danger of Doing Business Online?
៣. លោក Pich Phearun (Security Researcher) ប្រធានបទ – How Safe is your IoTs Device?
៤. លោក Yorn Vichet (ibel) ប្រធានបទ – Why Public WiFi are Dangerous?