កម្មវិធីនៅក្នុង Google Store ចំនួន ១៣ មានបង្កប់កូដមេរោគ
អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន ESET មានឈ្មោះថា Lukas Stefanko បានរកឃើញនូវកម្មវិធីមិនល្អចំនួន ១៣ នៅក្នុង Google Play Store ដែលមានអ្នកទាញយកសរុបទាំងអស់ប្រមាណជាងកន្លះលាននាក់ (+560,000) ។
កម្មវិធីទាំងនេះអាចអនុញ្ញាតឲ្យអ្នកវាយប្រហារធ្វើការបញ្ចូល ឬតំឡើងនូវកម្មវិធីដទៃទៀត ហើយបោកឲ្យអ្នកប្រើប្រាស់ផ្តល់នូវការអនុញ្ញាត (permissions) ចាំបាច់នានាដើម្បីដំឡើងកម្មវិធីទាំងនោះ។
App functionality demonstration pic.twitter.com/11HskeD56S
— Lukas Stefanko (@LukasStefanko) November 19, 2018
ឧក្រិដ្ឋជនមានគោលបំណងក្នុងការរកលុយ ដោយការបញ្ចេញនូវការផ្ទាំងផ្សាយពាណិជ្ជកម្មទៅកាន់អ្នកប្រើប្រាស់នៅពេលដែលបើកឧបករណ៍ (unlock device)។ នៅពេលដំឡើងរួចរាល់ហើយនោះ កម្មវិធីមេរោគនោះនឹងធ្វើការលប់នូវ icon ចេញភ្លាមៗហើយធ្វើការដោនឡូតកម្មវិធីដទៃទៀតនៅ background។
ដើម្បីបោកអ្នកប្រើប្រាស់ឲ្យផ្តល់នូវសិទ្ធិក្នុងការតំឡើងកម្មវិធី កម្មវិធីនោះនឹងព្យាយាមធ្វើឲ្យអ្នកប្រើប្រាស់ជឿថាការតំឡើងកម្មវិធីនោះបរាជ័យ ហើយធ្វើសារដើមវិញ ដោយអ្នកប្រើប្រាស់យល់ព្រម (approve) ទៅលើសកម្មភាពជាថ្មីម្តងទៀត៕