សេវាកម្មធនាគារអនឡាញ របស់ធនាគារ HSBC ទទួលរងការវាយប្រហារ

HSBC កំពុងតែធ្វើការងារយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីតាមប្រមាញ់ក្រុមឧក្រិដ្ឋជននៅពីក្រោយការវាយប្រហារ ដែលបណ្តាលឲ្យវេបសាយបម្រើការសេវាកម្មធនាគារអនឡាញនៅ UK ត្រូវបានបិទ ហើយនេះគឺជាលើកទីពីរហើយនៅក្នុងខែនេះ។

ធនាគារដ៏ធំនៅក្នុងប្រទេសអឺរ៉ុបមួយនេះបាននិយាយបន្តទៀតថា ខ្លួនបានការពារដោយជោគជ័យនូវប្រព័ន្ធរបស់ខ្លួនប្រឆាំងទៅនឹងការវាយប្រហារឌីដូស ​(DDoS) ប៉ុន្តែបានជួបប្រទៈនូវការគំរាមគំរាមថ្មីមួយដែលធ្វើឲ្យរាំងស្ទៈដល់ដំណើរការនៃការស្តារឡើងវិញ (restore) នូវសេវាកម្មរបស់ខ្លួន។

បើតាមលោក ​John Hackett, UK Chief Operating Officer និយាយនៅក្នុងសេចក្តីប្រកាសថា “សេវាកម្មអិុនធឺណិត និងម៉ូប៊ែលត្រូវបានដំណើរការជាផ្នែកៗឡើងវិញ ហើយយើងកំពុងតែបន្តធ្វើការស្តារឡើងវិញអោយ បានទាំងស្រុង។ យើងកំពុងតែតាមដានហេតុការណ៍នេះយ៉ាងជិតស្និទជាមួយនឹងអាជ្ញាធរ”។

សេវាកម្មធនាគារអនឡាញត្រូវបានទទួលរងការវាយប្រហារចាប់ពីព្រឹកថ្ងៃទីសុក្រ ដោយទទួលរងនូវឌីដូស ហើយ HSBC បានធ្វើការបដិសេធន៍ក្នុងការប៉ាន់ស្មានថា នៅពេលណាដែលសេវារបស់ខ្លួនអាចដំណើរការឡើងវិញបាន។ នៅក្នុង Twitter បានសរសេរថារាល់ទីតាំងសំខាន់ៗនឹងបើកដំណើរការក្នុងថ្ងៃសៅរ៍នេះ ដើម្បីជួយសម្រួលដល់ transactions បន្ទាន់ៗ។

មានអតិថិជនជាច្រើនបានចូលទៅកាន់បណ្តាញសង្គមដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ ពួកគេត្រូវបានផ្តល់ព័ត៌មានឲ្យធ្វើការប្រើប្រាស់នូវ bank’s mobile applicaiton ប៉ុន្តែត្រូវបានរាយការណ៍មកថាមានការលំបាកក្នុងការប្រើប្រាស់ដោយសារតែតម្រូវការច្រើនពេក។ មានអតិថិជនរាប់សិបពាន់នាក់ដែលបានទទួល រងផលប៉ៈពាល់ ដោយមិនអាចប្រើប្រាស់សេវា personal banking បានកាលពីសប្តាហ៍ទីមួយនៃខែមករាកន្លងទៅនេះ ហើយដែល ​HSBC មិនបានផ្តល់នូវ ការពន្យល់អំពីបញ្ហានោះទេ ដោយគ្រាន់តែនិយាយថាវាមិនមែនមកពីការវាយប្រហារឡើយ។

ព័ត៌មានបន្ថែម

https://news.yahoo.com/hsbc-says-internet-banking-services-down-cyber-attack-120355263–sector.html

Exit mobile version